រឿង គូរកម្ម

72 2 0
                                    

+ឆ្នាំ១៨៥០ ទីក្រុងបារីស ប្រទេសបារាំង
ភូមិគ្រឹះក្រាន់យ៉ា
ក្នុងភូមិគ្រឹះដ៏ល្អល្អះទាក់ភ្នែករបស់លោកចៅហ្វាយក្រុង ដែលអ្នកដំណើរឆ្លងកាត់តែងតែក្រឡេកភ្នែកទៅមើលមិនថាទោះបីជាអោយមើលម្តងហើយម្តងទៀតក៏ពុំមាននរណាជិនណាយនឹងសម្រស់ដ៏ស្រស់ឆើតឆាយរបស់ភូមិគ្រឹះនេះឡើយ។

«លោកពុក!!»សម្លេងស្រួយស្រេះបន្លឺឡើងពីក្រអូមមាត់តូចច្រមិចរបស់អ្នកប្រុសតូចថេយ៉ុងក្រាន់យ៉ា ដែលជាកូនប្រុសទោលរបស់លោកចៅហ្វាយក្រុងបន្លឺឡើង ទាក់ទាញក្រសែរភ្នែកជាច្រើនគូររបស់អ្នកជំនួញដែលមកពិភាក្សាដៃគូររកស៊ីជាមួយលោកចៅហ្វាយក្រុងងាកមកមើលនាយកម្លោះ

«ហៃយ៉ា លោកម្ចាស់មានកូនប្រុសស្រស់ស្អាតអីយ៉ាងនេះ បើមិនបានឃើញមុខទេខ្ញុំប្រាកដជាគិតថាក្មេងស្រីទៅហើយនេះ»មិនមែនបញ្ចោរបង្អាប់អីនោះទេតែកូនប្រុសចៅហ្វាយក្រុងពិតជាស្រស់ស្អាត ស្រីល្មមៗសុំចាញ់ហើយ

«មែនហើយពួកយើងក៏គិតបែបនិងដែរ»

«ពុក!! »នាយកម្លោះដែលឈរមើលនោះក៏ស្រាប់តែកើតអារម្មណ៍មិនស្រួលពេលដែលសម្លឹងទៅទឹកមុខឪពុករបស់ខ្លួន
«ឯងទៅចាំយើងខាងក្នុងទៅ រួចការងារពេលណាយើងទៅជួប» ដោយសារតែមានអារម្មណ៍ទើសទាល់នៅពេលដែលពួកអ្នកជំនួញទាំងអស់នោះសម្លឹងមកកូនប្រុសខ្លួនបែបនេះលោកម្ចាស់ក៏រហ័សដេញនាយកម្លោះទៅសិន

«ចំណែកពួកលោកការងារនេះ ខ្ញុំដូចជាលែងត្រូវការហើយ អាស៊ីនជូនដំណើរភ្ងៀវ»លោកម្ចាស់និយាយចប់ក៏ដើរចេញទៅធ្វើអោយពួកអ្នកជំនួញទាំងអស់នោះចាប់ផ្ដើមឆ្លេរឆ្លា

«តែលោកចៅហ្វាយក្រុងការងារនេះសំខាន់សម្រាប់ពួកខ្ញុំណាស់»

«សុំអញ្ជើញអស់លោក លោកម្ចាស់ត្រូវការសម្រាក»ស៊ីនដែលជាអ្នកបម្រើក៏រារាំងពួកគេដែលចង់ចូលទៅរកលោកម្ចាស់ ដោយសុំអោយពួកគេទៅវិញអាចថាដេញក៏បានដែរព្រោះពួកគេមាត់អត់គម្របដោយខ្លួនឯង

«មកពីលោកឯងនិង!!»

ងាកមកមើលលោកម្ចាស់វិញបន្ទាប់ពីដេញពួកនោះអស់ទៅក៏ដើរមករកកូនប្រុសទាំងកំហឹង ព្រោះគាត់ប្រាប់ច្រើនដងហើយថាបើមានភ្ញៀវហាមមិនអោយនាយចេញទៅរកគាត់នោះទែហេតុអីនៅតែល្មើសបញ្ជារគាត់ទៀត

You've reached the end of published parts.

⏰ Last updated: Aug 29, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង គូរកម្ម (Completed)Where stories live. Discover now