ឆេយ៉ុង ហ្វីរីលេយ៍ x ជេននីរ៉ាលីហ្វីន
_សាលារៀន_ដំណើរល្វត់ល្វន់របស់រាងតូចម្នាក់ ដើរចូលក្នុងវិទ្យាល័យធំមួយនៃទីក្រុងសេអ៊ូលដោយអកប្បកិរិយាសមសួនជាមនុស្សស្រី បោះជំហានមួយៗទៅកាន់ការិយាល័យសិក្សា។ ព្រោះតែជើងស្រឡូនស្អាត ម្រាមដៃបន្លាក្រូច មុខមាត់ស.ម៉ត់រលោងគ្មានមុនមួយគ្រាប់ ស្លៀកពាក់ឯកសណ្ឋានសាលាដោយមានស្បែកជើងប៉ាត់តាពណ៍ស.ស្របជាមួយកាតាបពណ៍ខ្មៅមួយ ទើបធ្វើឲ្យមនុស្សម្នានៅទីនោះតាមសម្លឹងមើលនាងតូច....
នាងមានឈ្មោះថា ជេននី រ៉ាលីហ្វីន អាយុ១៨ឆ្នាំ ជាកូនកាត់បារាំង ទើបតែផ្លាស់ប្ដូរសាលា មករៀនបន្តនៅទីក្រុងសេអ៊ូលថ្មីៗនេះឯង។ ជេននីជាក្មេងកំព្រាឪពុកព្រោះគាត់បានបាត់បង់ជីវិតនៅពេលស័្មគ្រការពារចៅហ្វាយនាយតែម្នាក់គត់របស់គាត់ កាលពីនៅកំលោះ។ មកទល់ពេលនេះជេននីនិងម្ដាយនាងបានផ្លាស់ប្ដូរទីលំនៅមកស្នាក់អាស្រ័យនៅសេអ៊ូលដើម្បីឲ្យជេននីបានរៀនសូត្របន្ត។ បើនិយាយពីចរឹតរបស់ជេននីវិញ គឺរពឹសគ្មានអ្នកណាចាប់ឈ្នះ កាចឆ្នាស់ ឆ្មើងឆ្មៃដល់កំពូល តែនាងមិនមែនជាមនុស្សចិត្តអាក្រក់ឬរើសអើងអ្នកដទៃនោះទេ....។ នេះជាថ្ងៃចូលរៀនដំបូងរបស់ជេននី ទីនេះក៏ជាសាលាមិត្តរបស់ម៉ាក់នាងដូចគ្នាទើបនាងសម្រេចចិត្តមករៀននៅទីនេះតែម្ដងទៅ" អូ មកដល់ហើយមែនទេ? មិនអីទេម៉ាក់ឯងបានប្រាប់ខ្ញុំអស់ហើយ បន្តិចទៀតចាំទៅថ្នាក់រៀនជាមួយប្រធានថ្នាក់ថ្មីរបស់ឯងចុះ " ចូលមកដល់ខាងក្នុងភ្លាម វ័យចំណាស់ ត្រូវជានាយកសាលាបានបន្លឺសម្លេងឡើងទាំងញញឹមទៅកាន់ជេននី
" ចាសលោកគ្រូ " ជេននីតបទៅលោកនាយកវិញទាំងសម្ដីផ្អែម សម្រាប់ចាស់ទុំគឺនាងចេះឱនលំទោន ចេះគោរពចេះគួរសមតែបើជាមួយមនុស្សដែលនាងមិនចូលចិត្តឬសន្មត់ថាជាសត្រូវវិញនោះ សូម្បីមុខក៏នាងមិនខ្ចីមើលផង!
" ក្រឺង ក្រឺង ក្រឺង "
" សុំទោសលោកគ្រូដែលខ្ញុំមកយឺត " កណ្ដឹងសាលាបន្លឺឡើងអើងកងបានមួយសន្ទុះធំ ទើបគេប្រទះឃើញនូវវត្តមានប្រធានថ្នាក់ស្រី រត់មកទាំងបែកញើសជោគ
ឆេយ៉ុង ហ្វីរីលេយ៍ អាយុ១៩ឆ្នាំជាសិស្សថ្នាក់ទី១២ ក៏ជាប្រធានក្នុងថ្នាក់របស់នាងដូចគ្នា។ ឆេយ៉ុងមានងារជាប្រធានថ្នាក់៤ឆ្នាំទៅហើយ ព្រោះតែនាងជាសិស្សពូកែពិសេសនោះគឺចិត្តបានខ្លាំងណាស់ ចិត្តល្អ ចូលចិត្តជួយអ្នកដទៃ។ ឆេយ៉ុងជាមនុស្សដែលឧស្សាហ៍ព្យាយាម មិនចូលចិត្តទ្រអ្នកដទៃបើសត្រូវគឺនាងស្អប់ដល់ឆ្អឹង" មិនអីទេឆេ ប្រញ៉ាប់នាំសិស្សថ្មីទៅថ្នាក់ជាមួយផងណា៎ប្រយ័ត្នអ្នកគ្រូឯងចាំយូរ " លោកនាយកសាលាបន្លឺប្រយោគឡើងម្ដងទៀតទៅកាន់ឆេយ៉ុងដោយសម្ដីទន់ភ្លន់ដដែល ព្រោះថ្នាក់របស់នាងមានតែនាងម្នាក់គត់ដែលចិត្តបានជាងគេ។ ឆេយ៉ុងងក់ក្បាលយល់ព្រមនូវពាក្យផ្ដែផ្ដាំជាមួយលោកគ្រូរួចក៏ដើរទៅថ្នាក់មុន ដើម្បីនាំផ្លូវជេននី
[.....]" មិនដឹងជាប្រធានថ្នាក់ម៉ាកអីទេ មកយឺតរហូត! " ស្របពេលកំពុងឡើងជណ្ដើរទៅថ្នាក់ ជេននីក៏រអ៊ូងូវៗពីក្រោយឆេយ៉ុង
" មិចក៏នាងដឹង? ខ្ញុំទើបតែយឺតមួយថ្ងៃនេះទេណា៎កុំមកថា " ឆេយ៉ុងដែលកំពុងមមាញឹកកាន់សៀវភៅដែលអ្នកគ្រូនាងផ្ញើរអោយជួយយកនៅការិយាល័យសិក្សាឡើងពេញដៃ តែនាងឆ្លៀតមកតវ៉ារកយុត្តិធម៌អោយខ្លួនឯងជាមួយជេននីដែលដើរពីក្រោយនាងទៀត
" គឺខ្ញុំនិយាយតាមការមើលឃើញនឹងហើយ!!! " ជេននីមិនបានបន្ធូរដៃ មានតែប្រឹងដំឡើងសរសៃក.ដាក់អ្នកនៅចំពោះមុខទាំងកំហឹង
" ឆឹស... នាងក្មេងឈ្លើយ! " ស្របពេលនោះ ឆេយ៉ុងក៏ទម្លាក់សៀវភៅទុកនៅម្ខាងហើយឈរច្រត់ចង្កេះនិយាយញ៉ែតៗអោយជេននី
" ត្រូវហើយ ខ្ញុំវាឈ្លើយ! ឈ្លើយគឺឈ្លើយមិនឈ្លើយគឺសុភាព!! " កំពុងឈ្លោះៗ ជេននីបានចោលភ្នែកសម្លឹងមើលនាឡិកាលើដៃខ្លួនឃើញថាហួស១០នាទីទៅហើយទើបឆ្លើយអោយតែរួចពីមាត់ ហើយដើរទៅមុនឆេយ៉ុងបាត់
" ន...នែ៎!!! ជួយកាន់សៀវភៅខ្ញុំផង!! " ឆេយ៉ុងនិយាយទាំងប្រញ៉ាប់លើកសៀវភៅមកកាន់ហើយរត់ទៅឲ្យទាន់ជេននី
" កាន់ខ្លួនឯងទៅ " មកដល់ទាន់ហើយ ជេននីរបស់យើងក៏មិនបានខ្វល់ច្រើនបន្តដើរពីក្រោយឆេយ៉ុងទៀតទាំងមិនខ្ចីជួយកាន់សៀវភៅនាងឡើយ...។
To be Continue.......
[ មិនទាន់ស្គាល់ឈ្មោះគ្នាផង ឈ្លោះគ្នាបាត់ 🙏 ]
#Moliya
YOU ARE READING
គូរជម្លោះ
Acciónមនុស្សធ្លាប់តែមិនត្រូវគ្នាតាំងពីរៀននៅសាលា បែរជាត្រូវមករស់នៅជាប់របងគ្នាទៅវិញ ។ មិនដឹងថានិស្ស័យ ឬជាកម្មពាឱ្យប្រាកដ ជួបគ្នាពេលណាគឺឈ្លោះប្រកែកគ្នាពេលនឹងមិនចេះចប់មិនចេះហើយ រហូតអ្នកស្រុកនៅក្បែរនោះដាក់រហស្សនាមអោយពួកយើងថា " គូរជម្លោះ " ។ និយាយថាជានិស្ស័យក៏ល...