ភាគទី 01 : មកពីឯង

2.3K 107 0
                                    

@ ចំពោះរឿងនេះនឹងមានពាក្យមិនគួរសម មិនពិរោះ
តែសរសេរតាមសាច់រឿងប៉ុណ្ណោះ

" ហេ៎៎….ឈប់….អាចង្រៃ….ឈប់…." 
ក្មេងទំនើងមួយក្រុមបានដេញវៃកក្មេងប្រុសម្នាក់ដែលពាក់សម្លៀកបំពាក់ឯកសណ្ឋានសាលាតែមួយ

" ហ៊ានណាស់ដែលដេញវៃកូនក្រុមរបស់យើង" ជេកដែលចេញមកការពារកូនចៅដោយមានដំបូងក្នុងដៃ 

" មកពីកូនចៅឯងវាឈ្លើយ…" 
" យើងថាឯងទេដែលឈ្លើយ  បើមិនចង់ពិការ
ជើងទេ កុំមកប៉ះកូនក្រុមយើងទៀត " ជេក

" យើងថាឯងទេបើមិនចង់បាក់ជើង កុំមកសម្ដីខ្លាំងដាក់កូនចៅយើងទៀត " ស៊ុងហ៊ុនជ្រែកកូនចៅមកឈរនៅខាងមុខទាល់មុខជេក

" ហែងស្មានតែអញ ខ្លាចហែងមែនទេ...កុំសង្ឃឹម " ជេក

" បើខ្លាំងចូលមកអាមុខញី…." ស៊ុងហ៊ុនពួកគេមើលមុខដូចចង់សុីសាច់ហុតឈាមគ្នា 

ឌឹប….ឌឹប….ការវៃតមរវាងក្រុមទាំងពីរក៏បានកើត
ឡើង វាមិនមែនជាលើកទីមួយទេដែលក្រុមទាំងពីរបានវៃគ្នា មេក្រុមរវាងក្រុមទាំងពីររៀនថ្នាក់ជាមួយគ្នាតែមិនដែលត្រូវគ្នាឡើយ

" ឈប់…..ពួកអាសិស្សចង្រៃ…." លោកគ្រូពីរបីនាក់ចូលមកហាម
" អ្នកណាហ៊ានរត់ អ្នកនឹងយើងបញ្ឈប់ពីសាលា " លោកគ្រូ

ជេកនឹងស៊ុងហ៊ុនដែលចង់រត់គេចក៏ឈប់មួយ
កន្លែង ឆ្នាំនេះគេទី 12ហើយមិនអាចត្រូវគ្រូបញ្ឈប់ទេ

" ហ៊ុន ជេកទៅទីចាត់ការ…." ពួកគេទាំងពីរដែលវៃគ្នាឡើងជាំពេញមុខ មើលមុខគ្នាដោយការខឹងសម្បារមិនឈប់ 

ទីចាត់ការ

" លោកគ្រូធ្លាប់និយាយប្រាប់ពួកឯងជាច្រើនដង
ហើយថាអោយឈប់វៃគ្នា ពួកឯងដល់ឆ្នាំប្រលងហើយ គិតតែរឿងវៃគ្នា ធ្វើអោយមានរឿងមិនចេះឈប់ " លោកនាយក

" មកពីវា ….." ជេក
" មកពីឯងទៅវិញទេ…" ស៊ុងហ៊ុន
" បាន….បានហើយយើងមិនមែនអោយឯងមកប្រកែកគ្នាមុខយើងទេ ពួកឯងជាមេក្រុមចឹងពួកឯងត្រូវទទួលពិន័យ…" 

"  ………." ពួកគេទាំងពីរស្ងាត់
" ពិន័យទីមួយ ពួកឯងត្រូវធ្វើ កិច្ចការ គណិតនឹងអក្សរសាស្រ្ដនេះអោយអស់ " លោកនាយកបោះ កិច្ចការមកអោយពួកគេ ច្រើនម៉ាអាចអោយពួកគេកកឈាម តែក៏មិនហ៊ានប្រកែក

ស្នេហាក្មេងទំនើង (BL )ចប់Where stories live. Discover now