Cage of Life (9)

308 35 1
                                    

Part9

     «អូនអាចគេងបានបើមិនទាន់អស់ងងុយព្រោះនៅមានពេលយូរទៀតទើបពួកយើងទៅដល់សេអ៊ូលវិញ» ជុងហ្គុក យកនាឡិកាមកផ្ទៀងម៉ោងហើយងាកទៅនិយាយជាមួយសង្សាររបស់ខ្លួនវិញ។

     «អូខេ...» រាងតូចមិនបានប្រកែកអ្វីទេបិទភ្នែកគេងតាមសម្តីណាមួយគេក៏គេងមិនបានឆ្អែតដែរយប់មិញកន្លែងតែនៅរំភើបពីរឿងយប់មិញ។

     «...» បានមួយសន្ទុះក្បាលរបស់រាងតូចកកិតនឹងកញ្ជក់ឡានម្តងម្កាលពេលដែរឡានជាន់ហ្រ្វាំងទើប ជុងហ្គុក ផ្អៀងក្បាលរបស់រាងតូចថ្នមៗឲមកនៅលើស្មារបស់ខ្លួនវិញឲគេគេងលក់បានស្រួល។

     ប៉ុន្មានម៉ោងកន្លងផុតទៅឡានក្រុងទាំងពីរបានជិះមកឈប់ចតនៅក្នុងសាលាវិញហើយសិស្សជាច្រើនអ្នកនាំគ្នាបំបែកផ្លូវទៅផ្ទះរៀងៗខ្លួន។ ជីមីន ក៏ដូចគ្នាគេមិនបាននៅជាមួយនឹង ជុងហ្គុក យូរឡើយប្រញាប់ទៅផ្ទះព្រោះតែយាយរបស់គេបង្ខំខ្លាំងពេក។មកដល់ខាងមុខផ្ទះ ជីមីន ឈានជើងជាផ្ទះខ្លួនដោយមុខមាំដូចរាល់ដងមកដល់ខាងក្នុងឃើញថាលោកយាយនឹងម្តាយខ្លួនកំពុងតែអង្គុយលើសាឡុងរងចាំខ្លួនរួចជាស្រេចទៅហើយ។

     «លោកយាយ...ម៉ាក់» ជីមីន ឪនគំនាបដាក់អ្នកទាំងពីរជាការគួរសមតាមបែបប្រពៃណីកូរ៉េ។

     «អង្គុយចុះទៅ»

     «អ្នកទាំងពីរមានការអ្វី?» នាយដាក់ខ្លួនអង្គុយហើយសួរភ្លាមៗមិនចាំយូរ។

     «ពួកយើងទាំងពីរមានគម្រោងឲឯងទៅរៀនបន្តផ្នែកគ្រប់គ្រងនៅបរទេសបន្ទាប់ពីរៀនឆ្នាំនេះចប់» ស្រ្តីចំណាស់និយាយឡើងមួយៗច្បាស់ៗធ្វើឲរាងតូចភ្ញាក់ផ្អើលជាខ្លាំង។

     «ថាម៉េចហេតុអ្វីខ្ញុំត្រូវទៅរៀនបន្តនៅបរទេសបើខ្ញុំមិនចង់ទៅនោះ!?» ជីមីន ស្ទុះក្រោកឈរជ្រួញចិញ្ចើមចូលគ្នាសួរបកទៅវិញជាមួយការមិនពេញចិត្ត។

     «យ៉ាងណាក៏ឯងត្រូវតែទៅរៀនបន្តនៅឯរុស្សី» លោកស្រីហា្វរីស៍បន្ទរមកពីក្រោយគ្រាន់តែឮថាជាប្រទេសរុស្សីរាងតូចកាន់តែក្តៅឆេវមួយកម្រិតទៀត។

     «ខ្ញុំមិនព្រម...ចង់ឲខ្ញុំទៅរុស្សីនៅជាមួយប្តីថ្មីអ្នកឬលោកស្រីហា្វរីស៍?» កម្លោះតូចស្រែកប៉ោងសរសៃកកាន់តែមិនពេញចិត្តនឹងទង្វើម្តាយនេះចង់ឲគេទៅនៅជាមួយទាំងដែរដឹងហើយឮហើយថាគេមិនចូលចិត្តគ្រួសារថ្មីរបស់គាត់។

     «ហើយនៅជាមួយគ្នាវាយ៉ាងម៉េចមិនមែនស្លាប់ឯណាក្រែងពីលើកមុននិយាយថាយើងមិនដែលនៅជិតឯងលើសពី១ថ្ងៃមែនទេឥឡូវក៏មកយកឯងទៅនៅជាមួយហើយយ៉ាងម៉េចទៀត» លោកស្រីហា្វរីស៍ស្រែកទៅវិញដោយមិនយល់ពីចិត្តរបស់កូនបន្តិចសោះ។

     «លោកស្រីហ្វារីស៍តើអ្នកមិនអាចផ្តល់ជីវិតដ៏រីករាយមួយមកកាន់ខ្ញុំទេហ្អេស ហ៊ឹក ហេតុអ្វីអ្នកទាំងពីរយកចិត្តតែពីខ្លួនឯងហេតុអ្វីមិនសួរចិត្តខ្ញុំខ្លះនៅពេលដែរខ្ញុំលែងត្រូវការក្តីស្រឡាញ់ពីអ្នកទើបអ្នកព្យាយាមធ្វើជាម្តាយរបស់ខ្ញុំឬជម្នះឲខ្ញុំទៅណាស់មែនទេបានតើ...ទោះបីជាខ្ញុំទៅរៀនបន្តនៅទីនោះក៏ខ្ញុំមិនទៅជាន់ផ្ទះរបស់ប្តីអ្នកស្រីដែលសមចិត្តឬនៅ» ជីមីន សង្កត់សម្លេងយ៉ាងមាំស្របជាមួយទឹកភ្នែកប៉ុន្មានតំណក់បានស្រក់ចុះមកតែគេយកដៃវាសចេញហើយក៏ឡើងទៅខាងលើបាត់។

     មកដល់ខាងលើបន្ទប់រាងតូចទម្លាក់ខ្លួនខ្ទប់មុខនឹងពូកហើយស្រែកយំបណ្តើរទះពូកបណ្តើរដោយមិនអាចធ្វើអ្វីបានក្រៅពីយំជីវិតបែបនេះតើគេត្រូវជួបវាដល់ពេលណា...ជីមីន បានយំរហូតដល់ភ្នែកឡើងក្រហម។

     «ខ្ញុំមានរយៈពេលតែ៦ខែទៀតទេវាមិនលឿនពេកទេហ្អេស...ចំណែក ជុងហ្គុក វិញនោះ!ហ៊ឹក ម៉េចក៏ជីវិតខ្ញុំមិនមែនជារបស់ខ្ញុំបែបនេះ» ជីមីន អង្គុយនៅមុខកញ្ជក់សួរទៅខ្លួនឯងឯទឹកភ្នែកនៅតែបន្តស្រក់មកមិនឈប់ក្នុងទ្រូងឈឺអួលណែនមិនដឹងថាគួរបរិយាយថាម៉េចឲសមរឿងល្អទើបតែកើតឡើងរឿងអាក្រក់ក៏ឈានចូលមកពេលជាមួយគ្នា។

     ចាប់ពីថ្ងៃនោះមកនៅមុខរបស់ ជុងហ្គុក គេមិនបានបញ្ជេញអាការៈមិនសប្បាយចិត្តអ្វីឡើយគឺញញឹមនឹងចំណាយពេលវេលាដែរខ្លួនមានទាំងប៉ុន្មាននៅជាមួយរាងក្រាស់ឲបានច្រើនសូម្បីតែពេលដែរ ជុងហ្គុក ទៅធ្វើការក្រៅម៉ោងក៏គេទៅតាមមើលដែរ។ជីមីន តែងតែធ្វើបែបនេះអស់រយៈពេល៣ខែហើយគ្មានអ្នកណាអាចដឹងទេថាគេកំពុងតែទៅក្រៅប្រទេសសូម្បីតែ ជុងហ្គុក ។

     ...ហាង កាហ្វេឡាដូ...
     ជីមីន បានអង្គុយមើលសង្សាររបស់ខ្លួនធ្វើការយ៉ាងភ្លឹករងចាំរហូតដល់នាយរួចការងារតាមទម្លាប់ដែរគេតែងតែធ្វើ។ក្រោយពេលដល់ម៉ោងដែររាងក្រាស់អាចសម្រាកបាននាយបានប្តូរសម្លៀកបំពាក់នឹងដើរមករករាងតូចដែរកំពុងអង្គុយចាំខ្លួនម្នាក់ឯង។

     «ចាំបងយូរដែរទេ?»

     «ដូចតែរាល់ដងនឹងថ្ងៃនេះនាំអូនទៅទន្លេហានបានទេអូនចង់ទៅទីនោះ» កាយតូចធ្វើឫកម្ញិកម្ញក់ដាក់អ្នកម្ខាងទៀត ជុងហ្គុក ងក់ក្បាលដោយស្នាមញញឹមហើយនាំគ្នាដើរចេញពីហាងទៅទន្លេហានទាំងពីរអ្នក។

     នៅតាមផ្លូវ ជីមីន ឪបចង្កេះរាងក្រាស់យ៉ាងណែនភ្នែកមើលទៅទេសភាពតាមដងផ្លូវមានតែពេលនេះទេដែរអាចធ្វើឲគេបាត់អារម្មណ៍ស្រ្តេសបាន។ទោះជា ជុងហ្គុក គ្មានអ្វីទាំងអស់ក៏ដោយប៉ុន្តែនៅក្បែរនាយធ្វើឲគេមានក្តីសុខជាទីបំផុតហើយ។

     មកដល់មុខទន្លេ ជុងហ្គុក បញ្ឈប់ម៉ូតូរបស់ខ្លួនហើយអង្គុយនៅលើវាដដែលមើលទៅផ្ទៃទឹកពណ៌ខៀវសង្រាត់ហើយចាំងជាមួយនឹងភ្លើងពណ៌។

     «មួយរយៈនេះអូនឧស្សាហ៍ទៅផ្ទះវិញយប់ៗណាស់អ្នកផ្ទះមិនសួរនាំទេ?» ជុងហ្គុក ឪនមុខសួរទៅ ជីមីន ដែរកំពុងតែផ្អែកស្មាខ្លួននោះ។

     «មិនអីទេអូនក៏បានប្រាប់គាត់រួចហើយដែរ»

     «...យប់នេះមានព្រះចន្ទពេញវង់ល្អណាស់» នាយងក់ក្បាលបន្ទាប់មកមើលទៅលើមេឃវិញលាន់មាត់ពេលដែរឃើញព្រះចន្ទថ្ងៃនេះមូលល្អ។

     «ផ្កាយក៏មានច្រើនដែរ»

     «មើលទៅអូនដូចជាមិនស្រួលខ្លួនអញ្ជឹងថ្ងៃនេះ?»

     «មកពីយប់មិញអូននៅដល់យប់ជ្រៅពេកទើបធ្វើឲមានអារម្មណ៍ឈឺក្បាលបន្តិចបន្តួចនឹងណា» ជីមីន ងើយមុខញញឹមស្រាលដាក់រាងក្រាស់កុំឲនាយបារម្ភពីខ្លួនខ្លាំង។

     «ទៅវិញឥឡូវនេះទេអូនត្រូវគេងឲច្រើនៗប្រយ័ត្នឈឺធ្ងន់» គ្រាន់តែពិនក៏ ជុងហ្គុក បារម្ភដែរនាយនិយាយប្រាប់រាងតូចជាមួយសម្លេងផ្អែមតែបង្គប់នៅភាពព្រួយបារម្ភកាន់តែធ្វើឲរាងតូចសប្បាយចិត្តហើយក្នុងពេលតែមួយទុក្ខសោកក្នុងចិត្តក៏មានឡើង។

     «អត់ទេអូនចង់នៅជាមួយបងឲយូរៗណាអូនគ្រាន់តែឈឺក្បាលបន្តិចប៉ុណ្ណោះ ជុប៎...ឃើញទេនៅថើបថ្ពាល់បងបានទៀតផង ហិហិ» ជីមីន បានថើបថ្ពាប់រាងក្រាស់មួយខ្សឹបហើយស្ញេញដាក់នាយយ៉ាងគួរឲស្រឡាញ់។

     «អូនឯងនេះខូចណាស់គួរឲចង់ចាប់ក្រញិច» ជុងហ្គុក សើចបញ្ចេញធ្មេញទន្សាយរបស់ខ្លួនហើយដាក់ថ្ងាសខ្លួននឹងរាងតូចទល់គ្នា។ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរត្រូវបានថតជាប់ដោយទូរស័ព្ទរបស់បុរសម្នាក់ដែរស្លៀកគ្រហ្សេពណ៌ខ្មៅទំនងជាអ្នកស៊ើបអង្កេត។

     ពួកគេទាំងពីរអ្នកនៅមើលផ្កាយជជែកសាសងគ្នាមួយសន្ទុះធំទើប ជីមីន ដាច់ចិត្តត្រឡប់មកផ្ទះវិញ។ដៃតូចលើកក្រវីចុះឡើងលាទៅកាន់រាងក្រាស់បន្ទាប់ពីនាយចេញទៅផុតកន្ទុយភ្នែកខ្លួនទើបដាច់ចិត្តចូលទៅក្នុងផ្ទះដូចគ្នា។

     ...រសៀលថ្ងៃថ្មី...

     ស្រ្តីចំណាស់អង្គុយនៅលើសាឡុងសម្លឹងមើលទៅរូបថតនឹងវីដេអូដែលមនុស្សរបស់ខ្លួនបានផ្តល់ដំណឹងឲ។

     «ចេះតែឆ្ងល់ម៉េចមួយរយៈនេះមកផ្ទះយប់ជ្រៅរាល់ថ្ងៃតាមពិតមកពីអាចង្រៃនេះសោះបើមិនឲគេទៅតាមដានមិនបានដឹងសោះថាអាចៅអត់ប្រយោជន៍វាស្រឡាញ់ប្រុសគ្នាឯងនៅហ៊ានទៅសាសងគ្នាតាមទីសាធារណៈទៀត!ឯងមានប្រវត្តិខ្លះៗរបស់គេម្នាក់នេះទេ?» គាត់នឹងអ្នកស្រីហ្វារីស៍បានមើលវីដេអូនោះទាំក្តៅក្រហាយនៅក្នុងចិត្តជាខ្លាំងហើយងាកទៅនិយាយជាមនុស្សរបស់គាត់វិញ។

     «នេះបានខ្ញុំបានរកមកត្រោះៗទាន» កម្លោះមុខមាំដកសាមីក្រដាសពណ៌ខ្លាញ់ក្តាមមួយទៀតចេញមកដាក់ទល់មុខស្រ្តីចំណាស់។

     «ហ្អឹស...ត្រឹមក្មេងកំព្រាម្តាយឪពុកបំបោះបង់ចោល ធ្វើការនៅហាងកាហ្វេសោះហ៊ានមកទាក់ទងនឹងត្រកូលផាកផងចង់បានទ្រព្យច្បាស់ណាស់» ពេលមើលពីប្រវត្តិរបស់រាងក្រាស់ហើយអ្នកស្រីហ្វារីស៍ពោលឡើងដោយការមើលងាយគ្រាន់តែមើលមនុស្សពីសំបកក្រៅ។

     «លោកស្រីចង់ឲខ្ញុំចាត់ការតែម្តងទេទាន?»

     «មិនបាច់ទេទុកឲយើងទៅជួបវាដោយខ្លួនឯងៗរៀបចំធ្វើយ៉ាងឲថ្ងៃនេះអាកូនចោរម្សៀតយើងមិនទៅរកវាគឺបានហើយ» អ្នកស្រីហ័ងពោលឡើងដោយស្នាមញញឹមដូចជាមានគំនិតរួចជាស្រេចហើយ។

     ពេលល្ងាចបានចូលមកដល់កំពុងតែដើរនៅតាមផ្លូវទូរស័ព្ទរបស់ ជីមីន បន្លឺឡើងធ្វើឲគេបញ្ឈប់ដំណើរខ្លួននិយាយទូរស័ព្ទបន្តិចសិន។

     «មានការអ្វីមែនទេ?»

     «លោកប្រុសអាចមកផ្ទះបន្តិចបានទេខ្ញុំបានឲអ្នកបើកឡានទៅយកអ្នកប្រុសហើយព្រោះអ្នកស្រីហាន់នីដូចជាមិនស្រួលខ្លួនទេថ្ងៃនេះ» គ្រាន់តែឮថាលោកយាយហាន់នីមិនស្រួលខ្លួន ជីមីន បញ្ចេញទឹកមុខព្រួយបារម្ភឡើងភ្លាមៗ។

     «បានៗខ្ញុំនឹងប្រញាប់ទៅប៉ុន្នឹងចុះ» មិននៅគិតយូរកាយតូចចុចបិទហើយងាកទៅនិយាយជាមួយរាងក្រាស់ដែរនៅជិតនោះវិញ។

     «ថ្ងៃនេះអូនមិនបាននៅលេងជាមួយបងទេណាលោកយាយអូនគាត់ឈឺអូនសុំទៅមុខហើយ»

     «ហឹម តាមសម្រួលចុះបងទៅសិនហើយអញ្ជឹង» ជុងហ្គុក ងក់ក្បាលយល់សភាពការលារាងតូចហើយប្រញាប់ទៅធ្វើការរបស់ខ្លួនបន្តទៀត។

     ...វិមានត្រកូលផាក...

     «លោកយាយហាន់នីយ៉ាងម៉េចហើយ?» មកដល់ផ្ទះភ្លាមកម្លោះតូចប្រញាប់ទុកកាតាបរបស់ខ្លួនចុះរត់ទៅមើលលោកយាយខ្លួនដែរកំពុងតែនៅគេងនៅលើគ្រែ។

     «យាយមិនបានកើតអ្វីទេគ្រាន់តែភ្លាមៗស្រាប់តែវិលមុខអស់កម្លាំងបែបនេះទៅហើយតែពេលនេះក៏បានធូរខ្លះហើយឯងមិនបាច់បារម្ភទេ» ស្រ្តីចំណាស់និយាយដោយស្នាមញញឹមទាំងផ្ទៃមុខនៅស្លេកស្លាំងនៅឡើងតែមិនចង់ឲចៅបារម្ភក៏ធ្វើជាមិនអី។

     «ចុះលោកយាយត្រូវការអ្វីទេចៅទៅយកឲ?»

     «គ្មានទេយាយគ្រាន់តែចង់បានទឹកមួយកែវបានហើយ» ជីមីន ងើបឡើងទៅចាក់ទឹកឲស្រ្តីចំណាស់មួយកែវម៉ោវិញបញ្ជ្រក់ឲគាត់ផឹកតាមសម្រួល។

     ...ហាង កាហ្វេឡាដូ...

    ជុងហ្គុក កំពុងរវល់ជាមួយនឹងការប្រមូលកែវកាហ្វាដែរភ្ញៀវផឹកហើយដាក់នឹងចានដែកធំមួយហើយអូសរទេះទៅវិញទៅមក។

     ~ទ្រឺង~
     «ហាងកាហ្វេឡាដូសូមស្វាគមន៍»

     «ឯងមែនទេឈ្មោះចន ជុងហ្គុក » សម្លេងស្រ្តីចំណាស់ម្នាក់បន្លឺឡើងហើយក៏គ្មានអ្នកណាក្រៅពីម្តាយរបស់រាងតូចដែរ។

     «បាទមែនហើយអ្នកស្រីមានការអ្វីមែនទេបាទ?»

     «ពួកយើងនិយាយគ្នាបន្តិចបានទេ?» ស្រ្តីចំណាស់ដោះម៉ាសចេញនិយាយទល់មុខរាងក្រាស់ដោយមានស្នាមញញឹមជាប់ថ្ពាល់។ ជុងហ្គុក ទោះមិនដឹងថាគាត់ជាអ្នកណាក៏យល់ព្រមនិយាយជាមួយដោយរីករាយដូចគ្នា។

     «អ្នកស្រីមានការអ្វីឬ?»

     «ឯងត្រូវជាអ្វីនឹង ជីមីន !» មិនចាំយូរស្រ្តីចំណាស់សួរសំណួរចំៗដោយមិនបញ្ឆិតបញ្ឆៀងធ្វើឲរាងក្រាស់ក៏ភាំងបន្តិចដែរ។

     «អ្នកស្រីជាម៉ាក់របស់គេ...» ដោយគិតថាជាសមាជិកគ្រួសាររបស់រាងតូចនាយក៏និយាយសាកសិនតែវាក៏ជាការពិតមែន។

      To be continued!!!

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now