ថ្ងៃថ្មី៚
ថ្ងៃថ្មីសម្រាប់មនុស្សគ្រប់គ្នា នៅលើដងវិថីមានមនុស្សម្នាជាច្រើន មានរថយន្តទំនើបនៅលើផ្លូវឡាន ម៉ូតូជាច្រើនគ្រឿងតាំងលំអនៅក្នុងហាងក្បែរៗផ្លូវ
ថ្ងៃនេះគឺជាថ្ងៃចន្ទ ជាថ្ងៃដែលសិស្សសាលាគ្រប់
រូបមករៀនទៅតាមកាលវិភាគរបស់ពួកគេ មិនថាអ្នក
ធ្វើការធំរឺតូច សុទ្ធតែមានមុខនាទីរៀងៗខ្លួនមិនឲ្យចន្លោះឡើយ។នៅរោងអាហារនៃសាលារៀនមួយកន្លែង មានសិស្សានុសិស្សជាច្រើនកំពុងតែអង្គុយទទួលទានអាហារពេលព្រឹករបស់ពួកគេជាមួយនិងមិត្តភក្តិ អ្នកខ្លះក៏អង្គុយកំដរមិត្តញាំ ឯអ្នកខ្លះទៀតក៏អង្គុយអានសៀវភៅ រឺចុចទូរស័ព្ទទំនើបឆែកមើលព័ត៌មានដែល
មានចុះផ្សាយរឺក៏បង្ហោះដោយប្រព័ន្ធទំនើបៗអីបែបនិង។"ជុងគុក! បងលឺថាឯងសន្លប់កាលពីថ្ងៃមុន ពេលនេះតើឯងយ៉ាងម៉េចទៅហើយ?" ជីហូ ជាសិស្សច្បងរបស់រាងតូច នាយមកថ្ងៃនេះដោយសារតែបានលឺដំណឹងពីសិស្សដទៃនិយាយតៗគ្នា ទើបមកមើលរាងតូចឲ្យបានឃើញផ្ទាល់និងភ្នែក ថាគេកើតអ្វីធ្ងន់ធ្ងររឺមួយក៏អត់។
"បងជីហូ! ខ្ញុំអស់អីហើយ បងកុំបារម្ភអី" រាងតូចទម្លាក់ស្លាបព្រាចុះ និយាយជាមួយនិងសិស្សច្បងដោយការក្រែងចិត្តនិងគោរពព្រោះភាពជាសិស្សច្បងរបស់គេ អរគុណគាត់ហើយដែលបានមកសួរសុខទុករបស់គេដល់ទីនេះ ប្រហែលជាដំណឹងដែលគេសន្លប់នេះ ដឹងលឺល្បីសាយភាយពេញផ្ទៃសាលា
រៀនមិនខាន។"បងគ្រាន់តែបានដឹងដំណឹងភ្លាម ចង់មកមើលឯងភ្លាមតែម្តងខ្លាំងណាស់ ដោយសារតែបងធ្វើជាប់ project សំខាន់របស់សាលាមួយ កុំអីបងនិងមកមើលឯងមិនខាន" ជីហូ ស្រលាញ់ជុងគុកយ៉ាងនេះ ដឹងដំណឹងនេះភ្លាមនាយក៏ចង់មកមើលដូចសម្តីដែល
និយាយអញ្ចឹង ប៉ុន្តែគេរវល់ការងារមួយចំនួន កុំអីមិនមែនមកសួរជុងគុកនៅពេលនេះឡើយ។"មិនអីទេបងជីហូខ្ញុំយល់ ហើយចុះបងញាំអីហើយរឺនៅ បើនៅមកញាំទាំងអស់គ្នាតែម្តងទៅ"
"នៅទេ បងបារម្ភពីឯងចង់មកសួរឯងខ្លាំងពេក ទើបភ្លេចបាយភ្លេចទឹកអស់តែម្តងទៅ"
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Actionស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...