"មិត្តរួមថ្នាក់របស់ខ្ញុំ ឈ្មោះ ចន ជុងគុក"
"ជុងគុក?" ថេយ៉ុង ស្លុតចិត្តបន្តិចដែលដឹងថាមនុស្សម្នាក់មានមុខមាត់ស្អាតបាត មានមន្តស្នេហ៍តាំងពីកំណើតជាមនុស្សជាទីចាប់អារម្មណ៍របស់គ្រប់គ្នា គឺជាជុងគុក រឿងនេះកើតឡើងបានយ៉ាងម៉េច? ម៉េចក៏គេមិនដឹងអ្វីសោះពិតហើយ! ព្រោះមួយរយៈនេះ ថេយ៉ុងមិន
ដែលរវល់ខ្វល់ខ្វាយជាមួយជុងគុកទៀតឡើយ នាយប្រាកដជាមិនដឹងរឿងអ្វីដែលទាក់ទងជាមួយគេបែប
នេះហើយ បើសិនជាមាននាយនៅជាមួយ ប្រហែលជាជុងគុកមិនអាចកើតរឿងបែបនេះបានទេ តែពេលនេះនាយមិនបានធ្វើដូចពីមុនឡើយ ព្រោះនាយ
មានមនុស្សដែលនាយត្រូវមើលថែហើយ ម៉េចនិងអាចមកចាប់អារម្មណ៍ជាមួយនិងជុងគុកទៀតបានទៅ។"បងថេយ៍ឯណាអាហារ ម៉េចក៏មកតែដៃទទេបែបនេះ?" យីរីន ឃើញថេយ៉ុងដើរមករកខ្លួន
ដោយដៃទទេទើបកើតចម្ងល់ នាយថាទៅយកអាហារឲ្យនាងញាំតែពេលនេះបែរជាមិនឃើញមានថាសអាហារនៅក្នុងដៃទៅវិញ។"បងមានការប្រញាប់បន្តិច យីរីនញាំម្នាក់ឯងសិនទៅ ល្ងាចនេះចាំជួបគ្នា"
"អរ៎..ចាស៎!!" យីរីន បានត្រឹមតែធ្វើមុខឆ្ងល់ ទាំងលើកដៃអេះក្បាល ចង់សួរនាយថានាយទៅណាក៏មិនបាន ព្រោះពេលនេះនាយរត់ចេញពីរោងអាហារទៅណាបាត់ក៏មិនដឹង លឿននោះលឿនហើយ។
បន្ទប់ព្យាបាល៚
ត្របកភ្នែកស្តើងដែលមានរោមភ្នែកងរក្រាស់ដូចគេពាក់ ព្យាយាមបើកសន្សឹមៗសម្លឹងមើលពិដាននៃបន្ទប់មួយ បើស្មានមិនខុសជាបន្ទប់ពេទ្យនៃសាលា
រៀនរបស់គេ ព្រោះក្លិនអាកុលឈួលពេញច្រមុះរបស់គេមួយទំហឹងទៅហើយ។"ជុងគុក! ឯងដឹងខ្លួនហើយហ្ហេស? យ៉ាង
ម៉េចហើយមានឈឺត្រង់ណាទៀតដែរទេ? ចាំបងទៅហៅពេទ្យឲ្យមកពិនិត្យឯង""មិនអីទេបងស៊ុក ខ្ញុំបានគ្រាន់បើហើយ"
"បើអញ្ចឹងនេះញាំទឹកសិនទៅ ឯងប្រហែល
ជាស្រេកណាស់ហើយ" ហូស៊ុក ជួយលើកគេឲ្យអង្គុយបានស្រួលបួលជាងនេះ មុននឹករាងតូចទទួលទឹកយកមកផឹកបន្តិច គេសន្លប់យូរគួរសម ស្រេកទឹកវាជារឿងធម្មតាទេ។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Hành độngស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...