Eipsode 46

576 68 4
                                    


              2សប្ពាហ៍ក្រោយមក
             ជុងហ្គុកពេលនេះបានត្រឡប់ទៅស្នាក់នៅភូមិគ្រឹះវិញហើយក្រោយតាមដានស្ថានភាពភ្នែកមួយរយះមកចំណែកជីមីនតែងតែធ្វើជាភ្នែកជាច្រមុះចាំជួយគេគ្រប់ពេលមើលថែទឹកក្ដៅទឹកត្រជាក់មិនឲពិបាកអ្វីឡើយ ។

« ជីមីនហា៎មើលថែជុងហ្គុកផងណា៎ខ្ញុំសុំទោសដែលមិនអាចនៅទីនេះយូរទៀតបាន »ខាយលីដើរអូសវ៉ាលីចេញពីបន្ទប់និយាយទៅកាន់ជីមីនដែលឈរក្បែរព្រោះនាងដល់ពេលត្រូវត្រឡប់ទៅអង់គ្លេសវិញហើយការងារនិងក្រុមហ៊ុនត្រូវដោះស្រាយច្រើន ។

« បាទ!ខ្ញុំនឹងមើលថែគាត់ឲបានល្អកុំបារម្ភអី »ជីមីន

« ហឹមអញ្ចឹងខ្ញុំចាំឧស្សាហ៍ខលមកលេងអ្នកទាំងពីរ »ខាយលី

« បាទ! »ជីមីនឆ្លើយតបទាំងមានស្នាមញញឹមនៅលើផ្ទៃមុខ

« ហើយចុះជុងហ្គុកគេនៅក្នុងបន្ទប់មែនទេខ្ញុំចង់ទៅលាគេបន្ដិច »ខាយលី

« បាទគាត់នៅគេងក្នុងបន្ទប់តាស៎ »ជីមីនឆ្លើយតបរីឯខាយលីមិនបង្អង់យូរក៏ដើរចូលទៅក្នុងបន្ទប់របស់ជុងហ្គុកដើម្បីនិយាយលាគ្នាហើយពេលដែលចូលមកដល់ក្នុងបន្ទប់ក៏ឃើញជុងហ្គុកអង្គុយស្ងៀមផ្អែកក្បាលគ្រែហាក់កំពុងគិតដល់រឿងអ្វីក៏មិនដឹង ។

« ជុងហ្គុក!.. »ខាយលីហៅឈ្មោះគេតិចៗធ្វើឲជុងហ្គុករហ័សងាកតាមសម្លេងទោះភ្នែកមើលមិនឃើញតែនាយក៏អាចស្ដាប់លឺ ។

« ខាយលីមានការអីមែនទេ? »ជុងហ្គុក

« ជុងហ្គុកអូនត្រូវត្រឡប់ទៅអង់គ្លេសវិញនៅថ្ងៃនៅនេះហើយអូនគឺចង់មកលាបងហ្នឹងណា » ជុងហ្គុកហាក់ធ្លាក់ទឹកមុខក្រោយលឺដូច្នេះតែនាយក៏មិនដឹងធ្វើយ៉ាងមិច ។

« បងកុំធ្វើមុខអញ្ចឹងអីអូនអាល័យណាស់ »នាងក្រមុំលូកដៃទៅត្បិតថ្ពាល់នាយតិចៗទាំងខ្នាញ់ ។

« អួ...អួយឈឺណាស់លី! »ជុងហ្គុកស្រែកថ្ងូរត្អូនត្អែរឡើងដៃស្ទាបអង្អែលថ្ពាល់ដែលត្រូវនាងក្រមុំត្បិតមិញ ។

« សង្ឃឹមថាបងនឹងជាវិញឆាប់ៗអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះឡើងវិញតែមួយរយៈនេះបងមើលមិនឃើញសូមបងប្រើចិត្តប្រើបេះដូងសម្រាប់មើលមនុស្សវិញណា៎!..ជាពិសេសឲតម្លៃមនុស្សដែលតែងតែនៅក្បែរបងជួយបងនៅពេលនេះ! »ជុងហ្គុកហាក់ស្ងៀមស្ងាត់ក្រោយស្ដាប់សម្ដីខាយលីហើយនោះនាងកំពុងមានបំណងចង់ដាស់តឿនគេទេតើស៎ ។

Your eye tell me🍇Donde viven las historias. Descúbrelo ahora