part6. បងប្អូន!!

359 31 0
                                    


ងឺត៚

សម្លេងកង់ឡានពណ៌ខ្មៅបានឈប់ងក់នៅពីមុខភូមិគ្រឹះធំមួយមុននិងអ្នកកម្លោះពន្លត់ម៉ាសុីន ទើបនាយទម្លាក់ជើងចុះពីលើឡាន បានបង្ហាញឲ្យឃើញនៅកម្លោះសង្ហាម្នាក់ចុះចេញពីលើឡាន ដោយរឹកពារសមជាបុរសមាំមួនមានរូបរាងហំគួរឲ្យប៉ែតតី។

កម្លោះសង្ហារគីមថេយ៉ុងឈរក្រពាត់ដៃចូល
គ្នា រងចាំកម្លោះតូចចនជុងគុកចេញពីផ្ទះ ដើម្បីធ្វើ
ដំណើរទៅសាលារៀនជាមួយគ្នា មុខមាំរបស់ថេយ៉ុងស្រាប់តែញោចនៅស្នាមញញឹម នៅពេលដែលឃើញជុងគុកចាកចេញពីផ្ទះដើរតម្រង់មករកគេដែលកំពុងតែឈររងចាំរួចជាស្រេច

ស្នាមញញឹមដែលមិនធ្លាប់មានអ្នកណាម្នាក់ពីមុនមកបានមើលឃើញ ហើយក៏ជាស្នាមញញឹមដែលជុងគុកបានឃើញតែម្នាក់ជារៀងរាល់ថ្ងៃ ព្រោះកម្រខ្លាំងណាស់ដែលថេយ៉ុងបង្ហាញវាឡើងឲ្យអ្នកផ្សេងក្រៅពីជុងគុកម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិ។

" អារុណសួស្តីកូនទន្សាយ " ថេយ៉ុង ពោលពាក្យនិយាយជាមួយនិងរាងតូចមុន កាលដែលគេកំពុងតែសម្លឹងមើលមកខ្លួនមិនដាក់ភ្នែក។

" មកទាំងព្រឹកបែបនេះ តើបងប្រញាប់ទៅណា? " ជាធម្មតារាងតូចតែងតែសួរសំនួរនេះទៅកាន់ថេយ៉ុង ជារៀងរាល់ថ្ងៃដែលចូលរៀនវត្តមានរបស់នាយគឺតែងតែមកដល់ផ្ទះរបស់គេតាំងពីព្រឹកព្រលឹមអុល ពេលខ្លះម៉ាក់របស់ជុងគុកក៏ហៅឲ្យនាយរងចាំជុងគុកអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។

" បងមកទទួលឯងទៅសាលារៀនជាមួយគ្នា ហើយហាមបដិសេធបងខ្ជិលស្តាប់ពាក្យនេះរាល់
ថ្ងៃខ្លាំងណាស់ " ថេយ៉ុង លើកដៃហាមកាលដែលនាយនិយាយចប់ភ្លាម ជុងគុកហាមាត់ដូចជានិងប្រកែកជាមួយនិងគេ ទើបគេនិយាយហាមប្រាមឲ្យហើយ ដរាបណាមានថេយ៉ុងនៅជាមួយជុងគុកមិនអាចឃាត់រឺបដិសេធជាមួយនិងគេបានឡើយ។

" ឆឹស!! " រាងតូចសម្លក់មុខរបស់នាយបន្តិច ទើបដើរចូលឡានដែលមានថេយ៉ុងឈរបើកទ្វាររងចាំរួចជាស្រេច ទោះចង់ប្រកែកក៏មិនដែលនិងឈ្នះថេយ៉ុង។

ម្យ៉ាងទៀតគេក៏ទៅជាមួយនិងថេយ៉ុងរាល់ថ្ងៃស្រាប់ហើយ កុំពិបាកហៅឡានតាក់សុីជិះរឺក៏រំខាន
ពូបើកឡានឲ្យគាត់ជូនទៅ ដោយសារតែគាត់ក៏ចាស់ណាស់ហើយ សុខភាពប្រាកដជាមិនល្អនោះទេ។

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now