Sooah pov
" ខ្ញុំចង់ទៅកន្លែងជិះស្គីណាស់ " ខ្ញុំរអ៊ូរម្នាក់ឯងដោយដៃនៅបកស្របកក្រូចនៅឡើយ។ បើសិនជាខ្ញុំគ្មានជម្ងឺទាំងនេះទេពេលនេះខ្ញុំប្រហែលជាក្លាយជាអ្នកជិះស្គីដ៏ល្បីបាត់ទៅហើយ។ ប៉ុន្តែធ្វើយ៉ាងមិចទេកម្មយើង
| Knock knock | សម្លេងគោះទ្វារបន្លឺឡើងដោយអ្នកគ្រូពេទ្យ Yeji ដើរមកក្នុងបន្ទប់របស់ខ្ញុំដោយមានអ្នកគ្រូពេទ្យ Nami មកពីខាងក្រោយ
Shin Nami គឺត្រូវជាគ្រូពេទ្យក្នុងមន្ទីរពេទ្យមួយនេះនាងក៏ជាគ្រូពេទ្យប្រចាំខ្លួនរបស់ខ្ញុំបន្ទាប់ពី Yeji។ ពួកគេទាំងពីរអ្នកក៏ដើរមកជិតគ្រែរបស់ខ្ញុំ
" Soo ឯងមានដឹងទេថាម្សិលមិញនេះលោក Park sunghoon គេមកមន្ទីរពេទ្យណាឯងបានឃើញគេទេ? " Nami ផ្តើមនិយាយមុនគេដោយនាងបើកភ្នែកធំៗ
" ច្បាស់ជាបានឃើញហើយ- " មាត់អើយមាត់ហេតុអ្វីក៏និយាយចេញមកកើតនេះគឺរឿងសង្ងាត់ណា។ បន្ទាប់ពីច្រលំមាត់និយាយហើយខ្ញុំក៏យកដៃខ្ទប់មាត់យ៉ាងលឿនកុំឲ្យវាពូកែរករឿងនិយាយពេកព្រោះថាបើនិយាយបន្តិចទៀតរឿងរ៉ាវទាំងអស់នឹងខ្ទិចជាមិនខានទីមួយនោះគឺខ្ញុំ Headlock គេទីពីរនោះខ្ញុំហៅគេថា " ឆ្កួត " ទី3 នោះគឺខ្ញុំវ៉ៃក្បាលរបស់គេទី 4 នោះខ្ញុំថ-ថើបគេ។ ខ្ញុំមិនដឹងថាខ្ញុំគិតឆ្កួតស្អីនោះទេបានជាទៅថើបគេបែបនេះពិតជាឆ្កួតពិតមែនហើយ
" ឯងឃើញគេតាមណា? " Nami ក៏សួរដេញដោលខ្ញុំបន្ថែម
" គ-គឺយើងឃើញគេដើរនៅមុនបន្ទប់របស់ Doctor Sungho " អត់ទេខ្ញុំឃើញគេនៅលើដំបូងអគារ
" ច្បាស់ឬអត់? " Nami ខិតមុខរបស់នាងមកជិតខ្ញុំដោយបញ្ចក់ខ្ញុំម្តងហើយម្តងទៀត
" មិនជឿក៏អត់ទៅ "
" អ៏មេនហើយ! Soo គ្រូពេទ្យ sungho ឲ្យយើងសួរឯងថាឯងយល់ព្រមនឹងការវះកាត់ឬអត់? " Yeji សួរមកខ្ញុំដោយសម្លឹងមើលកែវភ្នែកខ្ញុំចំពោរពេញដោយក្តីសង្ឃឹម។ ហីយ៉ាធ្វើដូចមិនដឹងចម្លើយរបស់ខ្ញុំអញ្ចឹង? ខ្ញុំឆ្លើយសឹងតែរាល់ថ្ងៃហើយ
ŞİMDİ OKUDUĞUN
Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4
Kurgu Olmayanសូម្បីតែមនុស្សដែរគេស្រលាញ់ក៏ចាកចោលគេដែល Hopefully we can end up together-