Eipsode 51

707 50 0
                                    


1ខែក្រោយមក
រយះពេលមួយខែមកហើយដែលជុងហ្គុកមើលឃើញដូចសភាពដើមវិញតែថាគេបានប្រែប្រួលច្រើនណាស់...គេស្ងៀមស្ងាត់មិនសូវនិយាយស្ដីច្រើនគិតតែពីធ្វើការប៉ុន្ដែក្នុងចិត្តនៅគុំគួនខឹងជីមីនមិនបាត់ឡើយ ។

តុ!...តុ!...តុ!..

« ចូលមក! »ជុងហ្គុកស្រែកប្រាប់ហើយក៏អោនមើលឯកសារបន្ដទៀតក្រោយលឺការអនុញ្ញាតហើយអ្នកដែលគោះទ្វាមុននេះក៏បើកចូលមក ។

« ចាហ្វាយ! »ស៊ូបុងដែលជាជំនិតហៅទៅកាន់ប្រុសមុខមូវតិចៗយ៉ាងថ្នមសម្លេង ។

« យ៉ាងមិចហើយ? »ជុងហ្គុកចោទសួរតែមាត់តែភ្នែកនៅតែអោនពិនិត្យឯកសារដដែល ។

« គឺនៅមិនទាន់មានដំណឹងទេទានប៉ុន្ដែ...មានមនុស្សមកសុំជួបចាហ្វាយ! »ជុងហ្គុកងើបមុខចងចញ្ចើមដាក់ស៊ូបុងដែលជាជំនិតផងជាលេខាផងនៅពេលនេះ ។

« ជានរណា? »ជុងហ្គុក

« គាត់ថាពេលជួបចាហ្វាយនឹងដឹងដោយខ្លួនឯងហើយទាន »ស៊ូបុង

« ហឹក៎!...មានមនុស្សបែបនេះដែរ?...អញ្ចឹងឲគេចូលមក! »ជុងហ្គុកអនុញ្ញាតទាំងមុខស្មើក្នុងចិត្តចង់ដឹងថានរណាអីក៏ប្រហើនម្លេះគិតថាគេជាស្អីបានជាបោះសម្ដីមកដូច្នេះ ។

« បាទ! »ស៊ូបុងឆ្លើយតបហើយក៏អោនលាដើរចេញទៅក្រៅដើម្បីធ្វើតាមតួនាទីអញ្ជើញភ្ងៀវចូលក្នុង ។

           ក្រោក!
           ស្បែកជើងកែងក្រហមឆ្អិនឆ្អៅមិនសាកសមនឹងស្បែកកំភួនជើងដ៏ជ្រីវជ្រួញបានបោះជំហានមួយៗដើរសម្ដៅទៅរកតុធ្វើការរបស់ជុងហ្គុកនាយដែលមានជាពោះម៉ាយក្ដៅៗងើបមុខសម្លឹងចំស្រ្ដីចំណាស់ដែលដើរចូលមក ។

« ខានជួបគ្នាយូរហើយចនជុងហ្គុក! »សំនៀងស្រ្ដីចំណាស់ដែលមានស្បៃបាំងមុខបង្ហើបឡើង ធ្វើជុងហ្គុកជ្រួញចញ្ចើមមួយខណះ។

« អូ៎!..អ្នកស្រ្ដីដូចជាស្គាល់ឈ្មោះខ្ញុំច្បាស់ណាស់ពួកយើងធ្លាប់ស្គាល់គ្នា? »ជុងហ្គុកលើកចញ្ចើមសួរទាំងមិនបានអញ្ជើញភ្ងៀវឲអង្គុយស្រួលអីសិនសោះ ។

« មែនហើយឯងមិនចាំយើងទេ? »រំពេចនោះគាត់ដោះស្បៃដែលបាំងមុខចេញបង្ហាញទៅកាន់ជុងហ្គុកធ្វើឲនាយសភ្នែកស្លែតតែម្ដង ។

Your eye tell me🍇Onde histórias criam vida. Descubra agora