part8. ព្រមព្រៀង!!

327 25 0
                                    


" បើចឹងបងទៅសិនហើយ " ស្រដីចប់ នាយដើរមិនបកក្រោយឡើយ ប្រហែលជាលឺអ្វីដែលជុងគុកនិយាយពេញត្រចៀកខ្លាំងពេក បានជានាយមិនហ៊ាននៅប្រឈមមុខជាមួយនិងរាងតូចបែបនេះ។

" ឃើញទេថាគេធ្វើល្អដាក់ឯងប៉ុណ្ណឹងហើយ នៅ
មើលមិនឃើញមិនតបក្តីស្រលាញ់ចំពោះគេទៀត
ហ្ហេស? " ហូស៊ុក មិនចង់បន្ទោសជុងគុកប៉ុន្មានទេ ព្រោះវាជារឿងបេះដូងគេប្រាកដជាយល់ ស្នេហាមិនអាចបង្ខំបានទេ វាគឺជារឿងរបស់មនុស្សពីរនាក់ ទោះបីជាថេយ៉ុងល្អយ៉ាងណា នាយមានគ្រប់យ៉ាង ស្មោះត្រង់ជាមួយនិងជុងគុក យល់ចិត្តរបស់គេគ្រប់បែប
យ៉ាង តាមមើលថែគ្រប់សារពើ

បើរាងតូចនិយាយថាមិនស្រលាញ់ហើយ គេក៏មិនដឹងនិយាយយ៉ាងម៉េចឲ្យសមទៀតនោះទេ ព្រោះតែគេក៏មិនអាចហាមចិត្តគំនិតរបស់អ្នកណាមួយបាន
ដែរ រឹតតែមិនអាចបង្ខំការស្រលាញ់របស់នរណាម្នាក់ គេគ្រាន់តែចង់ឲ្យជុងគុកស្រលាញ់ថេយ៉ុង ព្រោះតែថេយ៉ុងជាមនុស្សល្អ ស្រលាញ់ស្មោះស្ម័គ្រតែជុងគុកម្នាក់គត់តាំងពីដើមមក។

" ខ្ញុំប្រាប់បងហើយ ទោះបីជាបងនិយាយយ៉ាងណា ក៏ខ្ញុំមិនអាចស្រលាញ់គាត់ពិតមែន បើសិនជាបងស្រលាញ់អ្នកណាម្នាក់ បងនិងយល់អារម្មណ៍មួយនោះមិនខាន " រាងតូចមិនចង់និយាយច្រើនជាងនេះ
នោះទេ ទើបបើកសៀវភៅយកមកមើលមេរៀនដែលត្រូវរៀនបន្តនៅថ្ងៃនេះ។

ហើយគេក៏មិនចង់និយាយអ្វីដែលហូស៊ុកមិនយល់ បើសិនជាគេស្រលាញ់នរណាម្នាក់ ហើយម្នាក់នោះតាមគេគ្រប់កន្លែង តែហូស៊ុកនៅតែមិនចាប់អារម្មណ៍ គេក៏ប្រាកដជាយល់នូវចំណុចមួយនេះមិនខានឡើយ...។

ថេយ៉ុងដើរចេញពីថ្នាក់របស់ជុងគុកមកទាំងទឹក
មុខស្រពាប់ស្រពោន នាយលឺគ្រប់យ៉ាងគ្រប់ពាក្យដែលជុងគុកនិយាយចេញមក ហើយក៏មិនចម្លែកដែលគេឈឺចាប់និងសម្តីនោះបែបនេះ ទោះបីជាធ្លាប់លឺច្រើនដងច្រើនសារមកហើយយ៉ាងណាក៏ដោយ ហេតុអ្វីក៏បេះដូងរបស់គេនៅតែឈឺចាប់គ្រប់ពេលដែលបានលឺបែបនេះ? ក្រែងគេធ្លាប់និយាយហើយថាស្តាប់ឡើងសាំត្រចៀកទៅហើយមិនចឹង ម៉េចក៏ពេលនេះវានៅតែឈឺដូច្នេះ?

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now