នៅព្រឹកថ្ងៃថ្មីបានចូលមកដល់ ជុងគុកដើរចូលសាលារៀនទាំងស្នាមញញឹម យប់មិញនេះបានផឹកបង្ហើយទុកសោកក៏អាចធ្វើឲ្យគេបានសប្បាយមួយគ្រាហ៍។
រស់នៅជាមួយតែភាពទុកព្រួយភ័យខ្លាចរាល់
ថ្ងៃ ជីវិតរបស់គេដូចជាគ្មានន័យអ្វីឡើយ មានតែការដើរហិចហើរនៅខាងក្រៅដូចជាបក្សីតាមតែអំពើរចិត្តប៉ុណ្ណោះ ទើបជីវិតរបស់គេអាចជាមានន័យ។" ជួបទៀតហើយ " ស្នាមញញឹមរបស់គេក៏ប្រែរលាយត្រឹមតែមួយពព្រិចភ្នែក គ្រាន់តែរេភ្នែកប៉ះចំនិងកម្លោះមាឌខ្ពស់ម្នាក់ដែលកំពុងតែដើរមករកគេ ក៏ធ្វើឲ្យគេស្មុគស្មាញបាត់ទៅហើយ។
" យប់មិញនេះហេតុអ្វីក៏មិនមកផ្ទះតាមការហៅរបស់បង? " ថេយ៉ុង ផ្តើមសួររាងតូចដោយការចង់ដឹង គ្រាន់តែបារម្ភពីមនុស្សដែលខ្លួនស្រលាញ់សោះក៏ធ្វើឲ្យរាងតូចធុញថប់ជាមួយនិងខ្លួនដែរ។
" ខ្ញុំចង់សប្បាយ មិនពាក់ព័ន្ធជាមួយនិងបងទេ " កាយតូចតបទាំងមើលមុខអ្នកម្ខាងទៀត ហេតុអ្វីឲ្យតែបានឃើញមុខបានដឹងពីការបារម្ភរបស់ថេយ៉ុង
សោះ ធ្វើឲ្យគេតប់ប្រមល់ ធុញថប់ រកពាក្យនិយាយ
មិនត្រូវបែបនេះ ថេយ៉ុងធ្វើឲ្យគេស្អប់ដល់ថ្នាក់និងហ្ហេស?" ហេតុអ្វីក៏និយាយបែបនេះ? ឯងក៏ដឹងថាបងបារម្ភពីឯង មានគិតដល់ចិត្តរបស់បងបន្តិចមិនបានទេហ្ហេស? " ថេយ៉ុង សួរដោយការចង់ដឹងចង់លឺយ៉ាងខ្លាំង នាយមិនដឹងថាមានហេតុផលអ្វីដែលធ្វើឲ្យជុងគុកមិនចូលចិត្តនាយដល់ថ្នាក់នេះទេ នាយមិនដឹងសោះឡើយ។
" ខ្ញុំមិនខ្វល់ ហើយខ្ញុំក៏មិនបានឲ្យបងមកបារម្ភពីខ្ញុំឯណា ខ្ញុំអាចមើលថែខ្លួនឯងបាន មិនចាំបាច់មានបងក៏ខ្ញុំអាចរស់នៅបាន " រាងតូចនិយាយម៉ាត់ៗមិនបានគិតដល់ចិត្តរបស់អ្នកស្តាប់ថាឈឺប៉ុណ្ណានោះទេ
ស្រលាញ់គេម្នាក់ឯងហេតុអ្វីក៏ពិបាកខ្លាំងម្លេះ?" តែបងស្រលាញ់ឯង ឯងក៏ដឹងមិនចឹង? បងមិនចូលចិត្តពេលដែលឃើញឯងដើរលេងយប់ ផឹកស្រាទាំងដែលខ្លួននៅក្មេង " រាងក្រាស់ព្យាយាមធ្វើខ្លួនឲ្យចិត្តរឹង ដោយសារតែដឹងថាពាក្យដែលជុងគុគនិយាយធ្លាប់លឺឡើងសាំត្រចៀករបស់គេហើយ។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Actionស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...