*ពាក្យថា"ប្រពន្ធចុង"វាហាក់ដូចមិនពិរោះស្ដាប់ទេ ហើយក៏គ្មានអ្នកណាចង់បានដែរ ។ គ្រប់គ្នាគិតថាប្រពន្ធចុងជាមនុស្សមិនល្អទេ ព្រោះពួកគេបានបំបែកគ្រួសារអ្នកដទៃ ។ តែខ្ញុំសុខចិត្តទទួលគ្រប់យ៉ាងនូវការរិះគន់ មើលងាយ តិះដៀលបន្តុះបង្អាប់ទាំងនោះ ។ ខ្ញុំសុខចិត្តធ្វើមុខក្រាស់នៅតែស្រឡាញ់ទោះដឹងយ៉ាងច្បាស់ថាគាត់បានរៀបការ ហើយនៅថ្ងៃរៀបការរបស់គាត់និងនារីម្នាក់នោះខ្ញុំក៏ទៅចូលរួមដែរ។ ប៉ុន្តែមិនមែនមានន័យថាខ្ញុំមកក្រោយនាងនោះទេ ខ្ញុំនិងស្វាមីស្រឡាញ់គ្នាតាំងពីសម័យរៀនវិទ្យាល័យមកម្ល៉េះ បើគិតទៅពួកយើងស្រលាញ់គ្នាគឺបាន7ឆ្នាំមកហើយ ។ តែទំនាក់ទំនងពួកយើងមានឧបសគ្គដោយសារតែម្ដាយរបស់ស្វាមីខ្ញុំមិនយល់ស្របនឹងទំនាក់ទំនងពួកយើង ។ នៅពេលដែលស្វាមីខ្ញុំរៀនចប់ភ្លាម គាត់ក៏បង្ខំអោយស្វាមីខ្ញុំរៀបការជាមួយនារីដែលគាត់មិនបានស្រឡាញ់ហើយសព្វថ្ងៃនាងគឺជាភរិយាដើមរបស់គាត់ ។ *
ការរៀបរាប់ខាងលើនេះគឺជាសម្ដីរបស់ក្មេងប្រុសតូចច្រឡឹងម្នាក់ គេមានឈ្មោះថា PARK JIMIN គេមានអាយុ22ឆ្នាំហើយ បើនិយាយពីរូបរាងវិញគឺស្រស់ស្អាតខ្លាំងមែនទែន មុខមូលក្រឡង់ដូចវង់ព្រះចន្ទ្រ ថ្ពាល់ប៉ោងៗ សម៉ត់រលោង បបូរមាត់ពណ៌ឈូកបែបទាក់ទាញ ។ បើនិយាយពីរាងក៏មិនអន់ដែរកម្ពស់អាចថាទាបសម្រាប់មនុស្សប្រុស តែបើសម្រាប់មនុស្សស្រីគឺ សាកសមម៉ាស្អាតតែម្ដង គេមានចង្កេះតូចតែទ្រកៀករីកធំបន្តិច ហើយមានដើមទ្រូងពើកៗ ខុសពីមនុស្សប្រុសធម្មតា។ គេមានមុខរបរជាអ្នកឆ្នៃម៉ូត ។ ហើយអ្វីដែលសំខាន់គេគឺជាOmega ទៀតផង ។
ហើយស្វាមីដែលគេនិយាយដល់នោះគឺជា MIN YOONGI បុរសសស្លេកសម្បូរស្នេហ៍នេះឯងគេមានអាយុ25ឆ្នាំ គឺជាអគ្គនាយកក្រុមហ៊ុនផលិតឡាន ហើយក៏ជាម្ចាស់វិមានបន្តត្រកូលពីគ្រួសារគេផងដែរ ។ Yoongiនាយបានរៀបការជាមួយនឹង កូនស្រីអ្នកមានម្នាក់ ដែលការរៀបការនេះគេបានយល់ព្រមទាំងបង្ខំ ព្រោះគេមានមនុស្សដែលគេស្រឡាញ់រួចទៅហើយ តែដោយសារគ្មានជម្រើសនាយក៏យល់ព្រមរៀបការទៅ ។ ដែលគិតមកដល់ពេលនេះគឺមួយឆ្នាំហើយ តែនាយនៅតែទាក់ទងជាមួយនឹងសង្សារ គឺជីមីនដដែល ។ ព្រោះនាយស្រឡាញ់ គេខ្លាំងណាស់បើឲ្យបែកពីគេនាយស៊ូស្លាប់ល្អជាង។
YOU ARE READING
ប្រពន្ធចុង 🔞❤️
AdventureMin Yoongi 💜Park Jimin ឈ្មោះជាប្រពន្ធចុងគ្មានអ្នកណាចង់បានទេ តែព្រោះក្ដីស្រឡាញ់ សុខចិត្តកាត់កេរ្តិ៍ខ្មាសដើម្បីរស់ក្បែមនុស្សដែលបេះដូងត្រូវការ ។ រឿងនេះមិនសាកសមនឹងក្មេងអាយុក្រោម1ឆ្នាំ អានឡើយ តែបើចង់អានជួយvoteផង😁