រឿងខ្លីៗ (NamJin)
រឿងខ្លី តួ (Namjin)
អាកាសធាតុចុះត្រជាក់ ខ្យល់បក់កាន់តែខ្លាំងរាងក្រាស់កាន់ឆ័ត្រពាក់អាវរងារក្រោមព្រិលដែលកំពុងតែធ្លាក់ចុះ ស្នាមញញឹមលើថ្ពាល់រីកមិនចេះរលុប ។ ជំហានជើងបោះទៅមុខជារឿយៗ នៅតាមសួនច្បារសារធារណះដែលមានមនុស្សជាច្រើនមកលេងកម្សាន្ត កែវភ្នែកថ្លាយ៉ងសម្លឹងមើលទៅផ្កាដែលរីកស្កះស្កៀរនោះទាំងមិនដាក់ភ្នែក ។
ផឹប
ស្នាមញញឹមទាំងប៉ុន្មានក៏រលុបជំនួសដោយទឹកមុខងឿកឆ្ងល់ និងភាំងបន្តិច កាយក្រាស់ត្រូវបានអ្នកណាមិនដឹងមកអោបក្រសោបហើយយំយ៉ាងខ្លាំងក្នុងដើមទ្រូងរបស់នាយ ឆ័ត្រដែលកាន់និងដៃមិនដឹងជ្រុសពីពេលណា គ្រប់គ្នាដែលឈរក្បែរនោះសម្លឹងមើលមកនាយដោយងឿកឆ្ងល់ ។ឆ្ងល់អីតែពួកគេ សូម្បីតែគេផ្ទាល់ក៏ឆ្ងល់ដែលមិនស្គាល់គ្នាផងមកអោបដូចមនុស្សស្គាល់គ្នារាប់ឆ្នាំទៅកើត..!!
<<លោក ...លោកលែងបានហើយហេតុអីមកអោបខ្ញុំ >>ណាមជូន មេហែលស្ទូន ជាកូនកាត់ជនជាតិកូរ៉េកាត់បារាំងពោលឡើងដោយច្រានកាយតូចចេញពីខ្លួន តែគិតហេសថាក្មេងប្រុសម្នាក់និងលែងអត់ទេគេមានតែអោបលើសដើម។
<<អ្ហឹក ..ហិក...កុំបោះបង់ខ្ញុំអីសុំអង្វរ ..អ្ហឹកខ្ញុំគ្មានសល់អ្នកណាទេក្រៅពីបងជីហ៊ុន>>រាងស្តើងក្រាញ់ននៀលនៅក្នុងរង្វង់ដៃនាយដដែលដោយក្រវីក្បាលតតាត់ទឹកភ្នែកហូរមិនដាច់ដោយគិតថាណាមជូនជាសង្សាររបស់ខ្លួន រាងក្រាស់ស្តាប់សម្តីគេហើយក៏អាចទាយដឹងថាគេច្បាស់ជាខូចចិត្តរឿងស្នេហាមិនខាន នេះដល់ថ្នាក់វង្វេងមើលមិនស្គាល់អ្នកណាថាជាអ្នកណាហើយហេស៎ ។
<<ណែ៎ ...លែងខ្ញុំមិនមែនជីហ៊ុន ជីហុយស្អីនោះទេ លែងភ្លាមបើមិនចង់អោយខ្ញុំយកអែងទៅដាក់ប៉ុស្តិ៍ឆាប់លែងទៅ...ហឺយ..ចង់អស់ដង្ហើមស្លាប់>>រាងក្រាស់ប្រឹងបេះដៃរាងតូចចេញប៉ុន្តែមើលគេចុះអោបមិនលែង កាន់តែបេះកាន់តែរឹតទម្រាំតែបេះបាននាយស្ទើរដាច់ដង្ហើមទៅហើយ។
<<អ្ហឹក ...មនុស្សប្រុសសុទ្ធតែអាក្រក់ ល្មោភកាមឆ្គួតតណ្ហា មានមួយមិនគ្រប់មានដប់មិនស្កល់
អ្ហឹករួមទាំងលោកផងដែរខ្ញុំស្អប់មនុស្សប្រុស ហ្អឹក គេធ្វើអោយខ្ញុំឈឺចាប់ ខ្ញុំស្អប់គេ>>ជីន ហាជី ប្រុសជនជាតិកូរ៉េមុខខ្យូតៗ ស្បែកសរស្អាតបបូរមាត់បេះដូងនិយាយមួយខ្សែរដាក់ខ្លួនយំននៀលព្រិលទៅវិញទៅមកធ្វើអោយណាមជូនក្រពុលមុខជាខ្លាំងជាពិសេសពាក្យដែលគេនិយាយគឺសឹងតែបោកក្បាលនិងបង្កោលភ្លើងក្បែរនិងទេ ហី...ចុះគេមិនមែនជាប្រុសទេហេស៎បានជានិយាយបែបនិង....ចង់តែឆ្គួតស្លាប់ទេខ្ញុំ។