ទិដ្ឋភាពនានាតាមដងផ្លូវធ្វើដំណើរពីកំពុងស្ពីឆ្ពោះទៅកាន់ទីក្រុងភ្នំពេញអមទៅដោយវាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែកបានធ្វើអោយអ្នកដំណើរដែលឆ្លងកាត់មានអារម្មណ៍ស្រស់ស្រាយគួរជាទីពេញចិត្ត។ បើយើងក្រឡេកទៅមើលឡានមួយដែលកំពុងតែបើកដោយមាណវីម្នាក់ទំនងជាអ្នកមានជីវិភាពល្អប្រសើរមានទម្រង់មុខពង់ក្រពើ សក់ខ្មៅត្រឹមស្មា មានសាច់សរភ្លឺថ្លា ដៃជើងស្រឡូនស្អាត សមជាមួយដងខ្លួនល្អឥតខ្ចោះដែលជាទីគាប់ចិត្តមនុស្សប្រុសគ្រប់គ្នា រីន រាជនី គឺឈ្មោះរបស់មាណវីរូបស្រស់នេះឯង រាជនីសព្វថ្ងៃគឺជាប៉ូលីសស្រីរូបស្រស់ម្នាក់ក្នុងក្រុងភ្នំពេញ។
- អាឡូលោកប៉ា
(អឺ ហើយកូនត្រឡប់មកផ្ទះវិញថ្ងៃណា?)
-អរ គឺកូនទៅវិញថ្ងៃនឹងហើយប៉ា
( អឺ ហើយកូនដល់ណាហើយចឹង)
- ចាប៉ាគឺសល់ប្រហែល10គឺឡូអីទៀតដល់ហើយ លោកប៉ាមានការអីមែន!
(ប៉ាគ្នានទេគ្រាន់តែសួរក្រែងលោកូនមិនទាន់មក បើចឹងកូនបើឡានបន្តចុះតែកុំបើកលឿនពេក យឺតៗទៅវាគង់តែដល់ទេឮអត់កូន)
- ចាលោកប៉ាកូនដឹងហើយ
( កុំចាតែមាត់ ចាហើយធ្វើតាមខ្លះផងចឹងប៉ាដាក់ទូរសព្ទ័ចុះហើយ)
- ចាលោកប៉ា ជំរាបលា+ ហឹម..លោកប៉ាអើយមិនដឹងជាអីទេ បើអាល័យតែបើកយឺតដូចអណ្ដើកកាលបានដល់ទៅ ឈប់ៗទីនោះដូចជាមានលក់គ្រាប់ត្នោត(មាណវីក៏អេបឡានឈប់ហើយក៏ដើតម្រងទៅកន្លែងលក់គ្រាប់ត្នោតក្ក្នុងបំណងទិញផ្ញើអ្នកផ្ទះចុះពីឡានដើរបានបន្តិចស្រាប់តែ..)
- អួយ!(មាណវីត្រូវបុសម្នាក់រត់បុកអោយដួល)
- សុំៗ..
- នែឈប់សិនអាចោ ឈប់សិនបងប្អូនជួយចាប់អាចោនោះផង ឈប់សិនអាចោ(ស្រី្តម្នាក់រត់ស្រែកពីចម្ងាយស្រែកហៅឲគេជួយព្រោះគាត់បានត្រូវចោឆក់កាបូក ចំណែកមាណវីឃើញដូចច្នេះក៏យល់សភាពការក៏រហ័តរត់ដេញចាប់ចោ)
- ឈប់សិនអាចោ! ឈប់សិន(រាជនីរត់គ្នានប្រណីជើងបម្រុងនឹងចាប់បានចោរទៅហើយស្រាប់តែរត់បុកប៉ះនិងកំលោះសង្ហារម្នាក់ដែលចេញពីហាងការហ្វេមួយទំហឹងធ្វើឲដួលរាងៗខ្លួន)
- អួយ! ចំមែនហើយបិះនឹងចាប់បានហើយ នែលោកដើរមិនចេះបើកគ្រាប់ភ្នែកមើលទេអី នេះរវល់តែធ្វើស្អីបានដើរគ្នានមើកមុខមើលក្រោយសោះ
- នែនាង នាងទេដែលរត់គ្នានមើលមិនដឹងអាល័យតែរត់ប្រញាប់ទៅណាទេបានមិនចេះគិតអ្នកគេដើរសោះ
- រត់ចាប់ចោ..ចប់ហើយអញអើយ..គឺមកពីអាលោកឯងនឹងទើបអាចោនោះវារត់រួច រាជនីក្រោកឈរស្តីអោយកំលោះសង្ហារខឹងនឹងរូបគេបើកុំតែគេពេលនេះនាងចាប់បានបាត់ទៅហើយ)
- ស្អីគេមកពីខ្ញុំចឹង នែនាងគឺនាងខ្លួនឯងទេដែលរត់មិនចេះមើលនោះកុំមកបន្ទោសថាជាកុំហុសខ្ញុំនោះ
- បានៗឈប់និយាយ លោកឯងនេះកុំឲខ្ញុំជួបមុខម្តងទៀតឲសោះ (រាជនីហាស្តីព្រមទាំងយកដៃចង្អុលមុខនាយកំលោះរួចក៏ដើរចេញទៅវិញទាំខឹងសម្បារ)
- ស្អីចេះ នែឈប់សិននាង..នែ ហឹម..ចំមែនតែម្តងធ្វើខុសហើយមិនចេះសុំទោសទេនៅសំដីខ្លាំងដាក់ឯងទៀត បើជួបគ្នាពេលណានាងមិនរួចខ្លួនទេ ស្រីជើងល្អ ( បន្ទាប់ពីហាស្តីតែឯងរួចកំលោះសង្ហារក៏ដើរទៅរកឡានរួចបើកចេញទៅ)- យ៉ាងមិចហើយក្មួយ ចាប់បានវាទេ
- ចា..គឺខ្ញុំចាប់មិនបានទេ
- ហឹម..មិនអីទេបើអត់ខ្លាំងក៏យកចុះ
- អ្នកមីងមិនស្តាយលុយទេមីង
- ស្តាយ ណាក្មួយតែបើវាទៅចឹងហើយក៏មិនដឹងធ្វើមិចដែល ណ្ហើយមិនអីទេលុយក្នុងកាបូបនោះក៏មិនច្រើនណាាស់ណាដែលអោយវាយកទៅចុះ
- ស្តាយណាស់ដែលចាប់អាចោនោះមិនបាន នេះក៏មកពីអាគាត់នោះដែលដើរមិនចេះបើកគ្រាប់ភ្នែកទេ បើកុំតែចឹងម្ល៉េះខ្ញុំចាប់បានហើយ
- មិនអីទេក្មួយ នេះមីនសុំសរសើរជាស្រីទេតែចិត្តក្លាហានហ៊ានដេញចាប់ចោ
- រឿងតិចតួចទេមីង
- ហើយក្មយទៅណាមកណាដែល ដូចមិនដែលឃើញក្នុងស្រុកភូមិនេះ
- អរគឺខ្ញុំជាអ្នកដំណើរទេមីង
- អរចឹងទេ ហឹម..មីងអរគុណក្មួយហើយដែលជួយមីងទោះចាប់អាចោនោះមិនបានក៏ដោយក៏មីងសរសើរនូវទឹកចិត្តក្មួយដែល
- ចាមិនអីទេអ្នកមីង រឿងអ្វីក៏ដោយបើឃើញគេកំពុងតែជួបទុក្ខហើយឲបើកភ្នែកមើលមិចនឹងកើតទៅ
- ល្អណាស់ ហើយក្មួយឈ្មោះអីដែល
- ចា រីន រាជនី
- ឈ្មោះក៏ពិរោះទឹកចិត្តក៏ល្អ ពិតជាទទួលបានក៏អប់រំល្អណាស់ ហើយមីនវិញឈ្មោះ ធី សុខនី
- ចា តែមីងក្មួយសុំលាទៅសិនហើយណា អរភ្លេចអ្នកមីងអាចទៅរកប៉ូលីសបានឲ្យគេទៅរកក្រែងអាចរកឃើញចោនោះវិញចោ
- មិនបាច់ទេ នាំវែងឆ្ងាយចាត់ទុកថាមីងធ្វើបុណ្យចុះក្មួយឆាប់ទៅៗ
- ចឹង.. តាមតែអ្នកមីងចុះចឹងខ្ញុំជម្រាបលាអ្នកមីងសិនហើយ បើមាននិស្ស័យជួបអ្នកមីងម្តងទៀត
- ចា មីងដូចគ្នាសុវត្ថិភាពតាមផ្លូវណាក្មួយ មីងក៏ត្រូវទៅផ្ទះវិញដូចគ្នា
- ចឹងឡើងឡានខ្ញុំតែម្តងទៅខ្ញុំជួនទៅ
- ហា មិនបាច់ទេរាជនីក្មួយនាំតែពិបាក ផ្ទះមីងនៅមិនឆ្ងាយទេ ដើរតាតិចដល់ហើយក្មួយឆាប់ទៅៗ
- តែ..
- នៅតែនៅក្មួយឆាប់ចេញទៅកុំឲយប់ព្រលប់មិនល្អទេ- ចាចឹងខ្ញុំជម្រាបលាសិនហើយមីង
- ចាជម្រាបលា សុខសប្បាយតាមផ្លូវក្មួយ
- ចា( និយាយរួចមាណវីក៏ដើរទៅឡានរបស់ខ្លួនវិញរួចបន្តដំណើរទៅមុខបាត់ទៅ)
YOU ARE READING
ភ្នាសងារសេ្នហ៍
Romanceពីមនុស្សដែលធ្លាប់តែឃើញគ្នាឈ្លោះគ្នាមិនឈប់ចង់គំនុំខឹងធ្វើបុណ្យគ្នាទៅវិញទៅមក តែថ្ងៃមួយអ្វីៗក៏បានផ្លាស់ពីពាក្យថាគូរជម្លោះប្រែជាគូរសង្សារដែលបាត់មុខគ្នាមិនបាទៅវិញ