" បងថេយ៍ " សម្លេងរបស់ជុងគុកហៅឈ្មោះរបស់ថេយ៉ុងតែមិនលឺ ប្រហែលជាគេមិននឹក
ស្មានថាថេយ៉ុងលេងជាមួយនិងមនុស្សស្រីស្និទ្ធិស្នាលបែបនេះ ព្រោះពីមុនមកនាយមិនដែលមានកាយវិកាយដាក់អ្នកគ្រប់គ្នាបែបនេះឡើយ លើក
លែងតែជាមួយនិងជុងគុកម្នាក់ប៉ុណ្ណោះ។" អៅជុងគុក! មកដល់យូរហើយមែនទេ? " ថេយ៉ុង បញ្ឈប់សកម្មភាពបន្តិច ក្រោយមកខ្សែ
ភ្នែករបស់នាយក៏ប្រទាក់ជាមួយនិងជុងគុកដែលកំពុងតែសម្លឹងមើលមកខ្លួនមិនដឹងតាំងពីពេលណាមកនោះទេ ទើបគេរត់មកសួរ។" មកដល់យូរហើយ យូរល្មមតែឃើញបងប្រលែងលេងជាមួយនិងមនុស្សស្រីស្និទ្ធិស្នាលបែបនេះ " ការនិយាយស្តីរបស់រាងតូចពេលនេះ ប្រៀបដូចជាកំពុងតែខឹងហើយក៏មានពាក្យឌឺដងមកជាមួយថែមទៀតផង មិនដឹងថាគេកំពុងតែគិតអ្វីនោះទេ។
" អរ៎!! បងគ្រាន់តែលេងជាមួយនិងនាងធម្មតា
ប៉ុណ្ណោះ "" ប្រាកដហើយហ្ហេសថាគ្រាន់តែលេងធម្មតា? ធម្មតាមានចាប់ដៃចាប់ជើងដល់ថ្នាក់នេះ ចុះបើមិនធម្មតាប្រហែលជាដល់ណាដល់ណីផងក៏មិនដឹង " រាងតូចលើកដៃក្រសោបចូលគ្នានិយាយរឹកពារជាមួយថេយ៉ុងបែបមិនចូលចិត្ត កាលដែលនាយទៅពាក់ព័ន្ធជាមួយនិងអ្នកផ្សេងដែលមិនមែនជាខ្លួន។
" បែបមិត្តភក្តិគេធ្វើនោះអី អេរ!! ឯងធ្វើរឹកពារដូចជាមិនចូលចិត្តបែបនេះ រឺមួយក៏ប្រចណ្ឌបងជាមួយនាងតើពិតទេ? " មុនដំបូងថេយ៉ុងរាងស្រងាកចិត្តបន្តិច តែនាយស្រាប់តែនឹកឃើញហើយរំភើបនិងពាក្យដែលជុងគុកកំពុងតែនិយាយ ព្រោះតែនាយគិតថាកាលដែលជុងគុកចេញអាការះបែបនេះក៏ព្រោះតែប្រចណ្ឌជាមួយនិងខ្លួនផងក៏មិនដឹង។
" ហឹស! អ្នកណាប្រចណ្ឌបង? បងនិងខ្ញុំមិនត្រូវជាអ្វីនិងគ្នាតាំងពីដើមមក ដូច្នេះហើយបងចង់លេងចង់និយាយរឺស្រលាញ់ជាមួយអ្នកណាមិនពាក់ព័ន្ធជាមួយនិងខ្ញុំ ហើយខ្ញុំក៏មិនខ្វល់ស្រាប់ហើយ " រាងតូចនិយាយប្រយោគនេះចេញមក ថេយ៉ុងស្រាប់តែអាក់អន់ស្រពោនចិត្តបន្តិច ព្រោះតែនាយគិតវាលើសលួសពេក ដឹងហើយថាជុងគុកមិនដែលមានចិត្តឲ្យខ្លួនតាំងពីដំបូងមក នៅថ្លើមធំគិតអ្វីដែលមិនអាចទៅ
រួចបានទៅកើត។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Aksiyonស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...