ព្រឹកថ្ងៃថ្មីដើមសប្ដាហ៍ជាថ្ងៃដែលសិស្សនៅសាលាវិទ្យាល័យBFAត្រូវចូលរៀន។សាលា នេះគឺមានឈ្មោះល្បីខ្លាំងណាស់ជាសាលា លំដាប់ជួរមុខប្រចាំកូរ៉េនឹងអូស្ដ្រាលីតែម្ដង ហើយក៏គ្រោងបើកនៅសហរដ្ធអាមេរិចឆាប់ៗ នេះផងដែរ។ច្បាប់របស់សាលាក៏មិនតឹងរឹងដែរ សិស្សទាំងអស់លាបសក់ធ្វើខ្លួនបានតាមចិត្តប៉ុន្តែឯកសណ្ធានគឺត្រូវពាក់របស់សាលាហើយឯក សណ្ធានក៏មានតាមម៉ោងដូចជាម៉ោងបណ្ណាល័យ ម៉ោងកីឡា ម៉ោងរបាំ ម៉ោងគំនូរជាដើមគឺត្រូវមានគ្រប់ម៉ោងពួកសិស្សទទួល បានទូរlockerផ្ទាល់ខ្លួនសម្រាប់ទុកសម្ភារៈនៅទីនោះអ្វីដែលពិសេសសាលាក៏មានជម្រើសអោយសិស្សរើសបើសិនជាមិនចង់ពាក់អាវក្រៅនឹងក្រវ៉ាត់កររបស់សាលាដូច្នេះពួកគេអាចរើស ពាក់Hoodieរបស់សាលាជំនួសបានគ្រាន់តែមានតែអ្នកមានទេដែលទិញពាក់ព្រោះវាថ្លៃដែរចំណែកសិស្សក្នុងសាលាវិញម្នាក់ៗគឺរៀនពូកែខ្លាំងណាស់អាចនិយាយថាសាលានេះគឺសុទ្ធតែសិស្សប្រឹងរៀនហើយឆាប់ចាប់បានតែម្ដងអ្វីដែលសំខាន់សាលាក៏មានសិស្សTopប្រចាំសាលាពីTop1 ដល់Top10ជាសិស្សឆ្នើមហើយពួកគេគឺមានមុខនៅជញ្ជាំងសាលានឹងនៅលើក្ដារព័ត៌មានសាលាសិស្សTopជាសិស្សដែលល្បីល្បាយជាសិស្សACE សិស្សTop ទាំងនេះមានផ្លាកដំណាងជាប់ខ្លួនហើយមានអំណាចពិសេសនឹងមុខងាររៀងៗខ្លួន។ក្រលេក មកមើលកម្លោះមុខក្មេងកម្ពស់ខ្ពស់ជាមួយនឹងភ្នែកតឹងពណ៌ត្នោតដិតស៊ីជាមួយនឹងសក់ពណ៌ផ្កាឈូកស្រាលរបស់គេបើយើងពិនិត្យមួយមួយតួរខ្លួនយើងនឹងឃើញផ្លាកឈ្មោះមួយបានសរសេរថា ''Nhisimura Riki''ហើយយើងក៏ឃើញផ្លាកមួយទៀតនៅជិតនឹងផ្លាកឈ្មោះវាជាផ្លាក
សម្រាប់សិស្សឆ្នើមTop1ប្រចាំសាលាមានន័យថាកម្លោះម្នាក់នេះគឺជាសិស្សTop1??គេកំពុងដើរចូលមកក៏មានសម្លេងហៅគេទាក់ទាញអារម្មណ៍គេអោយងាកទៅ។«Rikiមកហើយហេស?»សិស្សប្រុសម្នាក់បាន ដើរចូលមកកៀកស្មាររីគីបើមើលតាមរូបរាងយើងឃើញផ្លាកមួយសរសេរឈ្មោះគេថា ''Lee Felix'' ឈប់សិន...គេក៏មានផ្លាកសិស្ស Topដែរគេម្នាក់នេះគឺនៅTop6។
«អឺមកហើយ...ឯណាJake?»
«នេះទីនេះ»សិស្សប្រុសម្នាក់ទៀតក៏ដើរចូលមកព្រមទាំងលើកដៃឡើងនៅផ្លាកឈ្មោះសិស្សរបស់គេនោះគឺ''Sim Jake''គេមានផ្លាកTop ដូចគ្នាគឺជាសិស្សTop3។
«មកពីណា?»Felixក៏សួរឡើង។
«មកពីជួបសង្សារ»ហីយ៉ា...ឃើញសង្ហារចឹងគេមានសង្សារម្ចាស់បេះដូងរួចហើយ។
«ឯងទៅជួបក្រុមនោះទៀតហើយហេស?» Rikiក៏ធ្វើមុខបែបធុញទ្រាន់។
«ចុះបើTaebinនៅក្រុមជាមួយGinyaអោយយើងធ្វើយ៉ាងមិច?»
«ឯងក៏ដឹងថា យើងនឹងស្រីឆ្កួតក្អេងក្អាងនោះមិនត្រូវគ្នា»
«ចុះអោយយើងធ្វើយ៉ាងមិច?ម្ខាងមិត្តម្ខាងមនុស្សដែរខ្លួនស្រឡាញ់ចង់អោយធ្វើមិច??»
«ធ្វើស្អីក៏ធ្វើទៅយើងមិនបង្ខំអោយពួកឯងបែកគ្នាទេស»Rikiញាក់ស្មារហើយក៏បោះកាតាប របស់ខ្លួនទៅអោយFelixកាន់ឯខ្លួនក៏អោបដៃដើរទៅមុនបាត់។
YOU ARE READING
My enemy
Fanfictionធ្លាប់លឺទេ?មិត្តអាចក្លាយជាសត្រូវបានតែសត្រូវមិនអាចក្លាយជាមិត្តដាច់ខាតប៉ុន្តែចុះបើសត្រូវក្លាយជាស្នហានោះតើអាចទៅរួចរឺអត់? Riki:ខ្ញុំស្អប់នាងខ្លាំងណាស់នាងក្មេងអួតអាងខ្ញុំមិនអោយនាងដណ្ដើមTop1ក្នុងសាលារបស់ខ្ញុំទេនាងក្មេងពាល...។ Ginya:ដំណែងTop1សិស្សឆ្នើមប្រច...