part9. ដោះលែង!!

492 31 0
                                    


ព្រះអាទិត្យចាប់ផ្តើមពន្លិចខ្លួនចុះម្តងបន្តិចៗ ជំនួសឲ្យពន្លឺពណ៌មាសស្រាលចាំងមកភពផែនដី គ្រប់
ដណ្តប់ផ្ទៃប្រទេសទាំងមូលទូទាំងពិភពលោក។ក្រឡេកមកមើលក្មេងប្រុសម្នាក់ឯណោះវិញ រាល់ថ្ងៃក៏មិនខុសពីរាល់ដង គេតែងតែដើរម្នាក់ឯងបន្ទាប់ពីចេញពីរៀន ហើយក៏ដើរមកកន្លែងចតឡានដើម្បី
ហៅឡានជិះដូចដើម។

" មកដល់ហើយហ្ហេស? ឆាប់ចូលឡានមកបងមានរឿងចង់និយាយជាមួយឯង " ល្ងាចនេះក៏មិនខុសពីល្ងាចមុនៗ ថេយ៉ុងក៏រងចាំជុងគុកដើម្បីជូនគេត្រលប់ទៅផ្ទះវិញដូចដើម ទោះបីជាជុងគុកចង់បដិសេធក៏ថេយ៉ុងតែងតែនិយាយកាត់សម្តីរបស់គេរហូត រាងតូចក៏ប្រកែកមិនបានទើបតាមចិត្តរបស់នាយតែម្តង។

" និយាយនៅទីនេះក៏បាន ព្រោះខ្ញុំរងចាំបង
ជី- "

" រងចាំជិះឡានជាមួយនិងលោកជីហូតើពិតទេ? " ថេយ៉ុង កាត់សម្តីរបស់រាងតូច ហើបមាត់តែបន្តិច គេក៏អាចមើលឃើញនិងគិតដល់មិនខាន និយាយដល់ចំណុចមួយនេះ ថេយ៉ុងក៏ស្រងាកចិត្តបន្តិច នេះនាយមិនទាន់និងចាប់ផ្តើមបន្តិចផង មានអារម្មណ៍ថាចាញ់ជីហូបាត់ទៅហើយ។

" ម៉េចក៏បងដឹង? " រាងតូចមិនបានភ្ញាក់ផ្អើល ព្រោះតែគេរងចាំជីហូមកទទួលទៅជាមួយគ្នាពិត
មែន ដោយសារតែអ្នកទាំងពីរបានព្រមព្រៀងគ្នាមុន
នេះបន្តិច។

" បងដឹងបានយ៉ាងម៉េចវាមិនសំខាន់ទេ ឯងស្រលាញ់លោកជីហូពិតទេជុងគុក? " ថេយ៉ុង សួរសំនួរដូចជាសម្លាប់បេះដូងរបស់ខ្លួនឯងទាំងរស់ នាយខ្លាចថាចម្លើយដែលរាងតូចឆ្លើយមកធ្វើឲ្យគេឈឺចាប់ តែ
គេនៅតែចង់ដឹងដដែល មិនថារាងតូចឆ្លើយមកបែបណានោះទេ គេស្របតាមជានិច្ច។

" ហេតុអ្វីក៏បងគិតបែបនេះ? ខ្ញុំជាមួយនិងបងជីហូមិនបានពាក់ព័ន្ធជាមួយនិងគ្នានោះទេ " ទោះបីជាគេមានអារម្មណ៍ល្អជាមួយនិងជីហូក៏ពិតមែន តែគេក៏មិនប្រាកដថាគេអាចជាស្រលាញ់ជីហូដូចដែលថេយ៉ុងនិយាយនោះទេ ព្រោះអារម្មណ៍របស់គេនៅ
ពេលនេះមិនដឹងថាបែបណានោះឡើយ។

" ឯងមិនស្រលាញ់គេថ្ងៃនេះ តែថ្ងៃក្រោយក៏អាច ព្រោះតែបងមើលដឹង ប្រាប់បងបន្តិចបានទេ? បងមិនល្អត្រង់ណាទើបឯងមិនស្រលាញ់បង បងធ្វើគ្រប់
យ៉ាងដើម្បីឯង ស្រលាញ់ឯងខ្លាំងណាស់ ហេតុអ្វីក៏មើលមិនឃើញពីទង្វើរបស់បងដែលមានចំពោះឯងម្តងណាសោះ? បងមិនយល់ឡើយជុងគុក បងអន់ជាងគេខ្លាំងណាស់តើពិតទេ? " នៅថ្ងៃនេះពេលនេះថេយ៉ុងបាននិយាយនិងចង់ដឹងមូលហេតុដែលជុងគុកមិនដែលមើលឃើញពីតម្លៃរបស់គេ គេចង់ដឹងហេតុផល ចង់ដឹងមូលហេតុអ្វីបានជាគេធ្វើគ្រប់យ៉ាងដើម្បីជុងគុក ផ្តល់ក្តីស្រលាញ់ឲ្យរាងតូចគ្រប់បែបយ៉ាងហើយ ហេតុអ្វីក៏ជុងគុកមិនអាចតបស្នងក្តីស្រលាញ់មកឲ្យគេវិញបន្តិចសោះចឹង?

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now