នាពេលរាត្រីក៏បានមកដល់ រាងក្រាស់ជីមីនកំពុងតែស្ថិតនៅក្នុងផ្ទះបាយទោះជាមកពីធ្វើការហត់យ៉ាងណាក៏ជីមីននៅតែមកធ្វើមកហូបសម្រាប់ជុងគុកដដែល។
«លោកប្រុស... ប្រយ័ត្នផងណា៎» មីងហ្វៀនដែលជាអ្នកបម្រើផ្ទះនេះតាំងពីជំនាន់ម៉ាក់ប៉ាជីមីននៅផ្ទះនេះ ដោយឥឡូវម៉ាក់និងប៉ារបស់ជីមីនទៅនៅឯភូមិគ្រឹះមួយទៀត មីងហ្វៀន និយាយទៅប្រាប់រាងក្រាស់អោយប្រយ័ត្នជាមួយកាំបិត ព្រោះនេះជាលើកទីមួយហើយដែលជីមីនចូលក្នុងផ្ទះបាយ ព្រោះដោយសារតែគេចង់ធ្វើម្ហូបអោយអ្នកដែលជាអនាគតភរិយារបស់គេ។
«លោកប្រុស.. មើលទៅស្រលាញ់អ្នកប្រុសជុងដល់ហើយ...» មីងហ្វៀនថាហើយជីមីនក៏ញញឹមឡើងទាំងលាក់ទុក្ខសោកព្រោះគេមិនចង់អោយអ្នកដែលនៅក្នុងផ្ទះដឹងរឿងរវាងគេនិងជុងគុកឡើយ។
នៅពេលដែរម្ហូបត្រូវតម្រៀបដាក់លើតុកាយតូចដែលស្ថិតនៅក្នុងអាវដេកយប់ពណ៍ទឹកប្រាក់ និងសរសៃសក់មានតំណក់ទឹកបៀមជាប់ ជាមួយនិងទឹកមុខមិនសូវរីកដូចដើម។
«ជុង.. បងធ្វើម្ហូបសុទ្ធតែអូនចូលចិត្តទាំងអស់» ជីមីនញញឹមទៅកាន់អ្នកដែលកំពុងតែចុះពីកាំជណ្តើរ ប៉ុន្តែជុងហ្គុកមិនបានតបទៅគេវិញនោះទេ។
«.....» រាងតូចដើរមកដុលតុបាយដោយមានអ្នកបម្រើដួសបាយដាក់ចាន តាមរបៀបជាអ្នកអភិជន ជុងហ្គុកសម្លឹងមើលអាហារដែលនៅក្នុងចាន គឺសុទ្ធតែម្ហូបដែលគេចូលចិត្តទាំងអស់។
«ញុំាអោយច្រើនៗទៅ...» ជីមីនថាហើយក៏ដួសម្ហូបមកដាក់លើចានរបស់ជុងគុកប៉ុន្តែត្រូវរាងតូចយកស្លាបព្រាក្រវាសម្ហូបដែលជីមីនចាប់អោយអម្បាញ់មិញក្រវាសទៅម្ខាង ដែលធ្វើអោយជីមីនទម្លាក់ទឹកមុខចុះបន្តិច នៅពេលដែលជុងហ្គុកតែងតែបង្ហាញកាយវិការមិនពេញចិត្តគេ។
«លោកពូ ដូយ៉ុងគាត់សុខសប្បាយទេ?» ជីមីនធ្វើជាបង្វែររឿងសួរអំពីលោកពូរបស់គេដែលនៅប្រទេសកូរ៉េ គឺជាលោកពូដែលគេគោរព និងស្រលាញ់ប្រៀបដូចជាពូបង្កើតយ៉ាងអ៊ីចឹង។
«គាត់សុខសប្បាយធម្មតាទេ...» ជុងគុកឆ្លើយហីៗ រួចក៏យកម្ហូបមកញុំាមួយម៉ាត់ ធ្វើអោយជីមីនញញឹមទាំងសប្បាយចិត្ត។
YOU ARE READING
លោកប្តីសម្អប់
Любовные романыស្នេហាដែលកើតឡើងមិនមែនមកការស្រឡាញ់ចិត្តនិងចិត្ត កើតឡើងដោយសារតែពីការផ្សំផ្គំចាស់ៗ ទើបធ្វើអោយផាកជីមីនដែលជាម្ចាស់ក្រុមហ៊ុនពេជ្យត្រូវរៀបការជាមួយនិងចនជុងហ្គុកដែលជាមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែការស្រលាញ់របស់ជីមីនគឺមានតែម្ខាងប៉ុណ្ណោះ។ តើស្នេហាដែលកើតឡើងដោយកា...