Part1
...ឆ្នាំ ២០០៧...
ឆ្នាំនេះជាពេលដែលធ្លាក់ព្រិលក្មេងប្រុសម្នាក់អង្គុយនៅក្នុងឡានទំនើបភ្នែកសម្លឹងមើលទៅក្មេងៗជាច្រើនអ្នកដែលកំពុងរត់ប្រដេញគ្នាលេងយ៉ាងសប្បាយរីករាយ។ទឹកមុខស្រងូតស្រងាត់បង្ហាញឡើងយ៉ាងច្បាស់នៅភាពឯកាក្នុងចិត្តចង់រត់ចេញទៅលេងជាមួយពួកគេទាំងនោះប៉ុន្តែមិនអាច។
«...» កំពុងតែបណ្តែតអារម្មណ៍ទៅតាមក្មេងៗទាំងនោះគេក៏ក្រលេកឃើញក្មេងប្រុសម្នាក់ទៀតដែលនៅអង្គុយដាច់ដោយឡែកឆ្ងាយពីក្មេងដទៃអង្គុយសង្ងំយំខ្សឹបខ្សួលម្នាក់ឯង។
«ខ្ញុំចុះទៅខាងក្រៅបន្តិច» ឃើញបែបនេះគេងាកទៅប្រាប់មេការរបស់ខ្លួនឲបានដឹង។
« ជីមីន អ្នកប្រុសចុះទៅមិនបានទេវាមិនសាកសម»
«ប៉ុន្តែគេម្នាក់នោះអត់មានអាវក្រៅឬកន្សែងបង់កទេបើចឹងគាត់នឹងរងា...វាត្រឹមតែប្រាំនាទីប៉ុណ្ណោះ» គេមិនខ្វល់នោះនិយាយហើយក៏បើកទ្វាឡានរត់ចុះទៅយ៉ាងលឿនទៅរកក្មេងប្រុសម្នាក់នោះ។
«ហឹកៗ...» ក្មេងតូចអាវក្រហមអង្គុយយំទាំងញ័រខ្លួនតតាត់ដោយសារតែភាពត្រជាក់។
«ពាក់វាទៅហើយឈប់យំ» ជីមីន រត់មកដល់បានដោះកន្សែងបង់ករបស់ខ្លួនចេញហើយរុំវាពីលើខ្លួនរបស់ក្មេងប្រុសម្នាក់នោះ។
«ខ្ញុំអត់ដែរស្គាល់ឯងទេយកវាមិនបាន» ជុងហ្គុក ពេលដែរត្រូវបានរាងតូចរុំឲក៏ប្រញាប់យកកន្សែងបង់កនោះចេញមកវិញយ៉ាងលឿនហើយហុចឲទៅរាងតូចវិញ។
«មិនអីទេណាឯងកំពុងរងា ខ្ញុំអោយ» ជីមីន មិនទទួលយកវារុញទៅ ជុងហ្គុក វិញព្រមទាំងដាក់ក្នុងអង្គុយក្បែរគេ។ ជុងហ្គុក ក៏មិនមាត់ទៀតពេលដែររាងតូចមកអង្គុយជិតខ្លួនបែបនេះ។
«ហេតុអីឯងមករកខ្ញុំមិនទៅលេងជាមួយក្មេងដទៃទេឬ?»
«អ្នកប្រុសតូច...» មិនទាន់បានស្រួលបួលផងមេការរបស់ ជីមីន ស្រែកហៅពីចម្ងាយកំឡុងពេលដែលគាត់កំពុងតែដើរមកដូចគ្នា។
YOU ARE READING
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Randomការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។