គ្រេស្ទ៍ឡាព្យាយាមចូលទៅក្បែរណាមជូនជារឿយៗដោយមិន
គិតថាឡេីយថាតេីណាមជូនពេញចិត្ដដែឬយ៉ាងណាសំខាន់នាង
ត្រូវតែទៅជួបគេឲ្យបានតាមអ្វីដែលនាងអាចធ្វេីបាននោះ
" គ្រេស្ទ៍ឡាខ្ញុំប្រាប់នាងប៉ុន្មានដងហេីយ បញ្ឈប់សកម្មភាពឆ្គួត
ឡប់របស់នាងចេញទៅ " គ្រាន់មួយរយះនេះនាងបង្ករឿងឲ្យគេ
ក្ដៅស្លឹកត្រចៀកហេីយ ណាមជូនស្រែកទាំងគំហឹងព្រោះដោយ
សារនាងទេីបគេគ្មានសមាធិក្នុងការធ្វេីការងារ នាងគិតស្អីរាល់ថ្ងៃ
ហ្នឹងហេីយម៉េចក៏គ្រួសារនាងចូលចិត្ដរញ៉េរញ៉ៃគេម្ល៉េះ
" មិនឈប់ ដរាបណាបងមិនព្រមទទួលសំណេីរមង្គលការពួក
យេីង " គ្រេស្ទ៍ឡានូវអះអាងស្រដីដេីម នាងខំប្រឹងបង្ករឿងយ៉ាង
ហ្នឹងដេីម្បីឲ្យពិធីមង្គលការកេីតឡេីងប៉ុណ្ណោះ ព្រោះវាជាបំណង
របស់នាងតែមួយគត់នូវពេលនេះ
" នេះនាង " គ្រាន់លឺមួយប្រយោគនិងហេីយ ណាមជូនខឹងស្ទេីរ
ដាច់ដង្ហេីមស្លាប់ហេីយ មនុស្សស្អីក៏ពិបាកនិយាយចូលគ្នាម្ល៉េះគេ
ប្រាប់តាំងពីដេីមឡេីយថាគ្មានថ្ងៃទេសម្រាប់ថ្ងៃនោះ
" យ៉ាងណាបងនៅប្រកែកធ្វេីអ្វីទៀត បងមិនចាំការសន្យាចាស់
ទុំទេឬ " គ្រេស្ទ៍ឡាធ្វេីជាទម្លាក់ទឹកមុខចុះដេីម្បីទាក់ទាញចំណាប់
អារម្មណ៍ឲ្យគេអាណិតអាសូរខ្លួន តែការធ្វេីរប្រៀបនេះគេកាន់
តែស្អប់ខ្ពេីមលេីសដេីមនោះទេ
" មេីលមាត់យេីងឲ្យច្បាស់ គឺគ្មានថ្ងៃឡេីយ " បញ្ឈប់ត្រឹមតែ
ប៉ុន្មានឃ្លានេះធ្វេីឲ្យស្រីស្រស់បបូរមាត់ក្រហមស្រែកកញ្ជ្រោល
ដោយក្ដីមិនពេញចិត្ដ
" ប៉ុន្ដែអូនមកមុននេះហេតុអ្វីបងតែងតែប្រងេីយគេចអូនដូច្នេះ "
គ្រេស្ទ៍ឡាមិនព្រមចុះចាញ់ឡេីយដោយស្រែកខ្លាំងៗទៅតាម
កំហឹងដែលកប់ក្នុងចិត្ដនោះក៏ផ្ទុះឡេីង
" ទោះនាងមកមុនក៏យើងមិនស្រឡាញ់នាងដែរ " ទោះគ្មានវត្ដ
មានរបស់ម៉ូជេក៏ដោយយ៉ាងណាក៏នាយគ្មានអារម្មណ៍ស្នេហា
ទៅលេីនាងទេ ក្ដីស្រឡាញ់ការចូលចិត្ដនោះវាមិនអាចបង្ខំបានទេ
" មកពីនាងក្មេងនោះតើមែនទេ " គ្រេស្ទ៍ឡាស្រែកតាមអ្វីដែល
ខ្លួនក្ដៅក្រហាយ ម៉េចមិនស្រឡាញ់នាងអ៊ីចឹង រូបរាងនាងក៏មិន
អន់ដែលម៉េចក៏ទៅចាប់ចិត្ដលេីក្មេងអាយុស្រករដូចកូនដូច្នេះ
" មិនដោយសារអ្នកណាទាំងអស់ " ណាមជូនគ្រវីក្បាលដោយ
មិនអូសទាញនរណាមកពាក់ពន្ធ័ក្នុងរឿងគេនិងនាងឡេីយក្ដី
ស្រឡាញ់នោះវាមិនស្ថិតថាវត្ដមាននរណាទេ
" ណាំជូនហ្អាអូនឃ្លាន " ដោយសំងំស្ដាប់ប្រយោគពួកគេប្រកែក
តម្លេីងសរសៃកគ្នាយ៉ាងយូរហេីយ ម៉ូជេទេីបព្រមបន្លឺឡេីងដោយ
ដៃអង្អែលពោះ នាងមួយរយះនេះឆាប់ឃ្លានហេីយឆ្អែតងងុយ
រហូត ជិតក្លាយជាកូនជ្រូកពិតប្រាកដហេីយ ។
" យើងមិនទំនេរនិយាយជាមួយនាងទេ លាហើយ " ក្រោយ
តឹងសរសៃកគ្នាមួយសន្ទុះក្រោយហេីយ ណាមជូនក្រោកចេញ
ពីតុធ្វេីការហេីយសម្ដៅទៅរកម៉ូជេដោយបណ្ដេីរនាងកាត់មុខ
របស់គ្រេស្ទ៍ឡាទៀតដោយកម្រេីកមាត់បន្លឺសួរនាងតូចតេីនាង
ឃ្លានអ្វីគេហ្នឹងជូននាងទៅញុំា
" អូនចង់ញុំាអី " ណាមជូនក្រសោបចង្កេះនាងតូចជាប់ដោយ
បណ្ដេីរគ្នាឆ្លងកាត់ពពួកភ្នែកម្នាស់ដែលចង់ដឹងលឺរឿងគេម្នាក់ៗ
បេីកភ្នែកពិនពងមាន់ដេីម្បីសង្កេតការនៃទំនាក់ទំនងរបស់ពួកគេ
" ទឹកដោះគោខាប់ៗ " នាងតូចវាចាចេញមួយប្រយោគនេះមក
ទាំងមិនដឹងខ្លួន ព្រោះនាងមិនបានដឹងថាខ្លួនកំពុងនិយាយអ្វីឡេីយ
" ហ្អាស្អីគេ ម៉ូជេ " លឺដូច្នេះហេីយណាមជូនលាន់មាត់ដោយសួរ
ពីរបស់នោះបញ្ជាក់ តេីវាជាស្អីគេទៅ ខាប់ៗនោះ
" អូនមិនដឹងទេ " ម៉ូជេគ្រវីក្បាលដឹងត្រឹមថានាងឃ្លានវាប៉ុណ្ណោះ
" ចុះឲ្យបងរកវាយ៉ាងម៉េច ទាំងអូនមិនដឹងថាវាជាអ្វីផងហ្នឹងម៉ូជេ "
ណាមជូនបន្លឺដោយក្ដីហួសចិត្ដ មិនដឹងរូបរាងបែបណាផងតេីគេ
ទិញវាតាមណាទៅ ពុទ្ធោ អេីយម៉ូជេ ចូលចិត្ដធ្វេីអ្វីប្លែកៗ
" គឺអូន អឹម " នាងរៀងអៀនខ្មាស់បន្ដិចដែលលឺដូច្នេះប៉ុន្ដែធ្វេីបែប
ណាទេីបដឹងពីរូបរាងវាហេីយបានញុំានោះ នាងកំពុងសញ្ជឹងគិត
" ប្រសិនអូនគិតឃេីញហេីយចាំប្រាប់បងមក បងហ្នឹងទៅរកឲ្យ "
សង្កេតឃេីញទឹកមុខរបស់ម៉ូជេកំពុងពិចារណារិះគិតអំពីអ្វីដែល
ខ្លួនបានស្រដីមុននោះតេីវាជាអ្វីហេីយទេីបគេបន្លឺមកដូច្នេះ
" ចាអូនដឹងហេីយ " នាងផ្ដួលក្បាលផ្អែកលេីដេីមដៃរបស់គេ
ណាមជូននាំនាងតូចទៅហាងមួយកន្លែងដេីម្បីរេីសខំខេកឲ្យក្មេង
កំហូចទុកញុំានិងនំមួយចំនួនទៀតដែលគេវិចខ្ចប់ទុកតាំងជាស្រេច
នាយក្រាស់ចាប់ដាក់ចូលកន្រ្ដករុញហេីយរេីសទឹកដោះគោចំនួន
៥ដបសម្រាប់ជំនួយសុខភាពរាងកាយ គេទិញនេះដេីម្បីចែករំលែក
ឲ្យយ៉ុងអាខ្លះនិងសម្រាប់ម៉ូជេកំហូចរបស់គេខ្លះផងដែរ ។
" អូនចង់បានអ្វីបន្ថែមទៀតទេ ម៉ូជេ " ណាមជូនបញ្ឈប់ជំហានជេីង
ដែលបោះជារឿយៗនោះក៏ផ្អាកដំណេីរដោយងាកមុខមកចោទសួរ
នាងថាតេីចង់បានអ្វីបន្ថែមទេ
" អូនគិតថាប៉ុណ្នឹងហេីយណា បង " នាងតូចកម្រេីកបបូរមាត់
ក្រមិចរបស់ខ្លួនស្រដីឡេីង ព្រោះណាមជូនទិញឡេីងណែលអស់
ហេីយដូច្នេះសុំថែមទៀតប្រលែងខ្លាចញុំាមិនអស់អ៊ីចឹងប៉ុណ្នឹងវា
គ្រប់គ្រាន់សម្រាប់ខ្លួន ។
" ល្អ បងទៅគិតលុយសិន " លឺដូច្នេះគេងក់ក្បាលហេីយដេីរទៅ
គិតលុយទុកឲ្យនាងឈរចាំចម្ងាយពីកន្លែងគិតលុយនិងកន្លែងនាង
ឈរគឺប្រហែល១០ជំហានប៉ុណ្ណោះ
" ឱកាសល្អហេីយ " គ្រេស្ទ៍ឡាដែលតាមពីក្រោយពួកគេយ៉ាង
យូរនោះក៏បន្លឺដោយញញឹមចុងមាត់ ព្រោះនាងរង់ចាំឱកាសនេះ
ជាយូរហេីយប៉ុណ្នឹងចាំមេីលថាតេីណាមជូនយល់ព្រមដែរឬទេ
" ចាប់នាងទៅ " គ្រេស្ទ៍ឡាងាកមុខមកនិយាយបញ្ជាកូនចៅឲ្យ
ទៅចាប់នាងតូចមកព្រោះនាងតូចជាឆ្អឹងទទឹងករបស់ខ្លួន មិន
កម្ចាត់នាងពេលនេះ ឱកាសក្លាយជាប្រពន្ធណាមជូនកាន់តែតិច
" បាទអ្នកនាង " លឺបញ្ជាហេីយក៏ប្រញាប់ទៅក្រសោបកាយតូច
ហេីយទាញមួយទំហឹងហេីយលូកដៃយកកន្សែងដែលដាក់ថ្នាំ
សន្ដំនោះមកខ្ទប់មុខនាងតូចហេីយអូសយកទៅដាក់ឡានបាត់
" ម៉ូជេ " ណាមជូនដូចមានអ្វីមកញោចខ្លួនទេីបងាកមុខសម្លឹងរក
មេីលនាងតូចដែលឈរពីក្រោយគេ១០ជំហាននោះតែអ្វីដែល
នាយឃេីញគឺភាពទទេស្អាតគ្មានវត្ដមានរបស់នាងតូចឡេីយ
" ជួយគិតលុយឲ្យលឿនផង " ណាមជូនរហ័សទិញទៅជំនិត
ដេីម្បីឲ្យគេចាប់ការរឿងនេះសិនដោយខ្លួនគេទៅរកម៉ូជេព្រោះ
គិតថានាងតូចមិនទាន់ទៅណាបានឆ្ងាយឡេីយ
ណាមជូនសម្រុកទៅបន្ទប់កាម៉េរ៉ាដេីម្បីរកមេីលថាមុនហ្នឹងមានអ្វី
កេីតឡេីងទៅទេីបបាត់ស្រមោលរបស់នាងតូចមួយរំពេចដូច្នេះ
កាយតូចដែលសន្លប់ស្ដូកស្ដឹងនោះត្រូវបានគេដឹកសម្ដៅទៅកំពង
ផែព្រោះគោលបំណងរបស់គ្រេស្ទ៍ឡាគឺយកនាងតូចទៅលក់
នៅឯបនស្រីនៅបរទេសប៉ុណ្នឹងនាងតូចលែងរំខាននាងហេីយ
" ប្រញាប់បន្ថែមល្បឿនទៅ " គ្រេស្ទ៍ឡាដាស់តឿនឲ្យកូនចៅធ្វេី
ការឲ្យប្រញាប់បន្ដិចផងព្រោះយឺតយ៉ាវបន្ដិចនាងនិងមានរឿងមិន
ខាន ប្រសិនណាមជូនតាមមកទាន់នោះ ។
" បាទអ្នកនាង " ដោយលឺដូច្នេះហេីយនាយក៏ប្រញាប់បន្ថែម
ល្បឿននៃការស្នេីរសុំរបស់គ្រេស្ទ៍ឡា
អ្វីគ្រប់យ៉ាងកំពុងដំណេីរការទៅតាមផែនការរបស់គ្រេស្ទ៍ឡាដែរ
គ្រោងទុកនោះ ខណះហ្នឹងផងដែរ គឺនាងបានលឺសំឡេងឡាន
របស់ប៊ូលីសដែលបេីកសម្ដៅមកតំបន់នេះ ធ្វេីឲ្យនាងបុកពោះ
ដោយសេចក្ដីភ័យខ្លាច
" ប៊ូលីស ? ? " គ្រេស្ទ៍ឡាឧទានទាំងភិតភ័យតេីប៊ូលីសតម្រង់មក
ចាប់នាងតេីមែនទេ ?
to be continued
សូមទោសសម្រាប់ការអខានផុសនិងខុសអក្ខរាវិរុទ្ធមួយចំនួន
និពន្ធដោយ:ម៉ូណា
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...