"ពុទ្ធោអើយ!! បិះតែនិងបានសម្រេចទៅហើយ" នាងក្រមុំខាំមាត់ទប់ចិត្តខឹងស្ទើរតែបែកឈាម នាងដាក់ថ្នាំកម្រិតខ្លាំងឲ្យគេបែបនេះទៅហើយ ថេយ៉ុងនៅតែអាចគេចពីនាងបានថែមទៀត កុំអីនាងប្រាកដជា
បានចំណីដែលផ្អែមឆ្ញាញ់ជាងតាៗអាយុក្បែរប៉ារបស់នាងមិនខាន តែគួរឲ្យស្តាយ ដែលថេយ៉ុងចេញទៅផុតបាត់ហើយ។នៅតាមផ្លូវធ្វើដំណើរត្រលប់ទៅខនដូររបស់មនុស្សមាឌធំឯណេះវិញ ថេយ៉ុងបើកឡានទាំងដៃរបស់នាយក្តាប់ចង្គូតឡានយ៉ាងណែន ដើម្បីទប់
ទល់ពីភាពស្រើបស្រាលនៅត្រង់ចន្លោះភ្លៅវាកំពុងតែបាស់ឡើង គេដឹងថាក្នុងកែវស្រានោះប្រាកដជាមានអ្វីមួយមិនខាន ប៉ុន្តែដោយសារតែចិត្តចង់ផឹកខ្លាំងពេកទើបលទ្ធផលធ្លាក់មកធ្វើបាបខ្លួនឯងទៅ
វិញនាយព្យាយាមបើកឡានទាំងតាំងសម្មាធិ ជាសំណាងល្អដែលនាយស្រវឹងក៏ប៉ុន្តែនៅមានស្មារតីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងឡាន បើមិនអញ្ចឹងទេប្រាកដជាត្រូវដេកនៅក្លឹបមិញនេះមិនខានឡើយ សំខាន់នាយត្រូវតែត្រលប់ទៅខនដូរដែលជាកន្លែងស្នាក់នៅឲ្យបានលឿនបំផុត ខ្លាចថាគេទប់មិនជាប់ជួបមនុស្សស្រីនៅត្រង់ណាចាប់រំលោភនៅត្រង់និងអីគឺមិនបានឡើយ...។
សឹងតែពាក់កណ្តាលយប់ទៅហើយ មនុស្សគ្រប់រូបប្រាកដជាលង់លក់ជាមួយនិងដំណេករបស់គេជាមិនខាន នៅក្នុងបន្ទប់កម្លោះតូចមួយឯណេះវិញ ដែល
មានចិត្តស្រលាញ់អ្វីៗដូចជាមនុស្សស្រី មិនថាពណ៌នៃបន្ទប់ទាំងមូល សុទ្ធតែជាពណ៌ផ្កាឈូកស្រាលទាំងអស់។រឺង៚រឺង៚
សម្លេងទូរស័ព្ទរោទ៍ទាំងយប់កាត់ផ្តាច់អារម្មណ៍របស់រាងតូចដែលកំពុងតែគេងលក់ស្រួលឲ្យភ្ញាក់មកទាំងមិនទាន់អស់ងងុយ នរណាអីក៏អត់មាយាទ
ម្លេះដែលខលមកគេទាំងកណ្តាលយប់មិនដឹងគេដេកគេពួនអីបែបនេះ? ពិតជាអត់សុជីវធម៌មែន។"សួស្តី! អ្នកណាខលមកនិង?" ហេតុតែងងុយខ្លាំងពេក ដៃតូចៗរបស់គេស្រវេស្រវ៉ាយកទូរស័ព្ទមកចុចទទួលទាំងមិនបានបើកភ្នែកសម្លឹងមើលលេខ
ដែលខលចូលមកឡើយ។"ជុងគុក" ស្តាប់លឺតែសម្លេងនេះតែបន្តិច រាងតូចស្រាប់តែស្វាងដូចគេជះទឹក គេស្គាល់សម្លេងមនុស្សម្នាក់នេះច្បាស់ជាងស្រាផែនដីទៅទៀត គេយក
ទូរស័ព្ទមកមើលទើបឃើញថាម៉ោងជិត១១ចូល១២
អាត្រាតទៅហើយ ហេតុអ្វីក៏ថេយ៉ុងនៅតែខលមកគេនៅម៉ោងស្មើនេះទៀត?
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Hành độngស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...