ព្រឹកព្រលឹមពន្លឺព្រះអាទិត្យរះចាំ ចូលទៅក្នុងបង្អួចប៉ះនិងស្បែកសរម៉ត់រលោងកំពុងគេងលក់យ៉ាងស្កប់ស្កល់តែត្រូវបេីកត្របកភ្នែកទាំងបង្ខំព្រោះ មានការរំខានដោយសារពន្លឺព្រះអាទិត្យ
" ហុឹម....." ស្រីស្រស់ថ្ងួចថ្ងូរក្រហឹមដេីមករ ពត់ពែនខ្លួនរួចដេីរទាំងភ្នែក មិនទាន់បេីកស្រលះ ដេីរទៅមុខយឿតៗ លុបលាងសម្អាតមុខ រួចរាល់ចេញមកដេីម្បីចម្អិនអាហារពេលព្រឹក
ទូតៗ....ទូតៗ...
សម្លេងទូរស័ព្ទរបស់រាងតូច បង្វែរការចាប់អារម្មណ៍ទៅមេីលទូរស័ព្ទ ភ្នែកកំពុងរំពៃមេីលថាជាអ្នកណាទេមកនាង" អាឡូ...មានការអីដែរបានខលមកខ្ញុំ" រាងតូចនិយាយដោយ ការគោរព និងសមគួរទៅវិញ
" អេឡាបងហាន់ស៊ុក " សម្លេងចេញពីទូរស័ព្ទរបស់នាងតូច ប្រែជាញញឹមរួចនិយាយទៅកាន់វិញ
" ខ្ញុំនឹកបងណាស់ខ្ញុំជួបបងបានទេ "
" អូខេ...តែឯងកន្លែងដែលបងបានប្រាប់មកឮទេ " ម៉ាណាហាន់ស៊ុកជាបងប្រុសតែម្នាក់គត់របស់អេឡាគេស្រលាញ់អេឡាមិនអោយនាងមានគ្រោះថ្នាក់អ្វីទេតែគេស្រាប់តែរត់គេចខ្លួនមិនដឹងមូលហេតុអេឡាដែលជាប្អូនតែម្នាក់របស់គេក៏គេមិនប្រាប់ដែល វាជារឿងដែលអេឡាឆ្ងល់បំផុត។ នាងបានមកដល់កន្លែងដែលហាន់ស៊ុកណាត់ អង្គុយមិនទាន់និងស្រួលបួលផង សំណួររបស់នាងទៅកាន់គេគឺ" បងប្រុសមិចបងត្រូវរត់គេចបែបនេះបងមិនដែលប្រាប់ខ្ញុំចឹងមូលហេតុអី.. " នាងចោតសំណួរទៅធ្វេីឪ្យអ្នកដែលជាបងប្រុសងាកមកមេីលមុខ នេះជាចម្ងល់ដែលនាងចង់សួរតែមិនដែលដឹងហេតុផលថាយ៉ាងមិចខ្លះចេញពីមាត់បងប្រុសរបស់នាង
" បងមិនចង់ជាប់គុកទាំងមិនធ្វេីអីខុសទេ " គេប្រែទឹកមុខជាស្រងោតស្រងាត់ ដូចចង់ប្រាប់រឿងម្យ៉ាងអោយអេឡាបានដឹង តែវាមិនអាចគេមិនអាចនិយាយចេញបានទេ
" បេីបងមិនធ្វេីអីខុសបងទៅប្រាប់គេទៅ មិនបាច់រត់គេចចឹងទេ " បេីមិនបានធ្វេីអីខុសគេតាមចាប់មិនទៅប្រាប់គេទៅ តែវាខុសពីការគិតវាមិនស្រួលបែបនេះទេដែលមកសារភាពបែបនេះទេ
" ឯងនិយាយចេញមកស្រួលតែពេលធ្វើមកដឹងថាលិផលវាយ៉ាងមិចទេអេឡា... " គេនិយាយច្បាស់ៗឮប្រាប់ទៅអេឡាដែល ស្ដាប់ចម្លើយរបស់បងប្រុស
YOU ARE READING
✨អន្លង់ស្នេហ៍លោកស្វាមី🌼
Actionអោយតែលោកនៅជិតមនុស្សដែលលោកស្រលាញ់ពិតប្រាកដ ខ្ញុំរីករាយនិងញញឹម មេីលអ្នកទាំងពីរមាន សុភមង្គល🙂" អូនស្រលាញ់បងខ្លាំងណាស់🥀 "