Episode: 3
" ស៊ូ អូននិយាយអី? "
" គឺ លោកពុកនឹងបញ្ជូនអូនទៅដំណាក់មីងឈី នៅថ្ងៃស្អែកហើយ"
" ពួកយើងរត់ទៅ "
" អូនថាពួកយើងរត់មិនផុតទេ បើពួកទាហានវាំងចាប់យើងបានពួកយើងច្បាស់ជាស្លាប់មិនខានទេ"
"ចុះអូនចង់អោយបងធ្វើយ៉ាងមិច? បងពិតជាស្រឡាញ់អូនណាស់ស៊ូ "
"អូនក៏ស្រឡាញ់បងដែរបង ហ្វុង"
" យូស៊ូ !!! "
"ពុក "
"ពុកប្រាប់ឯងប៉ុន្មានដងហើយថាមិនជួបវាទៀត?"
" ពុក ខ្ញុំពិតជាស្រឡាញ់គាត់អស់ពីចិត្តពិតមែន ពុកខ្ញុំមិនចង់ទៅដំណាក់មីងឈិទេ ពិកក៏ដឹងថានៅដំណាក់នោះឋាន:របស់ខ្ញុំមិនស្មើស្រីលក់ខ្លួនផង"
នាងនិយាយយំកាន់តែខ្លាំងពេលដល់ថានឹងត្រូវបែកពីមនុស្សដែរខ្លួនស្រឡាញ់មិនត្រឹមតែប៉ុណ្ណោះនាង
មិនហ៊ានស្រមៃទែថានាងនឹងត្រូវទៅកន្លែងនោះព្រះ
អើយបងប្អូនស្តេចគ្រប់គេនឹងមានសិទ្ធមករកនាងគ្រប់ពេលនាងមិនចង់ទេ។" តែព្រះអង្គម្ចាស់ជីមីន ចង់បានឯងហើយ មិនអាចជំទាស់បញ្ជាទ្រង់បានទេ រឺក៏ឯងចង់អោយទ្រង់ប្រហាជីវិតយើងទាំងគ្រួសាទើបឯងអស់ចិត្ត? ពួកឯងឆាប់ចាប់អ្នកនាងឯងទៅផ្ទះវិញភ្លាមទៅ" គាត់ក៏មិនចង់
ដែរគាត់ដឹងថាធ្វើបែបនេះដូចបញ្ជូនកូនស្រីរបស់
គាត់ទៅនរកចឹង តែចិត្តមួយគាត់គិតថាបើកូនស្រី
របស់គាត់ធ្វើអោយព្រះអង្គម្ចាស់ជីមីនពេញចិត្ត
គាត់ច្បាស់ជាមានលាភធំមិនខានទេ។" អត់ទេពុក បងហ្វុង បងហ្វុងជួយខ្ញុំផង" នៅពេលតែទាហានចាប់ផ្តើមទាញនាងចេញពីគូស្នេហ៍ទាំង
បង្ខំ។" ស៊ូ !!ស៊ូ!!!! " គេរៀបនឹងរត់ទៅរកនាងទៅហើយក៏ស្រាប់តែត្រូវកូនចៅរបស់លោកម្ចាស់សុង ចាប់ជាប់ ទោះជាគេខំតើយ៉ាងណាក៏គ្មានបានផល បានត្រឹមតែឃើញគេអូសម្ចាស់ចិត្តចេញទៅឆ្ងាយ។
" យើងប្រាប់ឯងប៉ុន្មានដងហើយថាកុំអោយមក
រកកូនស្រីរបស់យើងទៀតឯងចង់ស្លាប់មែនទេ?""លោកម្ចាស់ ខ្ញុំពិតជាស្រលាញ់ស៊ូខ្លាំងណាស់
សូមបញ្ជូននាងទៅអី"
YOU ARE READING
📜MY POSSESSIVE📜
Short Storyតើនឹងមានអ្វីកើតឡើងនៅពេលដែលក្មេងប្រុសម្នាក់មកដល់អតីតកាល។ ចាប់ផ្តើមសរសេរ: 11/08/2021