"បងថេយ៍" មួយសន្ទុះក្រោយមក សម្លេងទ្វារក៏បានបើកឡើង រាងតូចសែនឆ្ងល់ ហេតុអ្វីក៏ហូស៊ុកមកវិញលឿនដូច្នេះ ទើបតែចេញទៅមិញនេះសោះនិងហា តែគេបែរជាបើកភ្នែកធំៗ ពេលដែលមនុស្ស
ម្នាក់នោះមិនមែនជាហូស៊ុក បែរជាថេយ៉ុងទៅវិញ។"មែនហើយគឺបង"
"បងមកទីនេះ មានការអីតើមែនទេ?" រាងតូចឱនមុខចុះ ខ្លាចថានាយបានលឺពីអ្វីដែលគេបាននិយាយជាមួយនិងហូស៊ុកមុននេះទាំងអស់ បើសិនជានាយដឹងមែន គេប្រាកដជាមិនហ៊ានសម្លឹងមើលមុខរបស់នាយចំឡើយ។"បងលឺថាឯងសន្លប់ទើបមកមើលបន្តិច ពេលនេះឯងយ៉ាងម៉េចហើយ?" ថេយ៉ុង ក៏មិនខុសពីហូស៊ុក នាយយកដៃរបស់នាយអង្អែលថ្ងាស់របស់គេខ្លាចថាមានគ្រុនក្តៅអីបែបនិង។
"ខ្ញុំមិនកើតអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែសន្លប់ប៉ុណ្ណោះ បងកុំបារម្ភអី" ចិត្តរបស់គេសប្បាយអរខ្លាំងណាស់ សឹកតែស្រក់ទឹកភ្នែកទៅហើយ មួយរយៈហើយដែលគេមិនបាននិយាយជាមួយនាយ មួយរយៈហើយដែលគេមិនបានសម្លឹងមើលមុខរបស់នាយចំៗ
បែបនេះ មួយរយៈហើយដែលនាយមិនបានបង្ហាញកាយវិការបារម្ភពីគេដូចជាពេលនេះ គេពិតជានឹកនាយខ្លាំងណាស់ មិននឹកស្មានថាគេអាចមានឪកាស
បាននៅក្បែរនាយយ៉ាងស្និតស្នាលបែបនេះម្តងទៀត
សោះ។"ញាំអីហើយរឺនៅ បើនៅចាំបងទៅយកមកឲ្យ"
"ឈប់សិនបងថេយ៍ មិនចាំបាច់ទេ បងហូស៊ុកបានទៅយកឲ្យខ្ញុំហើយ" រាងតូចទាញដៃរបស់ថេយ៉ុងឲ្យបែរមកវិញ ពេលនាយបែរខ្លួនប្រុងនិងទៅយកអាហារមកឲ្យញាំឥលូវនេះ។"អឹម! ចុះពេលនេះមានមិនស្រួលត្រង់ណាដែរទេ?"
"អត់ទេ អរគុណបងណាស់ដែលបានមកមើលខ្ញុំ"
"យ៉ាងណាក៏ពួកយើងធ្លាប់ស្គាល់គ្នាដែរ រឿងប៉ុណ្ណឹងមិនអីនោះទេ" ស្តាប់ការនិយាយរបស់នាយហើយ រាងតូចស្រាប់តែប្រលេងដៃពីគេវិញយ៉ាង
លឿន គេបិះតែនិងភ្លេចខ្លួនទៅហើយ ដែលនាយមក
មើលគេពេលនេះព្រោះតែធ្លាប់ស្គាល់គ្នា មិនមែនជានាមដូចដែលនាយធ្លាប់ធ្វើពីមុននោះទេ គេដូចជាស្រមៃខ្ពស់ពេកហើយដែលគិតថានាយនៅតែដូចដើមនោះ ទាំងដែលគេគឺជាដើមហេតុធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរប្រេះឆាបែបនេះ។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Actionស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...