ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦13+

393 10 1
                                    

លោកគ្រូពេទ្យបានដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់មកប្រាប់ពីអាការៈរបស់ ជុងគុក ឯ សាណា នាងក៏ស្ទុះទៅសួរលោកគ្រូពេទ្យ

"ល...លោកគ្រូពេទ្យគេយ៉ាងមិចហើយ"

សាណា នាងឃើញលោកគ្រូពេទ្យដើរចេញមកភ្លាមនាងក៏ស្ទុះទៅសួរ

"គឺអ្នកជំងឺគាត់បានផុតពីគ្រោះថ្នាក់ហើយប៉ុន្តែរគ្រាន់តែសន្លប់រៀងយូរបន្តិចព្រោះគ្រាប់កាំភ្លើងបាញ់ត្រូវតំបន់សំខាន់"

សាណា នាងគ្រាន់តែឮថា ជុងគុក ផុតពីគ្រោះថ្នាក់ហើយខ្លួនប្រាណនាងបានទន់ជង្គុងដួលនឹងឥដ្ឋបាត់ទៅហើយ

"លោកគ្រូពេទ្យ ជុងគុក អាចនឹងសន្លប់ប៉ុន្មានថ្ងៃដែល?"

ជីមីន សួរទៅលោកគ្រូពេទ្យបន្ថែម

"ប្រហែលជា2-3ថ្ងៃអ្នកជំងឺនឹងដឹងខ្លួនវិញតែគេនៅខ្សោយនៅឡើយ ហើយគ្រប់គ្នាអាចចូលទៅមើលអ្នកជំងឺបាន"

លោកគ្រូពេទ្យប្រាប់រួចក៏ដើរចេញទៅ

"សាណា ងើបឡើងមក ជុងគុក គេលែងអីហើយយើងអាចចូលមើលគេបានហើយ"

ណាមជូន លើករាងកាយដែលដួលនឹងឥដ្ឋឡើងនាក់ទាំងបីដើរចូលបន្ទប់ដែល ជុងគុក បានសម្រាក។

គ្រាន់តែ សាណា នាងទៅដល់ឃើញសភាព ជុងគុក ដេកនៅគ្រែអ្នកជំងឺបែបនេះធ្វើអោយនាងហូរទឹកភ្នែកជោកថ្ពាល់រួចក៏អង្គុយកាន់ក្រសោបដៃរបស់ ជុងគុក ទាំងទឹកភ្នែកពេលនេះគ្រប់គ្នាកំពុងពិបាកចិត្តរឿង Mr.Kung ថាគាត់នឹងឈប់សង្រ្គាមមួយនេះពេលណា។

ជីមីន នឹង ណាមជូន ឃើញនាងអោបក្រសោបដៃនាយដែលដេកនៅលើគ្រែជាប់បែបនេះនាក់ទាំងពីរក៏ទុកពេលអោយ សាណា ជាមួយនឹង ជុងគុក រួចពួកគេក៏ដើរចេញមកខាងក្រៅបានប្រហែលមួយម៉ោងមិនឃើញនាងចេញមកវិញនាក់ទាំងពីរក៏ដើរចូលទៅមើលខាងក្នុងបន្ទប់ក៏ឃើញ សាណា នាងគេងលក់ទាំងដៃអោបក្រសោបដៃរបស់ ជុងគុក។

"Hyung ធ្វើយ៉ាងមិចទៅនាងគេងលក់បាត់ហើយ"

ជីមីន នាយសួរយោបល់ពី ណាមជូន

"ឯងបីនាងកើតទេ?"

ណាមជូន សួរទៅនាយម្នាក់ឯងដើម្បីអោយបីនាងក្រមុំដែលគេងលក់

ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦Where stories live. Discover now