Part: 1/3
វ៉ូវ៉ូ...!!!
សម្លេងខ្យល់បក់បន្លឺឡើងខ្លាំងៗដូចជារកកលចង់ភ្លៀងអញ្ចឹង!! តែទោះជាបក់ខ្លាំងពិនណាក៏មិនអាចធ្វើឲមាឌតូចដែលអង្គុយអន្លុងអន្លូចនៅលើអគារខ្ពស់តែម្នាក់ឯងនោះចាប់អារម្មណ៍ដែល។ ហុឺយ !! បបូរមាត់តូចស្តើងហើបដកដង្ហើមធំមួយឃូសទាំងអារម្មណ៍តានតឹង ភ្នែករបស់គេសម្លឹងមើលជុំវិញខ្លួន មើលទៅទឹកមុខរបស់គេដូចជាឯការខ្លាំងណាស់ ចង់យំក៏យំមិនចេញ ពេលនេះអារម្មណ៍របស់គេកំពុងតែច្របូកច្របល់គិតអីមិនចេញ ដូចជាមនុស្សកំពុងបែកបាក់រឿងស្នេហាយ៉ាងអញ្ចឹង....។"ពេលនេះម្ចាស់ឯងទៅបាត់ហើយ" រាងតូចនិយាយម្នាក់ឯងទាំងភ្នែកមើលទៅខ្សែដៃដែលកំពុងពាក់ អនុស្សាវរីយ៍រវាងគេនិងខ្សែដៃមួយនេះពិតជាច្រើនខ្លាំងណាស់ ច្រើនរហូតដល់មិនអាចបំភ្លេចបាន.....។ ត្របកភ្នែកក៏ចាប់ផ្តើមបិតសន្សឹមៗ ព្យាយាមស្រូបយកខ្យល់ដែលកំពុងបក់ចូលច្រមុះពេញៗ ភ្លាមនោះក្លិនម្យ៉ាងក៏ភាយកាត់ច្រមុះរបស់រាងតូច ធ្វើឲ្យគេគិតរឿងដែលខ្លួនខំប្រឹងបំភ្លេចនោះទាល់តែបាន.... ទឹកភ្នែកថ្លាឆ្វង់របស់មាឌតូចក៏ចាប់ហូរមកមួយដំណក់កាត់ផែនថ្ពាល់ ក្រោយមកក៏ហូរជាបន្តបន្ទាប់ទៀតឥតឈប់..
<<ហឹកៗ ហឹក.. >> សម្លេងយំខ្សឹកខ្សួលចេញពីបបូរមាត់របស់មាឌតូច គឺបញ្ជាក់បានច្បាស់ថាពេលនេះគេកំពុងខូចចិត្តខ្លាំង... ទឹកភ្នែកហូរដូចខ្សែរទឹកមិនដាច់...
"កាត់~~~"
<<ល្អ ល្អខ្លាំងណាស់Jake ប្លង់មួយនេះគឺល្អខ្លាំងមែនទែន>>អ្នកដឹកនាំរឿងដើរមករកJakeទាំងសសើរមិនដាច់ពីមាត់ អប្បិញមិញនេះគេដាក់អារម្មណ៍ចូលតួបានល្អមែនទែន ទាំងទឹកមុខ ទាំងកាយវិការ ជាពិសេសនោះគឺត្រង់កន្លែងបង្ហូរទឹកភ្នែកតែម្តង...។
<<បាទ អរគុណ>> jakeតបទាំងញញឹមទៅវិញ បន្ទាប់ក៏ដើរទៅរកកន្លែងអង្គុយដោយមានអ្នកMake upឲគេដើរតាមពីក្រោយ.... ។អង្គុយប្រហែលបានមួយសន្ទុះធំ jakeក៏ដល់ម៉ោងទៅថតរឿងបន្ត ការថតរឿងរបស់ពួកគេបន្តទៅមុខយ៉ាងរលូន...។
~~~~~~~~~~~~~~កន្លងទៅអស់ជាច្រើនម៉ោងJakeក៏បានបញ្ចប់ការងាររបស់ខ្លួន គ្រប់គ្នានៅទីនោះក៏នាំគ្នាស្រែកហូកញ្វ្រៀវយ៉ាងសប្បាយរីករាយ នៅពេលដែលរឿងមួយនេះបានបញ្ចប់....