ភាគទី05 : បំបែកពួកគេ

306 58 3
                                    

បើទោះបីជាស្នេហាខុសធម្មជាតិឬអាចនិយាយបានថាធម្មជាតិទេដែលបង្កើតពួកគេមកបែបនេះ ស្នេហាប្រុសនិងប្រុសក៏អាចមានរយៈពេលយូរមក ទល់ពេលនេះ ជុងហ្គុក ជាមួយ ថេហ្យុង ទាក់ទងគ្នា បានលើសពីមួយឆ្នាំគឺពិតជាអ្វីដែលមិនធ្លាប់គិត ពិតមែន ។
   ព្រឹកនាថ្ងៃបន្ទាប់របស់ពួកគេក្រោយបញ្ចប់រឿងស្នេហាក្តៅរោលរាលកាលពីយប់ពេលនេះក៏កំពុងគេ មិនទាន់ភ្ញាក់នៅឡើយ ។ ជុងហ្គុក ឯណោះភ្ញាក់មករៀបចំគ្រប់យ៉ាងនៅក្នុងផ្ទះហើយស្រេចបាច់អស់ទើបចូលទៅដាស់នាយតូចអោយភ្ញាក់ពីដំណេក ។
   "ថេហ៍? ភ្ញាក់ឡើង"
   "ហឹម..?"
   "ភ្ញាក់ឡើង អូនយ៉ាងម៉េចហើយ?"
   "ហឹម...អូនមិនអីទេ"
   "អញ្ចឹងងើបឡើងមក បងរៀបចំអាហារពេលព្រឹក សម្រាប់អូនរួចហើយ"
   "អរគុណ បងសម្លាញ់...អ៊ួយ" ថេហ្យុង ថាហើយ មកថើបថ្ពាល់នាយជាសង្សារតែបែរជាបង្ករការឈឺ នៅភ្នែកខាងក្រោម ។
   "ថេហ៍..."
   "បីអូនមក អូនឈឺហើយ"
   "បានៗ ម៉ោះ" ជុងហ្គុក លើកបីគេឡើង បើទោះជាឃើញហើយតែនាយក៏មិនភ្លេចមានកន្សែងគ្របអោយគេដែរព្រោះខ្លាចគេអៀននិងនាយ ។
    ថេហ្យុង មិនសូវជាឈឺប៉ុន្មានទេ បាន ជុងហ្គុក នៅមើលថែគេទៀតគេពិតជាសប្បាយចិត្តណាស់ ។
   ល្ងាចបន្តិច ជុងហ្គុក កំដរគេដើរលេងខាងក្រៅបាន បន្តិចក៏នាំគ្នាមកសម្រាកវិញស្អែកចូលរៀនធម្មតា ។
  
   បន្ទាប់ពីច្រើនខែកន្លងផុតទៅទំនាក់ទំនងពួកគេនៅ តែល្អព្រោះតែ ជុងហ្គុក មិនរករឿងមិនធ្វើខ្លួនភផ្តេស ផ្តាសនាយបែបណាចំពោះ ថេហ្យុង ពីដំបូងមកទល់ ពេលនេះនាយនៅតែបែបហ្នឹង ចំណែករឿងលើក ឡោះជាមួយគ្នាក៏កើតមានជាបន្តបន្ទាប់វាក៏លែងជារឿងធំដុំអីសម្រាប់ពួកគេដែរ ព្រោះគិតថាប្រុសដូចគ្នាមិនមានកូនឯណា?
    ថេហ្យុង ឯណេះវិញទៅមកៗម្តងនៅផ្ទះ ជុងហ្គុក ពេលខ្លះក៏សម្រាកនៅផ្ទះខ្លួនឯង ។ កន្លះឆ្នាំចុងក្រោយ នេះគេឧស្សាហ៍នៅផ្ទះ ជុងហ្គុក ពេកថ្នាក់អ្នកផ្ទះខល តាម ថេហ្យុង ក៏ពិបាកគេចង់នៅជាមួយ ជុងហ្គុក ប៉ុន្តែគ្រួសារគេមិនព្រមទេ ពេលពេលនេះពួកគេតាមដានគេរឿងគេស្នឹតស្នាលជាមួយ ជុងហ្កុក ពួកគាត់ក៏ កំពុងតែស៊ើបដូចគ្នា ។
   "មកវិញហើយហេសកូន?"
   "បាទម៉ាក់ មានអីរកខ្ញុំមែនទេ?"
   "ប៉ាកូនឯងមានរឿងត្រូវនិយាយ"
   "គាត់នៅឯណា?"
   "នៅក្នុងបន្ទប់"
   "បាទ" ថេហ្យុង សុំខ្លួនទៅរកគាត់នៅក្នុងបន្ទប់ធ្វើ ការ ។ ចូលទៅភ្លាមនាយចំណាស់ជាប៉ាបោះរូបថតជា ច្រើនសន្លឹកមកអោយគេមើល ។
   "ជាអីប៉ា?"
   "មើលខ្លួនឯងទៅមើលថាជាស្អី?"
   "លោកប៉ា..." ថេហ្យុង បើកភ្នែកធំៗភ្ញាក់ផ្អើល នេះជារូបរបស់គេស្នឹតស្នាលជាមួយ ជុងហ្គុក គាត់បានរូប ទាំងនេះមកពីណា?
   "បកស្រាយមកថាគ្រាន់តែជាមិត្តភក្តិ"
   "លោកប៉ា...ខ្ញុំសុំទោស..."
   "សុំទោស? បានន័យថាព្រមទទួលស្គាល់? ប៉ាខំ ចិញ្ចឹមអោយឯងក្លាយជាខ្ទើយមែនទេ?"
   "លោកប៉ា ហុឹកៗ"
   "បែកជាមួយវាបើមិនចង់រឿងវែងឆ្ងាយ"
   "អត់ទេប៉ា ខ្ញុំស្រលាញ់គាត់"
   "វាប្រហែលជាចង់បោកលុយឯងទេ ថេហ៍! ស្តាប់ ប៉ា គ្មានប្រុសឯណាមកស្រលាញ់ប្រុសដូចគ្នាទេ គេចូលមកក្បែរកូនគេមានគោលបំណងអីច្បាស់ណាស់ គេជាអ្នកណាមកពីណាក៏មិនដឹងប្រវត្តិគ្រួសារក៏គ្មាន គេគឺចង់បោកលុយកូនដឹងទេ?"
    "លោកប៉ា គាត់មិនមែនបែបហ្នឹងទេ គាត់ស្រលាញ់ខ្ញុំណាស់ ពួកយើងស្រលាញ់ សូមប៉ាលើកលែងអោយម្តង..." ថេហ្យុង លត់ជង្គង់សុំអង្វរ ដល់គាត់អោយមេត្តាដល់ពួកគេ ។
    "មិនបាន! មិនបានជាដាច់ខាត ប៉ាមិនព្រមអោយឯងទៅយកវា ឯងត្រូវតែរៀបការជាមួយមនុស្សស្រី មកពីត្រកូលខ្ពង់ខ្ពស់ ប៉ាគ្មានថ្ងៃអនុញាតិអោយពួកឯងស្រលាញ់គ្នាបានទេ បែកពីគេទៅ"
    "អត់ទេ ខ្ញុំមិនបែកពីគាត់ទេ លោកប៉ា"
    "បានហើយកូន ស្តាប់តាមប៉ាទៅ" អ្នកស្រីគីម ចូលមកជួយនិយាយ តាមពិតគាត់មកតាមក្រោយ ថេហ្យុង នេះឯង ។
    "ម៉ាក់..."
    "បើមិនចង់រឿងធំដល់វា កូនឯងត្រូវតែបែកជាមួយវាដាច់ខាត" លោកគីម
    "ប៉ាកុំធ្វើអីគាត់ ហុឹកៗ ម៉ាក់..."
    "នាំគេទៅបន្ទប់ ហាមកុំអោយគេចេញទៅណា ទាំងអស់រហូតបងចាត់ចែងរឿងគ្រប់យ៉ាងរួចរាល់"
    "អត់ទេប៉ា..."
    "ស្តាប់ប៉ាបើមិនចង់អោយអាក្មេងម្នាក់នោះមាន គ្រោះថ្នាក់"
    "លោកប៉ា" ថេហ្យុង យំរហូតនិយាយមិនចេញ គ្មានជម្រើសទេដើម្បីអោយ ជុងហ្គុក មានសុវត្ថិភាព គេត្រូវធ្វើតាមអ្វីដែលប៉ាគេបាននិយាយ ព្រោះប៉ាគេ ជាមនុស្សមានអំណាចម្នាក់ដែរ គាត់ច្បាស់ជាហ៊ានធ្វើបាប ជុងហ្គុក គាត់មិនគ្រាន់តែគម្រាមនោះទេ គេក៏មិនអាចព្រោះតែខ្លួនឯងអោយនាយត្រូវពិបាកដែរ ។
    ពេលដែល ថេហ្យុង មកដល់បន្ទប់ទ្វារត្រូវបានចាក់សោរពីខាងក្រៅ ណាមួយបន្ទប់គេនៅជាន់លើទៀតពិបាកណាស់ កាតាបរៀនទូរសព្ទដៃនៅ ខាងក្រោមទៀតតើគិតយ៉ាងម៉េច?

🌟ដើម្បីអ្នក🌟 Where stories live. Discover now