Cage of life (17)

304 39 0
                                    

Part17

     ពីរថ្ងៃកន្លងផុតទៅហើយប៉ុន្តែ ជីមីន នៅតែមិនដឹងខ្លួនសោះរាងកាយនៅជាប់បំពាក់អុកស៊ីសែនជាប់២៤ម៉ោង។ ជីហូ បានចំណាយពេលសម្រាប់មើលថែរាងតូចយ៉ាងដិនដល់។ថ្ងៃនេះក៏ដូចគ្នាបន្ទាប់ពីនៅមើលថែរាងតូចអស់មួយព្រឹកហើយនាយបានចេញពីមន្ទីរពេទ្យមួយភ្លែតដើម្បីទៅយករបស់មួយចំនួនសម្រាប់ទុកក្នុងមន្ទីរពេទ្យព្រោះខ្លួនត្រូវនៅកំដរបងប្រុសរាល់យប់។

     ~ក្រាក~

     «!!...» ជីហូ ត្រឡប់មកវិញជាមួយថង់ឥវ៉ាន់តែនៅពេលដែរបើកទ្វាបន្ទប់មកបែរជាមិនបានឃើញរាងតូចគេងនៅលើគ្រែទៅវិញ។

     «ហេតុអ៊ីមិនចូល ជីហូ » ជួនពេលអ៊ីអ្នកស្រីហ្វារីស៍ក៏មកដល់ដូចគ្នា នៅពេលឃើញនាយកម្លោះមិនដើរចូលបន្ទប់ទើបសួរ។

     «...បងប្រុសមិននៅក្នុងបន្ទប់ទេ!» ជីហូ មិនតបនាយប្រញាប់ទៅមើលក្នុងបន្ទប់ទឹកវិញតែសូម្បីតែស្រមោលរបស់រាងតូចក៏គេមិនឃើញដែរទើបស្រែកប្រាប់ស្រ្តីចំណាស់។

     «ថាម៉េច!»

     មិននៅចាំយូរឡើយអ្នកទាំងបានប្រាប់ទៅគ្រូពេទ្យធ្វើឲ្យមានគ្រូពេទ្យប៉ុន្មានអ្នកចេញទៅជួយរករាងតូចជាមួយគ្នា តែរកយ៉ាងណាក៏មិនឃើញដែរពេទ្យមន្ទីរពេទ្យទៅហើយ។

     «នៅជាន់ដំបូលពួកយើងមិនទាន់ទៅមើលទេ» ឮអ៊ីចឹងហើយ ជីហូ ប្រញាប់ទៅយ៉ាងលឿនតាមជណ្តើរជើង។

     គ្រាំង~

     «បងប្រុស!!!» បើកទ្វាមក ជីហូ ឃើញរាងតូចនៅឈរលើបង្កាន់ដៃបែរខ្នងដាក់ខ្លួនទើបនាយស្រែកយ៉ាងខ្លាំង ក្នុងចិត្តភ័យដែរឃើញរាងតូចឈរនៅកន្លែងគ្រោះថ្នាក់បែបនេះ។

     «អាក៎!! ជី..ជីមីន» អ្នកស្រីហ្វារីស៍ដែរទើបឡើងមកដល់ក៏ភ្ញាក់ផ្អើលបន្តនឹងបម្រុងដើរទៅមុខរករាងតូច។

     «កុំចូលមក!» ជីមីន ងាកក្រោយហើយស្រែកយ៉ាងខ្លាំងធ្វើឲ្យស្ត្រីចំណាស់មិនហ៊ានឈានជើងបន្តទៀត។

     «បង-បងប្រុសចុះមកវិញមកណា»

     « ជីមីន...ចុះមកយើងនិយាយគ្នាតាមសម្រួលវិញ»

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞حيث تعيش القصص. اكتشف الآن