ជីមីនស្ទុះងើបចេញនៅពេលដែលឃើញជុងហ្គុកបើកភ្នែកធំៗសម្លឹងមកកាន់ខ្លួនដូច្នេះដៃតូចរហ័សលើកខ្ទប់មាត់ទាំងមិននឹកស្មានថាខ្លួនឯងហ៊ានធ្វើបែបនេះទៅរួច.....« អឺ...មិញ...គឺ..គឺខ្ញុំ....ខ្ញុំ...គ្មានចេតនាទេ... »ជីមីនរហ័សបកស្រាយទាំងញ័រមាត់ទទ្រើតព្រោះមិនដឹងត្រូវនិយាយបែបណាឲសមសុខៗក៏មិនអាចហាមឃាត់ខ្លួនបានដូច្នេះចំណែកជុងហ្គុកគាំងមិនដឹងត្រូវ
ធ្វើយ៉ាងមិចឲសមដូចគ្នាព្រោះពួកគេគឺសុទ្ធតែជាប្រុសដូចគ្នាមកអញ្ចឹងៗអីទទួលយកមិនបានទេ ។« អឺ....ខ្ញុំចេញទៅមើលខាងក្រៅសិន!... »ជុងហ្គុករហ័សប្ដូរប្រធានបទរួចក្រោកដើរចេញទៅបាត់ទុកអោយជីមីននៅខ្មាស់ខ្លួនឯងតែម្នាក់ឯង ។
« ហ្ហើយ!...ឆ្គួតណាស់ៗៗៗ!...ផាកជីមីនហេតុអីក៏ឯងធ្វើរឿងអញ្ចឹងទៅកើត! »ជីមីនជេរស្ដីបន្ទោសខ្លួនឯងទាំងប្រកាច់ប្រកិតពេញលើគ្រែ ។
ងាកមកជុងហ្គុកវិញពេលចេញមកដល់ខាងក្រៅគេបានលើកដៃស្ទៀបទ្រូងខាងឆ្វេងដែល កំពុងលោតញាប់ទាំងអារម្មណ៍ចម្លែកហើយក៏រហ័សលើកដៃម្ខាងទៀតអង្អែលបបូរមាត់តិចៗទាំងនឹកដល់ហេតុការណ៍មុននេះដែលបបូរមាត់ទន់ៗរបស់ជីមីន ប៉ះទៅលើបបូរមាត់របស់គេ ។
« ហ្ហើយឡប់ទេហី?មិចក៏បេះដូងលោតញាប់បែប នេះទៅវិញ? »ជុងហ្គុកចោទសួរខ្លួនឯងតិចៗទាំងមិនយល់ព្រោះថាបើតាមចរឹតគេរាល់ដងនោះគឺប្រាកដជាខឹងស្រែកស្ដីបន្ទោសខ្លាំងៗបាត់ទៅហើយតែនេះបែរជាមិននិយាយអ្វីហើយគេចចេញមកក្រៅទៅ វិញ។ជាពិសេសគេចាប់ផ្ដើមមានអារម្មណ៍ខ្វល់ខ្វាយព្រួយបារម្ភនិងញាប់ញ័រតាំងពីណា?ឬក៏គេស្រលាញ់ផាកជីមីន?
« អត់ទេខ្ញុំជាប្រុសខ្ញុំមិនអាចស្រលាញ់ប្រុសដូចគ្នាទេ»ជុងហ្គុបដិសេធនិងអារម្មណ៍ខ្លួនព្រមទាំងព្យាយាមសម្រួលអារម្មណ៍ឲមកធម្មតាវិញព្រោះតាំងពីថើបជាមួយជីមីនហើយចង្វាក់បេះដូងរបស់គេនៅតែលោតញាប់មិនទាន់បាត់នៅឡើយ។
.....................
ក្រឡេកមកខាងពួកសិស្សៗទាំងនេះវិញកំពុងតែស្ថិតនៅក្នុងរីសតរងចាំដំណឹងពីការបាត់ខ្លួនរបស់ជុងហ្គុកនិងជីមីន។ ចំណែកឯក្រុមមិត្តរបស់ជុងហ្គុកនិងហូស៊ុកក៏បានតាមទៅរកជុងហ្គុកនិងជីមីនជាមួយនិងក្រុមប៉ូលីសនៅក្នុងតំបន់ទាំងព្រឹកប្រលឹមព្រោះថារយះពេលពេញមួយយប់ហើយនៅមិនទាន់ទទួលបានដំណឹងពីពួកគេទេ ។