Cage of life (20)

304 37 2
                                    

Part20

     «តើម្ហូបនៅទីនេះសុទ្ធតែហិលហ្អេស!» មុននឹងដើរលេងពួកគេក៏ឆ្លៀតចូលហាងញ៉ាំអាហារពេលព្រឹកជាមុនសិន។ ហូស៊ុក អង្គុយមើលមីនុយរួចក៏ពោលឡើង។

     «តើលោកមិនចេះញ៉ាំហិលទេ?»

     «ខ្ញុំមិនអ៊ីទេអ្នកទាំងអស់គ្នាកម្មង់មុនទៅ» ហូស៊ុក និយាយ។

     ........
     «អ្នកទាំងពីរកម្មង់អ្វីដែរចាស៎?» នៅពេលគេកម្មង់គ្រប់គ្នាហើយអស់បែបនេះទើបបុគ្គលិកអ្នករត់តុនោះងាកមកសួរកម្លោះទាំងពីរវិញម្តង។

     «ស៊ុបតៅហ៊ូ គុយទាវសរសៃធំ សម្រាប់គេហើយនឹង BiBimbap »

     «ចាស៎សូមរងចាំ»

     «តើខ្ញុំមិនអាចញ៊ាំក្តាមជ្រក់ជាមួយបាយបានទេ?» ជីមីន ពេបមាត់ដាក់នាយកម្លោះព្រោះតែខានមកយូរបែបនេះគេពិតជានឹកអាហារកូរ៉េជាពិសេសអ្វីដែរគេចូលចិត្តតែម្តង។

     «ញ៉ាំរបស់បែបនេះពេលព្រឹកមិនល្អទេ ហើយមួយរយៈនេះក្រពះឯងក៏មិនសូវស្រួលកុំទាន់ញ៊ាំរបស់ផ្អាប់ហិលទើបល្អ» នាយនិយាយតែមាត់ ដៃលូកដកយកឈុតស្លាបព្រាចេញពីកាបូបមកហើយក៏ជូតស្លាបព្រាចង្គឹះដាក់ក្បែរកាយតូច ដែលមើលទៅ ហូស៊ុក ពិតជាតាមមើលថែ ជីមីន ខ្លាំងណាស់សូម្បីតែរបស់ប្រើប្រាស់ក៏មិនឲ្យរួមនឹងគេដែរ។វាធ្វើឲ្យអ្នកដែលអង្គុយរួមតុនោះបានឃើញហើយមិនគិតមិនបានទេថាអ្នកទាំងពីរមានទំនាក់ទំនងត្រឹមមិត្តភក្តិនោះ។

     « ជីមីន ហ្អា...បើអ្នកទាំងពីរទាក់ទងគ្នាក៏ពួកយើងមិនថាអ៊ីដែរ» លើកនេះកម្លោះតូច ឌីកៃ ជាអ្នកនិយាយវិញម្តង។គ្រាន់តែឮភ្លាមអ្នកដែរត្រូវគេយល់ច្រលំនោះគាំងស្តូកស្តឹងតែម្តង។

     «ហិហិៗ ឃើញទេមានគេយល់ច្រលំហើយ» ជីមីន គ្មានអឹមអៀនអ្វីទេផ្ទុយទៅវិញគឺគេសើចដាក់នាយកម្លោះ គេប្រាប់ហើយកុំឲ្យធ្វើបែបនេះពេកចំពោះអ្នកគ្រប់គ្នាតែមិនស្តាប់ទេឥឡូវគេនាំគ្នាយល់ច្រលំហើយ។

     «...តើខ្ញុំមិនមែនធ្វើអ្វីដែរតែងធ្វើទេដាក់ឯងទេ?»

     "តែងតែធ្វើ!!" ជុងហ្គុក ពោលឡើងក្នុងចិត្តអារម្មណ៍មិនស្ងប់ក្នុងចិត្តច្របូកច្របល់។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Tempat cerita menjadi hidup. Temukan sekarang