¤វគ្គលីងអង្ករ
នៅក្នុងភូមិមួយ មានពីគ្រួសារដែលមានផ្ទះជាប់គ្នា ផ្ទះមួយ គឺមានទ្រនំខ្ពស់ មាំ សសរចាក់គ្រឹស ឯផ្ទះមួយទៀត សសរ
ឈើ ផ្ទះតូច ដំបូលនិងជញ្ចាំងប្រក់ស្លឹក កាំជណ្តើរឈើ មានតែបីកាំប៉ុណ្ណោះ។ ប៉ុន្តែទោះជាផ្ទះខុសគ្នា ក៏ពួកគេទាំងពីគ្រួសារ ចេះយកអាសាគ្នាទៅវិញទៅមកផងដែរ ព្រោះពួកគេជាបងប្អូនជីដូនមួយនឹងគ្នា។"កូនហា៎មកនេះម៉ែប្រើតិចកូន"ស្រ្តីអាយុ30ឆ្នាំ មុខវី ច្រមុះស្រួច សម្បុរស សក់វែង កំពុងតែឈរបេះបន្លែ ស្លឹកបាស់ នៅខាងក្រោយផ្ទះបានស្រែកហៅក្មេងៗមួយក្រុម កំពុងប្រលែងគ្នា មកជិតគាត់។ * គាត់ ឈ្មោះKim seokjin💭
"ចាស៎ម៉ែ!!!"ក្មេងស្រីអាយុប្រហែល8ឆ្នាំ បានរត់មកជិតគាត់ *Kim Teahyung ជាកូនច្បង
"ថ្ងៃនេះម៉ែស្លរកកូ កូនឯងទៅលីងអង្ករហើយយកទៅកិនឲ្យម៉ត់ផង ម៉ែទៅបេះបន្លែ និងធ្វើត្រី បន្តិចទៀតពុកឯងមកពីស្រែវិញបានហូបបាយជុំគ្នាណា៎" ម៉ែ
"ចាស៎"Teahyung និយាយទាំងជឿជាក់រួចក៏ដើរទៅចង្ក្រានបាយ"លីងអង្គរលីង មុនដំបូងយើងបង្កាត់ភ្លើងឲ្យឆេះ ហើយ...ៗអីណាស្លឹក....Jungkookហា!!Jungkookមកនេះ យកស្លឹកឲ្យបងបន្តិច បង្កាត់ភ្លើង" Teahyungបានស្រែកហៅ Jungkook ដែរកំពុងលោតកៅស៊ូ ជាមួយក្មេង។ *Kim Jungkook អាយុ5ឆ្នាំ
"ណ៎កបងហៅហ៎ក"Jimin ជាមិត្តរបស់Teahyungបាននិយាយពេលដែលលឺមិត្តហៅប្អូននាង
"ចាស៎ទៅហើយ!!!"jkបានងាកបែមុខទៅផ្ទះបាយ រួចងាកមកវិញ "ចាំខ្ញុំសិន ខ្ញុំទៅតាម៉ាភ្លេតទេ កុំលេងចោលគេហ៎ស"មុននឹងចេញទៅ jkបានផ្តាំទៅអ្នកគ្រប់គ្នា"ហៅខ្ញុំធ្វើអី"jkបានរត់មកដល់មាត់កាំជណ្តើរ ហើយឈរមើលមុខបងស្រីមក់ៗ ហាក់មិនដាច់ចិត្តពីការលេងសោះ
"យកស្លឹកត្នោតងាប់ៗឲ្យបងតិច យកមកបង្កាត់ភ្លើង"
"នេះមែនទេ"
"អើ!!!!"
"បងឯងធ្វើអីនឹង" jkមកអង្គុយមើលteahyungបង្កាត់ភ្លើង ជាមួយនិងចម្ងល់
"លីងអង្ករលីង!!ចេះលីងអត់ ចាំបងបង្រៀន"
"ហិហិ"jkញញឹមតិចៗ និងអង្គុយមើលបងនាងធ្វើការ😹"ឃើញទេ ពេលនេះភ្លើងឆេះហើយ អញ្ចឹងយើងត្រូវដាក់ខ្ទះ" teahyunនិយាយរួច ក៏ដើរទៅយកខ្ទះ មកដាក់លើចង្រ្គាន
YOU ARE READING
🍚បាយថ្ងៃ🥗
Short Storyរឿងបែបកម្ពុជា តែតួkpop😂☺️ ជាប្រភេទរឿងរន្ធត់ កត់ស្លុត ឈឺចាប់ យំសោក សប្បាយ គ្រប់រសជាតិ😢 #Orchick_Muk