ព្រះអាទិត្យរៀបលិចបាត់ទៅ ផ្ទៃមេឃទាំង
មូលចាប់ផ្តើមលេបត្របាក់ពន្លឺព្រះអាទិត្យម្តងបន្តិចៗ បន្សល់នូវពន្លឺស្រាលៗជះមកលើផែនដី។ បើយើងក្រឡេកមកមើលក្មេងប្រុសតូចម្នាក់ដែលកំពុងតែដើរនៅក្នុងបរិវេណសាលារៀនម្នាក់ឯងឯណេះវិញ ព្រោះថាគោលដៅរបស់គេគឺដើរទៅចំណតឡានដើម្បីហៅឡានមកជិះត្រលប់ទៅផ្ទះវិញ។" ជុងគុកចាំបងផង " ថេយ៉ុង រត់មកយ៉ាងលឿនដើម្បីឲ្យទាន់រាងតូចដែលកំពុងតែដើរ បំណងរបស់នាយប្រហែលជាចង់ជូនរាងតូចត្រលប់ទៅផ្ទះធ្វើតាមទម្លាប់ហើយមើលទៅ។
" តាមមកធ្វើអី មិនទៅផ្ទះទេហ្ហេស? " ជុងគុក មិនបានឈប់មានតែបន្តទៅមុខជារឿយៗ រហូតដល់ថេយ៉ុងរត់មកទាន់ ទើបគេចាប់ផ្តើមសួរ។
" បងមកជូនឯងត្រលប់ទៅផ្ទះនិងហើយ ហេតុអ្វីក៏ចេញពីថ្នាក់មកចោលបងមុនបែបនេះ? ប្រាប់ហើយថាពេលត្រលប់ទៅវិញចាំបងជាអ្នកជូន " ថេយ៉ុង និយាយបែបនេះ ដោយសារតែពីដើមមកគឺអ្នកទាំងពីរតែងតែត្រលប់ទៅផ្ទះវិញជាមួយគ្នាបន្ទាប់ពីរៀនចប់ ទោះជាផ្លូវផ្សេងគ្នាពិតមែន តែថេយ៉ុងតែងតែស្ម័គ្រចិត្តជូនរាងតូចត្រលប់ទៅផ្ទះវិញរាល់លើក។
" ខ្ញុំមិនចង់រំខានបង " មាត់ថាមិនចង់ទាំងដែលកាលពីមុនជុងគុកមិនដែលបដិសេធនិងទង្វើរដែលថេយ៉ុងធ្វើបែបនេះមកកាន់ខ្លួនម្តងណាទេ ហេតុអ្វីក៏ពេលនេះរាងតូចស្រាប់តែពោលពាក្យដូច្នេះ?
" មិនរំខានទេ! មោះឆាប់ទៅឡានរបស់បងទៅ ចាំបងជាអ្នកជូនទៅ " ថេយ៉ុង ចាប់ដៃរបស់ជុងគុកបំណងចង់ដើរទៅរកឡានរបស់ខ្លួនដែលមិនសូវជាឆ្ងាយពីកន្លែងដែលពួកគេកំពុងតែឈរនិយាយគ្នានេះប៉ុន្មានទេ តែជុងគុកនៅរុញរាទៅវិញ។
" ប្រាប់ហើយថាមិនចាំបាច់ទេ " រាងតូចកន្រ្តាក់ដៃរបស់ថេយ៉ុងចេញមួយទំហឹងប្រើសម្លេងខ្លាំងបន្តិចបែបមនុស្សមិនពេញចិត្ត ទាំងដែលគេបាន
ប្រាប់នាយរួចហើយហេតុអ្វីក៏និយាយមិនចេះស្តាប់បែបនេះ? ចូលចិត្តណាស់មែនទេដែលឲ្យគេប្រើសម្លេងខ្លាំងនិងកាយវិការមិនសមរម្យដាក់ខ្លួននោះ?" មិនចាំបាច់ក្រែងចិត្តនិងបងទេ " ថេយ៉ុង មិន
បានខឹងនិងជុងគុកព្រោះគិតថាគេក្រែងចិត្ត ដោយ
សារតែរាល់លើករាងតូចតែងតែនិយាយស្តីបែបនេះ ហើយពេលនេះនាយក៏គិតថាបែបនោះដូចគ្នាមិនបានគិតច្រើនជាងនេះឡើយ។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
حركة (أكشن)ស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...