ភាគ១

144 9 0
                                    

  នៅក្នុងភូមិគ្រឹះដ៍ធំស្កឹមស្កៃមួយនៅក្នុងប្រទេសកូរ៉េមានក្មេងប្រុសពីរដែលមានឋានះខុសគ្នាដោយម្នាក់មាននាមជាលោកប្រុសនិងម្នាក់ទៀតមាននាមជាក្មេងដែលគេរើសចិញ្ចឹមកំពុងតែអង្គុយនិយាយជាមួយគ្នានៅមាត់អាងទឹកយ៉ាងមានក្តីសុខប្រៀបដូចជាកំពុងតែនិយាយអ្វីយ៉ាងនៅក្នុងថ្ងៃអានាគត។

«បងជីមីន... ធំឡើងបងចង់ធ្វើអីដែរ» ជុងហ្គុកជាក្មេងប្រុសអាយុ១៣ឆ្នាំដែលមាននាមជាក្មេងរើសចិញ្ចឹមសួរទៅជីមីនដែលកំពុងតែអង្គុយនៅជិតគេ

«បងចង់ក្លាយទៅជាម្ចាស់ក្រុមហ៊ុនទឹកអប់ដ៍ធំនិងល្បីបំផុតក្នុងពិភពលោក» ជីមីនដែលមានអាយុ១៥ឆ្នាំបន្ទាប់ពីស្តាប់ជុងហ្គុកសួរហើយគេក៏ឆ្លើយប្រាប់ក្តីស្រម៉ៃរបស់គេទៅអោយរាងតូចបានដឹង

«វាវ៎...ឡូណាស់» ជុងហ្គុកញញឹមផងទះដៃផង ព្រោះបន្ទាប់ពីឮក្តីស្រមៃជីមីនហើយ

«ចុះ.. ជុង ធំឡើងអូនចង់ធ្វើអ្វី?» ជីមីនសួរទៅរាងតូចម្តង ព្រោះគេមិនដែលដឹងអំពីក្តីស្រម៉ៃរបស់ជុងហ្កុកនោះទេ

«ខ្ញុំមិនដឹងនោះទេ... ខ្ញុំគ្រ... គ្រាន់តែនៅក្បែរបងជីមីនបែបនេះវាជាក្តីស្រម៉ៃនិងក្តីសុខរបស់ខ្ញុំទៅហើយ» រាងតូចយកក្បាលដាក់ផ្អែកទៅនិងស្មាររបស់ជីមីនចំណែកឯជីមីនក៏យកដៃមកអង្អែលក្បាលរបស់ជុងហ្គុកតិចៗ

«ល្អណាស់..» ជីមីន

«បងស្រលាញ់ខ្ញុំទេ?» រាងតូចនៅសុខៗស្រាប់តែសួរបែបនេះធ្វើអោយជីមីនភាំងមួយសន្ទុះទើបឆ្លើយចេញមក

«ឯងជាប្អូនប្រុសរបស់បង.... បងម៉េចនិងអាចអត់ស្រលាញ់ឯងនោះ» ជីមីននិយាយបែបនេះជុងហ្គុកក៏ប្រញាប់ងើបចេញពីស្មាររបស់ជីមីន

«ប្អូនប្រុស?» ជុងហ្គុកនិយាយតិចៗ រួចក៏ហូរទឹកភ្នែកចេញមកទាំងបេះដូងឈឺស្ពឹក គេមិនដឹងថាហេតុអ្វីនោះទេ រាល់ពេលដែលជុងហ្គុកនិយាយថាចាត់ទុកគេដូចជាប្អូនប្រុសទឹកភ្នែករបស់គេហូរមកទាំងគ្មានអ្នកណាកហៅ។

«ជុង... ចូលផ្ទះទៅមេឃរកភ្លៀងហើយ» រាងក្រាស់យកដៃមកបាំងក្បាំងក្បាលអោយជុងហ្គុកព្រោះខ្លាចតំណក់ទឹកភ្លៀងត្រូវរាងតូច

រងចាំ(waiting)Where stories live. Discover now