🔞 ភោជនីយដ្ឋានស៊ូសុី 🔞

9.1K 114 6
                                    


ង៉ឺត ... សម្លេងជាន់ហ្រ្វាំងរបស់រថយន្ដម៉ាកល្បីមួយគ្រឿងបានបន្លឺឈប់នៅមុខក្រុមហ៊ុនត្បូងពេជ្រមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូលនេះតែម្ដង ។

« អញ្ជើញចៅហ្វាយ !! » នាយជាជំនិតរហ័សស្ទុះរត់ទៅបើកទ្វារអោយចៅហ្វាយខ្លួនជាប្រញាប់ កាលបើឃើញដំណើរបោះជំហានរបស់យ៉ុនហ្គីដើរចេញមកពីក្រុមហ៊ុនសម្ដៅមកកាន់ឡាន ។

« ចៅហ្វាយគិតចង់ទៅខុនដូរឬក៏ទៅសេតវិមាន ?? » ក្រោយពីយ៉ុនហ្គីចូលខ្លួនមកអង្គុយនៅបាំងខាងក្រោយហើយនាយជាជំនិតក៏ងាកទៅសួរចៅហ្វាយខ្លួន ព្រោះមិនដឹងថាគួរតែបញ្ជារថយន្ដទៅទិសណាឡើយ បើមិនទាន់ចេញបញ្ជារ ។

« ទៅភោនីយដ្ឋានស៊ូសុី ! » យ៉ុនហ្គីឆ្លើយតបនឹងជំនិតខ្លួនតែប៉ុណ្ណេះចប់ គេក៏ឱនចុចទូរស័ព្ទដៃបន្ត ហើយព្រមទាំងលូកដៃទាញក្រវាត់កចេញទៀតផង ។

#ភោជនីយដ្ឋានស៊ូសុី

នៅក្នុងភោជនីយដ្ឋានមួយនេះយើងបានអោយឃើញថាគ្រប់នារីដែលបានមកដាក់ពាក្យធ្វើការនៅទីនេះគឺគ្រប់គ្នាត្រូវតម្រូវអោយស្លៀកឈុតជាប្រពៃណីទាំងអស់ហើយចំណែកឯប្រាក់ខែវិញបានតិចឬច្រើនគឺអាស្រ័យលើការទទួលភ្ញៀវបានល្អ ។

« ភ្ញៀវវីអាយភីមកដល់ហើយ ! សូកូឡាឆាប់ទៅរៀបចំខ្លួនដើម្បីបម្រើលោកយ៉ុនភ្លាមទៅ...!»ថៅកែស្រីគ្រាន់តែក្រលេកឃើញរថយន្ដម៉ាកល្បីបត់ចូលមកភ្លាម គាត់ក៏ប្រញាប់ស្ទុះរត់ទៅប្រាប់បុគ្គលិកទើបនឹងចូលថ្មីអោយទៅរៀបចំខ្លួន ព្រោះយ៉ុនហ្គីមិនចូលចិត្តភាពយឺតយ៉ាវឡើយ ហើយម្យ៉ាងអ្នកបម្រើសេវាកម្មអោយគេគឺត្រូវតែជាក្រមុំព្រហ្មចារីយ៍ ។

ក្រាក ... ទ្វារបន្ទប់វីអាយភីបានរបើកចូលដោយនាយជំនិតជាអ្នកបើកអោយចៅហ្វាយខ្លួន យ៉ុនហ្គីបោះជំហានចូលទៅខាងក្នុងសម្លឹងមើលការរៀបចំរបស់ហាងនេះទាំងអារម្មណ៍ស្រស់ស្រាយ ស្នាមញញឹមក៏ផ្ញោចឡើងមក ស្របពេលឃើញនារីម្នាក់គ្រងឈុតប្រពៃណី
កំពុងតែអង្គុយចាក់តែក្ដៅៗដាក់ពែងអោយគេ ។

You've reached the end of published parts.

⏰ Last updated: Sep 20, 2021 ⏰

Add this story to your Library to get notified about new parts!

🔞 ភោជនីយដ្ឋានស៊ូសុី 🔞Where stories live. Discover now