part11. សន្លប់!!

492 31 0
                                    


ជុងគុកដើរចូលថ្នាក់រៀនក្រឡេកតុរបស់ខ្លួន ក្រែងលោមានរបស់អ្វីមកផ្ញើដូចជារាល់ដង ក៏ប៉ុន្តែពេលនេះវាគ្មានទៀតឡើយ តុរបស់គេគឺទទេស្អាត លែងមាននំចំណី លែងមានទឹកដោះគោរសជាតិចេកលែងមានអ្វីទាំងអស់ ព្រោះតែម្ចាស់វាលែងមករំខានគេទៀតហើយ។

" ជុងគុក! ទឹកដោះគោរបស់ឯង " ហូស៊ុក ដើរ
តាមពីក្រោយជុងគុកដោយមិនភ្លេចហុចកំពង់ទឹកដោះគោឲ្យទៅគេតាមដែលគេធ្លាប់ចូលចិត្តញាំ។

" បងទិញវាមែនទេ? " រាងតូចទទួលយកមកយ៉ាងលឿន ដោយមិនភ្លេចធ្វើជាសួរនាំក្រែងលោថេយ៉ុងពឹងហូស៊ុកមកឲ្យគេដូចជារាល់ដង ក្នុងចិត្តក៏សង្ឈឹមថាគ្រប់យ៉ាងដូចដែលគេកំពុងតែគិតផងទៅ
ចុះ។

" មែនហើយបងជាអ្នកទិញវា ព្រោះតែថ្ងៃនេះមិនឃើញថេយ៉ុងយកមកឲ្យ ទើបបងគិតថាឯងប្រហែលជាចង់ផឹក " រាងតូចចូលចិត្តផឹករសជាតិបែបនេះរាល់ថ្ងៃ ជួនជាចៃដន្យអីមិនឃើញវត្តមានរបស់ថេយ៉ុងទិញយកមកឲ្យ ទើបហូស៊ុកដើរតួមើលថែរាងតូចជំនួសថេយ៉ុងម្តង ទោះបីជាគេមិនទាន់ដឹងដំណើរ
ដើមទងនៃរឿងរវាងអ្នកទាំងពីរក៏ដោយ។

" អរគុណហើយបងស៊ុក " នាយងក់ក្បាល ទើបចាប់ផ្តើមមើលមេរៀនបន្ត មិនបានចាប់អារម្មណ៍ជា
មួយនិងទឹកមុខស្រងួតស្រងាត់របស់ជុងគុកដែលកំពុងតែមានឡើយ។

" បងម៉េចនិងមករកខ្ញុំទៀតទៅ ព្រោះពេល
នេះបងមាននាងនៅក្បែរខ្លួនហើយ " គេគិតពាក្យនេះនៅក្នុងចិត្ត ខ្លួនប្រាណរបស់គេក៏ចាប់ផ្តើមញ័រ ព្រោះតែព្យាយាមទប់សម្លេងមិនចង់ឲ្យយំចេញមកខ្មាស់មិត្តរួមថ្នាក់ គ្មានវត្តមានរបស់ថេយ៉ុងហេតុអ្វីក៏ជុងគុករស់ដូចជាពិបាកបែបនេះ...?

មួយម៉ោងទៅពីរម៉ោងឈានដល់បីម៉ោងហើយ
ម៉ោងទីបួនក៏បានមកដល់ ពេលវេលាក៏បានមកដល់ពេលឈប់សម្រាករៀនដូចគ្នា សិស្សគ្រប់រូបរៀបចំរបស់របរខ្លួនដាក់ចូលក្នុងកាតាបមុននិងចាកចេញត្រលប់ទៅផ្ទះរាងខ្លួន។

" លាហើយជុងគុក ស្អែកនេះចាំជួបគ្នា "

" បាទបង " ជុងគុក ក្រវីដៃលាដាក់ហូស៊ុក ទើបដើរចេញពីថ្នាក់ដើម្បីត្រលប់ទៅផ្ទះវិញ នៅយូរជាង
នេះមិនបាននោះទេ ព្រោះថាពេលនេះក៏ល្ងាចហើយជិតយប់ណាស់ទៅហើយ ខ្លាចថាមានគ្រោះថ្នាក់ប្រការណាមួយឡើងមក។

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now