ផ្តើមរឿង : អ្នកអាចកុហសពួកគេបានៅថ្ងៃនេះ តែមិនប្រាកដថានៅពេលអនាគតពួកគេនិងមិនដឹងនោះទេ ត្រូវចាំថា អាថ៌កំបាំងគ្មាននៅលើលោកទេ🙂
__________រដូវធ្លាក់ព្រិលដំបូងនៃប្រទេសកូរ៉េខាងត្បូងបានមកដល់ហើយ មានប្រជាជនជាច្រើនដែលមកជួបជុំគ្រួសារ ពួកគេបានធ្វើពិធីតូចធំនានាតាមគេហដ្ឋានដោយភាពសប្បាយរីករាយ តែបើយើងក្រឡេកមកមើលវិមានដ៏ធំដែលធ្លាប់តែមានភាពសប្បាយរីករាយ មានភ្លើងបំភ្លឺពេញវិមានមានការអ៊ូអរ មានតែសំឡេងសើចសប្បាយតែពេលនេះប្រែជាស្ងាត់ស្រងំ គ្រប់ទីកន្លែងគ្រប់ដោយព្រិលនិងអប់ដោយសំឡេងយំលឺពេញវិមាន...
ផាំងៗ~~~
នៅសុខៗក៏លឺសំឡេងកាំភ្លឺងបន្លឺឡើង ធ្វើអោយលឺដល់បន្ទប់នាងតូចដែលមានមានអាយុប្រាំមួយឆ្នាំ ស្បែកសររលោងភ្លឺថ្លា សក់ត្រឹមករ បបូលមាត់ពណ៍ស៊ីជម្ពូល ថ្ពាល់ប៉ោងៗគួរអោយចង់ចាប់ញិចដោយអបជាមួយឈុតពេលរាត្រីក៏ស្ទុះងើបងាយលឿងសំដៅទៅបន្ទប់ធ្វើការប៉ារបស់គេ ព្រោះសំឡេងដែលនាងស្តាប់លឺបានចេញពីបន្ទប់នោះមក...
ការរត់របស់នាងបានក៏បានដើរមកដល់មុខបន្ទប់ ដៃស្រឡូនតូចឆ្មាលបានឈោងជម្ទើតជើងដើម្បីបើកទ្វា និងថ្នមដៃបំផុត រួចក៏លួចមើលតាមចន្លោះមាត់ទ្វាតិចៗដែលអាចអោយនាយឃើញខាងក្នុងបាន តែអ្នកខាងក្នុងមិនអាចឃើញនាងនោះទេ នាងបានរ៉េភ្នែកចុះឡើងខំមើលតាមចន្លោះមាត់ទ្វា តែពេលដែលមើលក៏ឃើញបុរសរាងខ្ពស់ស្រឡះដែលពាក់មួកជិតអមនិងសម្លៀក់បំពាក់ពណ៍ខ្មៅ មើលទៅក៏មិនស្គាល់មុខជានរណាដែល ហ្វីលីណានាងមើលទៅបុរសនោះក៏ឃើញថាដៃគេបានកាន់កាំភ្លើង និងមានរូបសាក់នៅដៃខាងស្តាំរបស់គេដែលស្ថិតនៅកំភួនដៃរបស់បុរសម្នាក់នោះ តែការសញ្ចឹងសម្លឹងមើលសុខៗស្រាប់តែ...
" ហ៊ឹម~~~ " មានពីណាក៏មិនដឹងបានចេញមកខ្ទប់មាត់របស់នាង រួចក៏យកនាងចេញពីកន្លែងនោះបាត់ ទាំងដែលនាងមិនទាន់ដឹងថាម្នាក់កាន់កាំភ្លើងនោះមកផ្ទះនាងធ្វើអ្វី ហើយមិចក៏ចាំបាច់បិទបាំងមុខនោះ ...
នាងតូចហ្វីលីណាខំរឺពីការខ្ទប់ តែមើលទៅមិនបានផលនោះទេព្រោះមាឌគេតូចណាស់មិចនិងអាចឈ្នះមនុស្សមាឌធំបានទៅ?
" ម៉ាក់ ! " នាងឧទានបន្តិចទាំងភ្នែកងឿនឆ្ងល់ជាខ្លាំង មិចក៏ម៉ាក់គេនាំគេមកបន្ទប់ក្រោមដីចឹង មានរឿងធ្វីមែនទេ?
" កុំមាត់ ស្ងាត់ទៅ " ស្រ្តីវ័យប្រហែល២៥ឆ្នាំម្នាក់ដែលមានរូបរាងស្រស់ស្អាត សក់វែងត្រង់ដៃស្រឡូនៗដូចបន្លាក្រូច មុខរាងពងក្រពើ បានបន្លឺឡើង ហាមកូនកុំអោយនិយាយអ្វីបន្ត...ហើយនាងមានឈ្មោះថា ហាយ៉ុង ដែលត្រូវជាម្តាយរបស់ ហ្វីលីណា ...
បានជានាងនាំកូនមកកបន្ទប់នេះព្រោះដើម្បីគិចខ្លួនពីសត្រូវដែលមកសម្លាប់គ្រួសារដ៏កក់ក្តៅរបស់នាង
ពួកគេទាំងពីរបានរត់មកពួកក្នុងបន្ទប់ក្រោយដីដែលគ្មាននរណាដឹងនោះទេ តែភ្លាមៗនោះហ្វីលីណាដោយមិនឃើញរបស់ខ្លួនក៏ហាស្តីឡើង...
" អ្នកម៉ាក់តើលោកប៉ានៅឯណា? " ហេតុតែជាក្មេងដែលមិនដឹងពីស្ថានភាពនេះជាអ្វីនោះទេ ហើយអ្វីដែលនាងឃើញក៏មិនយល់ពីសកម្មភាពអ្វីដែល បើនាងឆ្ងល់នាងនិងសួរ ក៏ដូចជាពេលនេះចឹងហេតុតែមិនឃើញប៉ារបស់នាងក៏សួរទៅម្តាយរបស់នាង តែហាយ៉ុងនាងមិនទាន់ឆ្លើយនោះទេ ទឹកមុខនាងប្រពោន កែវភ្នែកចាប់ផ្តើមមានទឹកដករួចក៏បង្ហូរចុះមក ដំបូងនាងបានហាមខ្លួនឯងហើយថានិងមិនយំនៅមុខកូននាងនោះទេ មិនអោយហ្វីលីណាឃើញទឹកភ្នែកនាងឡើង ចិត្តខំទុបតែនៅពេលនាងតូចសួរបែបនេះនាងរឹតតែតានតឹងមួយដំណាក់កាលទៀតហើយ តែមើលទៅសំណួរស្រួលឆ្លើយណាស់បើពីពេលមុនវិញណានាងប្រាកដជាឆ្លើយថា "ប៉ាកូនមិនទាន់មកពីធ្វើការទេ" តែបើស្ថិតក្នុងស្ថានភាពចឹងនាងគួរឆ្លើយថាមិចទៅ គួរឆ្លើយថា " ប៉ាកូនមានមនុស្ឋមិនស្គាល់មុខចូលមកបាញ់សម្លាប់បាត់ " តើត្រូវឆ្លើយបែបនិងមែនទេ ទេៗមិនអាចទេ ហ្វីលីណានាងនៅតូចណាស់ មិនអាចអោយគេដឹងពីរឿងដ៏អាក្រក់និងរន្ធត់នេះបានទេ គ្រប់រឿងត្រូវតែមានដំណោះស្រាយ
" អ្នកម៉ាក់មិចក៏អ្នកគាំងបែបនេះ មិចមិនឆ្លើយនិងកូនមក ថាលោកនៅទីណា មិចក៏មិនមកជាយើងចឹង តែមិចនេះកូនបានឃើញ...ហុឹម~~ " មែនហើយពេលមិញនេះហ្វីលីណានាងមានឃើញហេតុការនោះ ខួរក្បាលនាងឆ្លាតណាស់ ឃើញអ្វីតែតែឆាប់ចាំជានិច្ចដូចពេលមិញនិងចឹង តែគ្រាន់តែនិយាយមិនទាន់បានប៉ុន្មានផលហាយ៉ុងក៏លើកដៃមិនខ្ទប់មាត់នាងតូចកុំអោយនិយាយបន្តទៀត
" ប៉ាកូនទៅធ្វើការមិនទាន់មកវិញទេ ហើយគាត់អោយពួកយើងមកចាំនៅទីនេះ ហើយរឿងពេលមិញនេះកូនបំភ្លេចចោលទៅ ថ្ងៃស្អែកពួកយើងនិងទៅអង់គ្លេសទាំងគ្នា " ទីបំផុតហាយ៉ុងនាងក៏ជ្រើសយកពាក្យកុហសទាល់តែបាន ទោះនាងដឹងថានៅថ្ងៃមួយក៏មិនអាចលាក់រឿងនេះបានរហូតដែល តែស្ថិតក្នុងពេលនេះនាងជ្រើសយកការកុហសសិនចុះ ចាំហ្វីលីណាធំបន្តិចចាំប្រាប់ក៏មិនហួសពេលដែល
" កូនងងុយទេ ទៅគេងលើគ្រែសិនទៅ បើឃ្លានប្រាប់ម៉ាក់ ទម្រាំតែដល់ព្រឹកស្អែក " នៅក្នុងបន្ទប់ក្រោយដីដែលលោកគីមហ្វីម៉ាបានធ្វើដើម្បីលាក់ខ្លួនពីពួកសត្រូវ ដែលនៅក្នុងនោះមានអ្វីៗគ្រប់ៗយ៉ាងមិនថា គ្រែដែលមានពួកទន់ៗ អាហារសំរ៉ន់ដែលមានទូរទស្សន៍ មានបន្ទប់ទឹក សម្លៀកបំពាក់និយាយទៅមានម៉ាសេតទេម្តង
" កូនអត់ងងុយទេ តែម៉ាក់អាចអង្អែលស្លឹកត្រចៀកកូនអោយឆាប់គេបានទេ " មិនចម្លែកទេដែលនាងទាមទាដែលនេះតែវាជាទម្លាប់របស់នាងតូចទៅហើយ នាងតែងតែបែននេះ មុនចូលគេត្រូវអោយម្តាយរបស់នាងអង្គុយអង្អែលស្លឹកត្រចៀកនាងជានិច្ចតែពេលខ្លះក៏ចូលចិត្តអោយអានរឿងអោយនាងស្តាប់ដែល
_______________
រង់ចាំភាគបន្ត
អគុណក្នុងការអានរឿងមួយនេះ ហើយក៏សុំទោសរាល់ការសរសេរអក្ខរាវិរុទ្ធខុសលើពាក្យណាមួយ 🙏#White_lies
#SMALLANT🌼
YOU ARE READING
រឿង : White Lies 💔
Actionគ្មានការកុហសណាដែលមើលមកស្រស់ស្អាតនោះទេ💔 កុំព្យាយាមកុហស កុំខំសម្តែងដើម្បីផ្គាប់ចិត្តអ្នកដទៃ គួរធ្វើអ្វីដែលជាយើងទើបប្រសើរ🙂