End

1.3K 95 3
                                    


« ជីមីន!មិចក៏ចេញមកឈរខាងក្រៅទាំងយប់អាធ្រាតទៀតហើយអញ្ចឹង?នេះអាកាសធាតុត្រជាក់ណាស់ណាកូន »អ្នកស្រីផាកដើរចូលមករកកូនប្រុសមានទាំងក្រណាត់ក្រាស់មួយក្រមដណ្ដប់លើរាងកាយតូចពីក្រោយទៀតផងត្បិតតែជីមីនមើលមិនឃើញតែគេប្រឹងប្រែណាស់ដើម្បីសម្របខ្លួនក្នុងការរស់នៅឲដូចមនុស្សទូទៅ ។

« គឺខ្ញុំគ្រាន់តែចង់បន្ធូរអារម្មណ៍ខ្លះប៉ុណ្ណោះម៉ាក់! »ជីមីនតបទាំងញញឹមស្រាលៗ

« ស្មានតែម៉ាក់មិនដឹងថាឯងចេញមកធ្វើអីឬ?កូនប្រុសហា៎រឿងខ្លះកាត់បានក៏កាត់ចោលទៅណាមួយមនុស្សដូចជាចនជុងហ្គុកគ្មានតម្លៃមកអោយកូនប្រុសម៉ាក់នឹកនាដល់ថ្នាក់នេះទេ » លឺសម្ដីម្ដាយដូច្នេះជីមីនក៏ទម្លាក់ទឹកមុខភ្លាមៗ ។

« ខ្ញុំក៏មិនចង់ដូចគ្នាប៉ុន្ដែខ្ញុំចេះតែនឹកដល់គេរហូត »ជីមីន

« បើកចិត្តទទួលអ្នកថ្មីទៅបន្ដិចកូនក៏នឹងភ្លេចគេហើយ »អ្នកស្រីផាក

« គ្មាននរណាគេមកចាប់អារម្មណ៍នឹងមនុស្សពិការដូចខ្ញុំទេម៉ាក់!...បានហើយអញ្ចឹងខ្ញុំទៅសម្រាកសិនហើយ »ជីមីន

« ហឹមអញ្ចឹងទៅចុះដើរស្រួលបួលណា៎ »ពេលលឺការឆ្លើយតបរបស់ម្ដាយហើយជីមីនក៏ចាប់កាន់ឈើច្រត់នៅក្នុងដៃរាវនាំផ្លូវដើរចេញពីរាលហាលចូលទៅក្នុងផ្ទះបាត់ចំណែកអ្នកស្រីផាកក៏ដកដង្ហើមធំតាមសម្លឹងមើលដំណើរកូនប្រុសពីក្រោយរហូតដល់ផុតពីភ្នែក ។

                ...................

         ក្រឡេកមកជុងហ្គុកវិញពេលនេះគេបានតាំងចិត្តហើយថានឹងទៅប្រឈមមុខនឹងជីមីន ព្រោះបើគេនៅតែបែបនេះទៀតគឺកាន់តែធ្វើឲគ្រាំចិត្តលើសដើមហើយគេពិតជាពិបាក ទ្រាំណាស់មួយរយៈដែលរស់នៅមិនមានជីមីន នៅក្បែរដូច្នេះគេចង់សុំទោសចង់ប៉ះប៉ូវនូវរឿងកន្លងមកខ្លាំងណាស់។

« លោកប្រុសវ៉ាលីខ្ញុំរៀបចំវ៉ាលីដាក់លើឡានឲរួចរាល់ហើយ! »អ្នកបម្រើម្នាក់ចូលមកប្រាប់ជុងហ្គុកដែលកំពុងឈរនៅវេរង់ដា ។

« ហឹម! »ជុងហ្គុកក្រហឹមដើមកតបហើយក៏ដើរចេញពីវេរង់ដាសម្ដៅទៅជាន់ក្រោមហើយក៏ប្រទះនឹងមេធាវីជុងដែលអង្គុយរងចាំខ្លួននៅបន្ទប់ទទួលភ្ងៀវ ។

Your eye tell me🍇Donde viven las historias. Descúbrelo ahora