~ EnJoy Reading ~√
" ចៅហ្វយ….មានរឿងហើយទាន" ខេចូលមកទាំង
រហ័នទឹកមុខយ៉ាប់មើលបន្ដិចហើយ" មានរឿងអី ?" ថេហ្យុង
"អាគារដែលកំពុងសាងសងត្រូវបានខូចខាតសឹង50%ទៅហើយចៅហ្វាយ " ខេ
" ហេតុអីក៏បណ្ដាយអោយមានបែបនេះកើតឡើងបាន?ក្រែងយើងជួលវិស្វករមកសុទ្ធតែជំនាញណាស់ម?"ថេហ្យុងចោតសួរទាំងក្ដៅក្រហាយ
"មិនមែនកំហុសរបស់អ្នកធ្វើទេបាទតែកូនចៅរបស់យើងដែលនៅមើលការខុសត្រូវទីនោះមានរនុកក្នុងវាលួចដាក់គ្រាប់បែកបំផ្ទះតែម្ដងពេលនេះកម្មការមានរបួុសជិត60នាក់មានទាំងធ្ងន់នឹងស្រាលតែគ្មានអ្នកប៉ះពាល់ដល់ជីវិតទេ " ខេរៀបរាប់ទាំងមើលមុខចៅហ្វាយរបស់គេក៏ដឹងថាកំពុងខឹងសម្បារប៉ុណ្ណា
"រៀបចំលុយថ្លៃមន្ទីពេទ្យអោយអ្នករង់គ្រោះទាំងអស់ហើយថ្លៃសង់ជំងឺចិត្តអោយគេផង ម្យ៉ាងទៀតរកអ្នកថ្មីមកជំនួុសអោយបានលឿនបំផុត យកច្រើន
ជាងមុន" ថេហ្យុង"បាទចៅហ្វាយរឿងនេះឡាមីននឹងចាត់ការវាបាន តែរឿងរនុកក្នុងនោះ?" ខេ
" រកវាឃើញហើយរឺនៅ ?"
" កូនចៅយើងចាំបានហើយបាន ចង់ធ្វើអ្វីបន្ត ?" ខេ" យកវាទៅទុកនៅបន្ទប់ងងឹតសិនទៅយើងចង់អោយវាសាកថ្នាំខ្លាំងម្ដង"នាយនិយាយទាំងសម្លេងអំណាច
" បាទចៅហ្វាយ "
"ក្រុមយើងដូចជាមានអ្នកក្រៅគ្រួសារច្រើនពេកហើយ យើងចង់សួរនាំកូនចៅបានបន្ដិច រៀបចំទៅ "រាងក្រាស់ខ្ពស់ស្រឡះអង្គុយគង់អន្ទាក់ខ្លាំនៅទីមុខ
កូមចៅក្រោមបង្គាប់នៅក្នុងសម្ព័ន A ទាំងរក្សាទឹក
មុខដូចជាសាតានរបស់គេប្រើកែវភ្នែកកំណាចរបស់គេមើលទៅកូនចៅ ដែលធ្វើដែលត្រូវបានកែវភ្នែកកំណាចមួយគូរនោះមើលមកខ្លាចឡើងបែកញើសទៅហើយមិនហ៊ានសម្បីតែហើបមុខមើលនាយអោយចំ"ដឹងហើយមែនទេយើងមិនដែលទុកជីវិតអោយអ្នក
ណាដែលក្បត់ក្រុមរបស់យើងនោះទេ ?" ថេហ្យុងក្រោកឈរសួរដោយសម្លេងស្មើ"បាទ...បាទចៅហ្វាយ"កូនចៅទាំងអស់ឆ្លើយព្រមគ្នាទាំងរដាក់រដុបព្រោះតែភាពភាពភ័យខ្លាច
YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae