part3. ល្អូកល្អើន!!

585 38 0
                                    


" អរគុណហើយបងថេយ៍! តែលើកក្រោយមិនចាំបាច់បងយកមកនោះទេ ព្រោះខ្ញុំក៏មានខ្លួនឯងហើយ " ពាក្យសម្តីដែលជុងគុកនិយាយចេញមក វាយប្រហារអារម្មណ៍របស់ថេយ៉ុងយ៉ាងខ្លាំង ស្នាមញញឹមរបស់គេក៏ប្រែទៅជាស្ងួត ប្រៀបដូចជាស្រែដែលគ្មានទឹកដើម្បីមកសំណើមដល់គល់ស្រូវ។

" មិនអីទេ! បងមិនចង់ឲ្យឯងពិបាក ទទួលយកទៅ " ទោះបីជាមានកាលះទេសះណាក៏ដោយ ក៏ថេយ៉ុងនៅតែអាចរក្សាស្នាមញញឹមរបស់នាយដដែល ព្រោះអ្វី? ព្រោះតែនាយសាំនិងពាក្យបែប
នេះរាល់ថ្ងៃនោះអី

ហើយក៏មិនមែនជាថ្ងៃដំបូងដែលនាយធ្វើបែប
នេះដាក់គេ គឺរាល់ថ្ងៃចាប់តាំងពីនាយដាក់ចិត្តថា
ស្រលាញ់ក្មេងប្រុសម្នាក់នេះមក នាយតែងតែជួប
និងពាក្យវាយប្រហារចិត្ត សម្តីដែលនិយាយបំបាក់
ទឹកចិត្ត និងច្រើនរាប់មិនអស់ទៅហើយ។

" ទទួលយកទៅជុងគុក យ៉ាងណាក៏គេបានយកមកឲ្យឯងដល់ទីនេះទៅហើយ " ហូស៊ុក និយាយបញ្ជេះ ដើម្បីកុំឲ្យថេយ៉ុងពិបាកចិត្តជាងនេះ ហើយគេក៏ដឹងថារវាងអ្នកទាំងពីរគឺបែបណា។

" អរគុណហើយបងថេយ៍ " ថេយ៉ុង ញញឹមជាប់ ទោះបីជាទឹកមុខរបស់រាងតូចបង្ហាញមកថាមិនពេញចិត្តក៏ដោយ គេនៅតែសប្បាយចិត្ត យ៉ាងណាក៏ជុងគុកមិនដាច់ចិត្តទទួលហើយយកវាទៅបោះចោលនោះទេ។

" បើអញ្ចឹងបងសុំរួមតុជាមួយផងណា "

" អេរ! មិនបា- "

" អ៊ុំស្រីសុំបាយឆាគីមឈីមួយចានមក " រាងតូចចង់ឃាត់ក៏ឃាត់មិនបាន ព្រោះថេយ៉ុងដាក់បង្គុយចុះជិតខ្លួនរបស់គេ ហើយនៅកម្ម៉ង់អាហារមកថែមទៀតផង គួរឲ្យខឹងពិតមែន។

" បងមកអង្គុយជិតខ្ញុំបែបនេះ មិនខ្លាចស្រីដែលតាមស្រលាញ់បងពួកនាងច្រណែន ហើយមករករឿងខ្ញុំនៅពេលក្រោយទេហ្ហេស? " ដែលជុងគុកនិយាយចេញមកបែបនេះ ដោយសារតែមានខ្សែ
ភ្នែកមនុស្សស្រីជាច្រើនកំពុងតែសម្លឹងមើលមកអ្នក
ទាំងពីរមិនដាក់ភ្នែក ជាពិសេសគឺជុងគុក បើសិនជាអាចពួកនាងប្រហែលជាចង់ទះផ្ទៃមុខជុងគុកតាមកំហឹងផងក៏មិនដឹង។

" គ្មានអ្នកណាហ៊ានធ្វើបាបឯងនោះទេ ដរាប
ណាមានបងនៅជាមួយជួយការពារឯង បងមិនឲ្យអ្នកផ្សេងមកធ្វើបាបឯងបានឡើយ " ថេយ៉ុង និយាយលេងសើចតែក៏ដូចពាក្យពិត នាយស្រលាញ់គេយ៉ាងនេះច្បាស់ជាជួយការពារមនុស្សដែលខ្លួនស្រលាញ់មិនខានទេ ហើយនាយក៏មិនអាចឈរមើលឲ្យអ្នកណាមកធ្វើបាបជុងគុករបស់គេបាននោះឡើយ។

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now