"យ៉ាងមិចហើយម៉ាក់បានធូរខ្លះទេ"សម្លេងស្រទន់និយាយទាំងទឹកមុខស្រពោននៅរកអ្នកដែលកំពុងគេងនៅលើគ្រែ
"ម៉ាក់មិនអីទេ"សម្លេងខ្សាវៗប្រឹងនិយាយប្រាប់ទៅកូនស្រីថាខ្លួនមិនអីប៉ុន្តែតាមពិតគឺគាត់ដឹងខ្លួនច្បាស់ហើយថាគាត់រស់បានមិនយូរទៀតទេ
"ម៉ាក់ឃ្លានហើយឬនៅចាំកូនទៅដួសបបរជូន"នាងតូចនិយាយទៅកាន់អ្នកជាម្តាយ
"ម៉ាក់មិនឃ្លានទេ រួចចុះឯណាប៉ាកូននោះ"
"គាត់ចេញទៅទិញថ្នាំបាត់ហើយ"នាងតូច
*ណែនាំ*
តួរស្រីមានឈ្មោះថា ឡាលីសា ចំណែកម៉ាក់នាងមានឈ្មោះថា លោកស្រីគីម ចំណែកប៉ានាងមានឈ្មោះថា លោប្រុសគីម ពីដើមគ្រួសារបស់នាងក៏ជាអ្នកមានដែលតែដោយសរតែម្តាយនាងឈឺទើបត្រូវលក់របស់របរដើម្បីមើលជំងឺតែជំងឺគឺរឹតតែធ្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ
"ម៉ាក់ពិសារបបរសិនទៅនឹងអាលពិសារថ្នាំតាមក្រោយលោកប៉ាគាត់ទិញមកហើយ"លីសានិយាយរួចប៉ានាងក៏ដើរចូលមក ហើយនាងក៏ចេញទៅដួសបបរទៅ
"នេះអូនយ៉ាងមិចហើយ"សម្លេងគ្រលនិយាយទៅអ្នកដែលកំពុងដេកនៅលើគ្រែ
"បងក៏ដឹងដែលថាជំងឺខ្ញុំយ៉ាងមិច"សម្លេងនិយាយខ្សាវៗទាំងអួលដើមក
"ហើយអូនប្រាប់កូនហៀយឬនៅ"លោកប្រុសគីមនិយាយទាំងអួលដើមកដូចគ្នា
"គឺអូនមិនចង់អោយគេពិបាកចិត្តទេ"លោកស្រីគីមនិយាយហើយអោនមុខចុះ
"តែយើងមិនអាចកុហកគេបានយូរទេ"លោកប្រុសគីមនិយាយបណ្តើរទឹកភ្នែករមៀលធ្លាក់មករឹមៗ
"បងកុំពិបាកចិត្ត ប្រយ័ត្នទៅជាឈឺទៅ។លោកស្រីគីមនិយាយបណ្តើរជូតទឹកភ្នែកអោយស្វាមីបណ្តើរ
"ជម្ងឺរបស់ម៉ាក់ព្យាបាលមិនជាចឹងមែនទេ"លីសាមកដល់ទាន់បានលឺពីពាក្យដែលឪពុកម្តាយនិយាយយគ្នា ទឹកភ្នែកនាងចាប់ផ្តើមរមៀលចុះមកដូចទឹកបាក់ទំនប់អ៊ីចឹង តែនាងប្រឹងធ្វើធម្មតាហើយលើកបបរចូលទៅក្នុងបន្ទប់
"ម៉ាក់បបរមកហើយ ម៉ាក់ពិសាទៅ"នាងធ្វើរឹកពាធម្មតា
"ចា៎កូន"លោកស្រីគីមតប
"ចឹងកូនទៅបន្ទប់សិនហើយ លោកប៉ាផ្ញើមើលម៉ាក់ផង"នាងប្រឹងទប់ទឹកភ្នែកដែលជិតនឹងធ្លាក់ចុះ
"ទៅសម្រាកទៅកូនចាំប៉ាជាអ្នកមើលម៉ាក់កូនវិញ"លោកប្រុសគីម
«នៅក្នុបន្ទប់លីសា»
"ហឹគ!ហឹគ ហេតុអីទៅ ហេតុអីជំងឺម៉ាក់ត្រូវមើលមិនជាបែបនេះ"នាងបណ្តោយទឹកភ្នែកដែលខំទប់ជាយូរអោយរមៀលមកតាមចិត្ត