Let me taste your BODY!

11.8K 324 0
                                    

បញ្ជាក់សាច់រឿងនេះមានពាក្យពេចន៍មិនសមរម្យច្រេីន ដូច្នេះមិនសមស្របសម្រាប់ក្មេងអាយុ ក្រោម 18 នោះទេ
   នៅក្នុងក្រុមហ៊ុនផលិតស្រាល្បីលំដាប់ពិភពលោក ដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ។ អគារ ខ្ពស់កម្ពស់ 33 ជាន់ ដែលជាន់ទី 33 ជា office របស់លោកអគ្គនាយក កម្លោះវ័យ 27 ឆ្នាំ ដែលនាយកំពុងអង្គុយកាន់កែវស្រាក្រហមតម្លៃកប់ពពក មេីលទេសភាពខាងក្រៅតាមជញ្ជាំងកញ្ចក់។ វេលានេះ បុគ្គលិកចេញទៅផ្ទះអស់ហេីយ នៅតែអ្នកយាមវេនយប់ប៉ុណ្ណោះ ដោយសារទ្រនិចនាឡិកាដេីរដល់ម៉ោង 8:30 នាទីទៅហេីយ ។ កំពុងបណ្ដែតអារម្មណ៍សុខៗ សម្លេងទូរស័ព្ទក៏បន្លឺឡេីង ចូលក្នុងសោតវិញ្ញាណរបស់នាយកម្លោះ ទេីបនាយដាក់ភ្នែកទៅមេីលលេខនៅលេីអេក្រង់ទូរស័ព្ទ ដោយឃេីញថាជាលេខរបស់ម៉ាក់នាយ ទេីបលូកដៃទៅទទួល ។

   « ហាឡូ! ម៉ាក់ មានការអ្វីឬ?» នាយ និយាយជាមួយម្ដាយដោយសម្លេងមាំតាមទម្លាប់

   « ជុងហ្គុក កូនទំនេរទេ? ទៅកម្មវិធីជាមួយម៉ាក់ » លោកស្រី ហាឡាន់តា និយាយជាមួយកូនប្រុសតែម្នាក់របស់គាត់គឺ ចន ជុងហ្គុក

   « ម៉ាក់! នេះយប់ងងឹតហេីយ ម៉ាក់ទេីបតែខលមកប្រាប់ខ្ញុំបែបនេះឬ? សុំទោសផង ខ្ញុំមិនទៅទេ ម៉ាក់ក៏ដឹងថាកម្មវិធីមនុស្សរញ៉េរញ៉ៃ ជាមួយលោកស្រីជំទាវៗមិត្តរបស់ម៉ាក់ ខ្ញុំមិនចូលចិត្ត» ជុងហ្គុក តបទៅវិញទាំងមិនពេញចិត្ត កម្មវិធីជាមួយម៉ាក់នាយ ទៅលេីកណាក៏ជួបមិត្តរបស់គាត់ ហេីយតែងតែទាក់ទងនាយឱ្យកូនស្រី ឬក្មួយស្រីរបស់គាត់ រហូតទាំងដែលនាយមិនចូលចិត្ត

   «ជុងហ្គុក ម៉ាក់ដឹងថាកូនមិនពេញចិត្តជំទាវៗអស់នោះ តែកម្មវិធីលេីកនេះមិនដូចមុនទេ ព្រោះជាកម្មវិធីស្រមោលស អ្នកចូលរួមក៏ត្រូវពាក់របាំងមុខ គ្មានអ្នកណាមករញ៉េរញ៉ៃនឹងកូនផ្ដេសផ្ដាស់នោះទេ ជឿម៉ាក់ទៅ» លោកស្រី ហាឡាន់តា និយាយបញ្ចុះបញ្ចូលកូនរបស់គាត់ គាត់ដឹងពីចិត្តរបស់នាយច្បាស់ជាងនរណាៗទាំងអស់ ឃេីញថាមិនសូវរញ៉េរញ៉ៃនឹងស្រី តែតាមពិតលេងស្រីមិនណយដែរទេ គ្រាន់តែថាមិនចេះទាក់ទងឱ្យជាប់លាប់ គ្រាន់តែត្រូវការខ្លួនប្រាណហេីយឱ្យលុយតែប៉ុណ្ណឹង

YOUR BODY!!! 18+ (Completed)Where stories live. Discover now