រឿង វិមានកាមគុណ ភាគទី16

191 1 0
                                    

                      [[ រឿង វិមានកាមគុណ ]]

                             « ភាគទី16 »

« តិក ! តិក ! តិក ! »

សម្លេងនាឡិការដើរ លាន់ឮរំងំពេញតែបន្ទប់ ។ គ្រប់យ៉ាង
គឺស្ថិតក្នុងកែវភ្នែករបស់គ្រូពេទ្យ Tae ។ បើសិនជានិយាយ
ទៅ គ្រូពេទ្យ របស់យើងនៅមិនសុខសោះ ដេកលើពូក រើ
ចុះរើឡើង រមៀលទៅឆ្វេងទៅស្ដាំ ក្រោកអង្គុយ រួចហើយ
ក៏ក្រាបដេកវីញ នៅលើពូក ដោយចោលក្រសែភ្នែក សម្លឹង
មើលទៅមាត់ទ្វារមិនដាក់សោះ ។

Tae NaDin = យូម៉្លេះណ៎ ? តើអ្នកអង្គម្ចាស់ធំ ទ្រង់ធ្វើអ្វីខ្លះ
ទៅសម្រាប់ខ្ញុំ ? ឲ្យខ្ញុំចាំតែមួយភ្លែតទេ ! តែ.... មើលទៅ
ជឹតមួយម៉ោងទៅហើយ មិនឃើញមកវីញសោះ !

និយាយចប់ គេក៏សម្លឹងទៅកាន់កន្លែងដដែលម្ដងទៀត ។ មើលទៅដូចជាស្ងាត់ គេក៏ងាកមុខចេញ រួចដកដង្ហើមធំចេញមួយ ហើយចាប់ទម្លាក់ទឹកមុខ អន់ចិត្តភ្លាមៗ ។ ស្រាប់តែពេលនោះ

« តុក ! តុក ! តុក ! »

សម្លេងគួសទ្វារបានបន្លឺឡើងយ៉ាងលាន់ បានដាសអារម្មណ៍គ្រូ
ពេទ្យដែលកំពុងតែសោកសៅ ឲ្យប្រួលប្រែទឹកមុខមកជារីក
រាយវីញតែម្ដង ។

Tae NaDin = នរណា ! អ្នកអង្គម្ចាស់ធំមែនទេ ?

Jung kook = បាទត្រូវហើយ ! ជួយបើកទ្វាឲ្យខ្ញុំបន្តិចបាន
ទេ ! ព្រោះដៃរបស់ខ្ញុំ កាន់របស់ពេញអស់ហើយ !

Tae NaDin = ក្រាបទូល ! សូមរងចាំមួយភ្លែត !
( គេនិយាយបណ្ដើរ ទាំងលោតស្ទុះចុះពីគ្រែ ទាំងដែលភ្លេច
ថាខ្លួនឯងឈឺ សម្ដៅទៅបើកទ្វារបណ្ដើរ )

« ក្រាក... » សម្លេងបើកទ្វារ

គ្រាន់តែបើកទ្វារភ្លាម គ្រូពេទ្យ Tae NaDin ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងសោះឡើយ ។ អ្នកអង្គម្ចាស់ Jung kook
ពេលនេះ គឺបានធ្វើរឿងរំភើប ដាក់គ្រូពេទ្យហើយ ។ តើវាជា
រឿងអ្វីទៅ បានជាគ្រូពេទ្យ ភ្ញាក់ផ្អើល ហើយបើកភ្នែកធំៗ
លើកដៃខ្ទប់មុខរំភើបបែបនេះ ?

Jung kook = រីករាយថ្ងៃកំណើតណា៎គ្រូពេទ្យ !
( ទ្រង់និយាយរួច ក៏ហុចនំខេកឲ្យទៅគ្រូពេទ្យ ផង )

You've reached the end of published parts.

⏰ Last updated: Aug 18, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង វិមានកាមគុណ ភាគទី16Where stories live. Discover now