រឿង:10ឆ្នាំវិលត្រឡប់ជួបគ្នា

112 16 3
                                    

«ដេញចាប់មកៗ»សម្លេងក្មេងប្រុសរត់លេងសប្បាយទាំងមិនខ្វល់ពីអ្វីទាំងអស់
«កុំរត់ណាចាំមើលពូនឹងចាប់ឯងអោយបាន»អ្នកកម្លោះនិយាយទាំងសើចផងពេលដែលលេងប្រឡែងជាមួយនឹងខ្មួយប្រុសសំណព្វចិត្ត
«ពូតូចចាប់ខ្ញុំមិនបានទេ.....ហិហិ»ក្មេងតូចរត់ទៅពួននៅពីក្រោមដើមឈើធំមួយដើម្បីបិតបាំងក៏អោយអ្នកម្ខាងទៀតរកខ្លួនឃើញ
«ជេហូប នៅឯណាទៅហា៎!!....ពូតូចរកមិនឃើញសោះ»នាយកម្លោះនិយាយទាំដើរលប់ៗទៅជិតដើឈើនោះ
«1.2.3....ចាប់បានហើយ»នាយកម្លោះចាប់លើកខ្លួនខ្មួយមកក្នុងដៃទាំងញញឹមថ្ពាល់ៗប៉ោងក្រហមរបស់អ្នកជាខ្មួចលេងសប្បាយពេកឡើងបែកញីសទៅហើយ ពេលវេលាក៏មកដល់ដែលបណ្តាលអោយការសើចសប្បាយត្រូវរំសាយវិញ
«លោកប្រុសដល់ពេលហើយបាទ»អ្នកបំម្រើ និយាយទាំងអោនលំទោនដាក់ម្ចាស់ប្រុស
«យើងដឹងហើយទៅមុនចុះ»នាយនិយាយទាំងទម្លាក់ទឹក
មុខពេលឃើញទឹកមុខខ្មួយប្រុសមើលមកខ្លួនដូចជាចង់យំ
«លោកពូទៅណាដែលបាទ!!»ក្មេងតូចសួរទាំងសម្លឹងមើលមុខនាយ ឯនាយឃើញបែបនេះក៏ដាក់គេចុះមុននឹងប្រទន់ជង្គងត្រឹមនឹងក្មេងតូច
«គឺ....លោកពូចង់ប្រាប់ជេហូបដែរប៉ុន្តែគិតថាមិនទាន់ដល់ពេលទើបលោកពូមិនហ៊ាននិយាយខ្លាចការងារមិនច្បាស់លាស់ តែពេលនេះពិតប្រាកដហើយលោកពូត្រូវទៅហើយហើយ»នាយនិយាយទាំងអង្អែលក្បាលអ្នកជាខ្មួយថ្នមៗ
«ហឹកហឹក....ចុះលោកពូទៅណាហើយពេលណាមកវិញ»ក្មេងតូចទប់ទឹកភ្នែកមិនជាប់ក៏យំទាំងដៃញីភ្នែក
«លោកពូទៅ Switzerland10ឆ្នាំបានលោកពូមកវិញ ដល់ពេលនោះជេហូបអាយុ20ឆ្នាំហើយខ្មួយអាចនឹងត្រឹមកលោកពូក៏ថាបានណា»នាយនិយាយទាំងទាញដៃខ្មួយចេញពីរង្វង់ភ្នែក ការពិតទៅនាយអាណិតខ្មួយណាស់មិនចង់ឃើញក្មេងគួរអោយស្រឡាញ់ដូចនេះយំទេតែខ្លួនត្រូវទៅ
ពិតមែន បើសិនមិនមែនជាការចាំបាច់ទេនាយមិនចង់ទៅចោរខ្មួយទេ
«ហឹកហឹក....ពូjoon»ក្មេងតូចអោបកនាយជាប់ទាំងមិនដាច់ចិត្តសូម្បីបន្តិច
«ខ្មួយជាក្មេងឆ្លាតម្នាក់....កុំយំណាមិនល្អទេមើលចុះលែងគួរអោយស្រឡាញ់ហើយ»នាយយកដៃជូតទឹកភ្នែកអោយក្មេងតូច
«លោកពូយើងធ្វើការសន្យាមួយទៅបានទេ»ជេហូប ពេបមាត់ទាំងទឹកភ្នែកមើលមកនាយ
«សន្យាអ្វីទៅហា៎ស!!?»ណាមជូន ក្រសោបផ្ទៃមុខរបស់ក្មេងតូចដែលសម្លឹងមកខ្លួន
«គឺពេលណាលោកពូមកវិញ លោកពូត្រូវតែដណ្តឹងជេហូបតើព្រមទេ»ជេហូប យកដៃនាយចេញពីមុខខ្លួនទាំងកាន់ដៃរបស់នាយជាប់
«ហា៎ស!!...ដណ្តឹងឬតែខ្មួយមិនខ្មាស់គេទេឬដល់ពេលនោះលោកពូអាយុ30ហើយណា»នាយសម្លឹងមើលខ្មួយទាំងសើចហួសចិត្តនឹងក្មេងម្នាក់នេះ
«ទេ...អោយតែលោកពូសន្យានឹងខ្ញុំ...ខ្ញុំនឹងចាំលោកពូមកវិញ»ជេហូប
«បាន!!លោកពូសន្យានឹងខ្មួយពេលមកវិញពេលណានឹងសុំស្តីដណ្តឹងខ្មួយពីលោកប៉ាអ្នកម៉ាក់របស់ខ្មួយណា»នាយនិយាយទាំងអង្អែលផ្ទៃមុខរបស់ខ្មួយទាំងញញឹម
«អឹម....សន្យាហើយមិនអាចកុហកទេខ្ញុំចាំលោកពូដូចគ្នាហើយលោកពូក៏ត្រូវតែមិនមានអ្នកណាដូចគ្នាណា»ជេហូប
«បានលោកពូសន្យា!!....បើអញ្ជឹងយើងគួរមានវត្ថបញ្ចាំចិត្តមែនទេនេះពូអោយទៅខ្មួយ»នាយដោះខ្សែរកដែលពាក់ យកមកបំពាក់ពីលើករបស់ក្មេងតូច
«លោកពូអោយមកខ្មួយឬ?»ជេហូប និយាយទាំងកាន់ខ្សែរកនោះហើយសម្លឹងមើលមុខអ្នកជាពូ
«ត្រូវហើយលោកពូអោយខ្មួយកុំអោយថាមនុស្សចាស់ក្បត់ពាក់សម្តីមិនធ្វើតាមសន្យា ដល់ពេលណាលោកពូមកវិញលោកពូនឹងចាំមើលខ្មួយថានៅមានខ្សែរកនេះឬអត់ កុំដោះចោរណាឮទេវាជាខ្សែរកតែមុនគត់ដែលពូមានពេលដែលអ្នកម៉ាក់ស្លាប់ទៅ»ណាជូន កាន់ដៃក្មេងតូច
«សន្យាបាទ!!មិនដោះទេពូជូន»ជេហូបនិយាយទាំងញញឹមមើលទៅនាយ
«ល្អណាស់!!លោកពូសូមអោបន្តិចណាមុនបែកគ្នា»គ្រាន់ណាមជូន និយាយពាក្យបែកគ្នាភ្លាមមិនដឹងទឹកភ្នែកមកពីណាខ្លះទេក្មេងតូចយំទៀតហើយទាំងអោបកនាយជាជាប់
«ហូស៊ុក»អ្នកជាម្តាយស្រែកហៅកូនទាំងអាណិត
«អ្នកបង»ណាជូន ឃើញអ្នកជាបងថ្ងៃជីដូនមួយដែលជាម្តាយរបស់ក្មេងតូចចូលខ្លួនមកអង្អែលក្បាលកូនពីក្រោយ
«អ្នកម៉ាក់»ក្មេងតូចប្រលែងដៃពីកនាយមករកម្តាយ
«កុំយំណាកូន លោកពូទៅធ្វើការមិនមែនទៅចោលកូនរហូតឯណាទៅមិនយូរទេលោកពូមកវិញដល់ពេលនោះជេហូបក៏ធំល្មមដែលហើយណា»អ្នកជាម្តាយនិយាយទាំងលួមលោមកូនប្រុសដែលជាបណ្តូលចិត្តតែមួយជាគ្រាប់ភ្នែកតែមួយគត់នឹងជាម្ចាស់តូចតែមួយនៃវិមានត្រគោលជុង
«អឹម....ជេហូបដឹងហើយ»ជេហូប និយាយទាំងទឹកមុខមិនសូវស្រស់
«ណាមជូន ដល់ពេលហើយណាល្មមទៅហើយកុំអោយខកជើងយន្តហោះណា៎!!»អ្នកស្រីជុង
«បាទអ្នកបង»នាយអង្អែលក្បាលបន្តិចមុននឹងងើបខ្លួនឡើងពេញកំម្ពស់
«លោកពូទៅហើយណាមើលថែខ្លួនផង ត្រូវធ្វើជាក្មេងល្អស្តាប់តាមលោកប៉ាអ្នកម៉ាក់ណាឮទេ»ណាមជូន
«បាទលោកពូ»ជេហូប
«អឹម!!ល្អណាស់....អ្នកបងខ្ញុំទៅហើយផ្តាំប្រាប់លោកបងផងថាញុមទៅហើយមិនបាននៅលាទេ»ណាមជូន និយាយហើយគ្រាន់ងាកមើលក្មេងតូចបន្តិចមុននឹងដើរឡើងឡានទៅទាំងមិនងាកមកក្រោយ
«លោកពូ!!....ហឹកហឹក.....កុំទៅអី.....»ជេហូបប្រឹងបេះដៃម្តាយខ្លួនដែលអោបជាប់
«លោកពូ....ហឹកហឹកៗអ្នកម៉ាក់លែងកូន»ជេហូប ប្រឹងខ្លាំងរហូតដល់របូតខ្លួនចេញពីម្តាយ
«អា៎យ!!ជេហូប»អ្នកស្រី ត្រូវដួលដោយកម្លាំងកូនប្រុស
«លោកស្រី»អ្នកបំម្រើ
«ទៅតាមកូន ហូបលឿនឡើង»អ្នកស្រី
«លោកពូ....លោកពូ....ពូតូច...ហឹកហឹក....កុំទៅអី....អូយ!!»ក្មេងតូចក៏រត់ដួលនៅពីក្រោយឡានដែលបើកចេញឯនាយដែលនៅក្នុងឡានងាកមកឃើញខ្មួយដួលចិត្តប្រុងតែស្រែកអោយអ្នកបែកឡានឈប់ទេ តែគឺមិនអាចទេគេត្រូវទៅតែគេមិនដាច់ចិត្តពីក្មេងនេះសោះ ទឹកមុខអាញឹមស្អាតពីធម្មតាជាតិធ្វើអោយនាយឃើញនៅនឹងមុខជានិច្ច
«អ្នកប្រុស»ស្រីបំម្រើដែលរត់មកជួយលើកក្មេងតូចអោយងើបឡើង
«បងស្រីលោកពូទៅហើយ.....ហឹកហឹកគាត់ទៅហើយ»ជេហូប
«ពុទ្ធោ!!អ្នកប្រុសរបស់ខ្ញុំ»នាងក្រមុំនិយាយទាំងអាណិតក្រៃលែង
«ជេហូប!!កូន»អ្នកស្រី រត់មកលើកពរកូនប្រុសក្មេងតូចក៏អោបកម្តាយជាប់
«កុំយំណាកូន លោកពូមិននៅមានអ្នកម៉ាក់លោកប៉ា នឹងបងដែលចាំលេងជាមួយកូនដែរតើ»អ្នកស្រី និយាយទាំងអង្អែលខ្នងកូនប្រុសៗ
«លោកស្រីចូលផ្ទះវិញទៅ មេឃចាប់ផ្តើមធ្លាក់ទឹកសន្សើមហើយច៎ា»ស្រីបំម្រើ
«អឹម....តោះអញ្ជឹងឆាប់ទៅ»អ្នកស្រី ពរកូនចូលមកក្នុងផ្ទះក្មេងតូចមិននិយាយអ្វីសោះភ្នែកចេះតែសម្លឹងមើលផ្លូវដែលឡានបើកទៅមិញនេះកាន់តែយូរកាន់តែងងុយរហូតដល់ភ្នែកទាំងគូរចាប់ផ្តើមបិទទាំងពីរ ទឹកភ្នែកស្រក់ប៉ះនឹងសាច់អាវអ្នកជាម្តាយដែលពរកូនប្រុសចូលមកក្នុងផ្ទះ

អ្នកស្រីដាក់ខ្លួនកូនប្រុសថ្នមៗនៅលើគ្រែថ្នមៗខ្លាចកូនប្រុសភ្ញាក់ដឹងខ្លួន អ្នកជាម្តាយយកដៃជូតទឹកភ្នែកដែលសល់នៅជាប់កន្ទុយភ្នែក
«កូនសម្លាញ់ចិត្តរបស់អ្នកម៉ាក់នឹងលោកប៉ា»អ្នកស្រី អង្អែលថ្ពាល់ប៉ោងរបស់កូន
«លោ-លោកពូ»ដៃតូចចាប់ដៃម្តាយជាប់
«ពូតូចកូនគេទៅហើយមិនយូរទេគេនឹងមកវិញ »អ្នកស្រីចាប់ដៃកូនប្រុសនឹងទាញភួយមកដន្តប់លើខ្លួនប្រាណរបស់កូន មុននឹងអោនមុខទៅថើបកូនប្រុសហើយក៏បិទភ្លើងទាំងទាញទ្វារបិទទាំងដកដង្ហើមធំ
..........
+10ឆ្នាំក្រោយមក
ពន្លឺថ្ងៃចាំងមកតាមបង្អួចដែលធ្វើអោយកម្លោះតូចរបស់ពួកយើងចាប់ផ្តើមបើកភ្នែកទាំងញញឹមទទួលយកថ្ងៃថ្មីដែលមកដល់នៅពេលនេះ
តុក~តុក
«អ្នកប្រុសច៎ាដល់ពេលហើយច៎ាខ្ញុំសម្លៀកបំពាក់មកជូនច៎ា»អ្នកបំម្រើ
«ចូលមកបងស្រីខ្ញុំភ្ញាក់ហើយ»ជេហូប និយាយហើយទើបស្រីបំម្រើដាក់ខោរអាវនៅលើគ្រែអោយ
«អរ....អ្នកប្រុសនេះច៎ាសំបុត្រលោកប្រុស»រាងតូចគ្រាន់តែឮភ្លាមក៏ប្រញាប់យកពីដៃស្រីបំម្រើហែកមកមើល

You've reached the end of published parts.

⏰ Last updated: Sep 05, 2021 ⏰

Add this story to your Library to get notified about new parts!

ស្នេហាដែលស្រឡាញ់ខ្លាំងបំផុតហើយនឹងសន្យាដែលមិនបោះបង់សូម្បីម្តង់Where stories live. Discover now