part18. បកស្រាយ!!

476 31 0
                                    


ជុងគុកជាមួយនិងថេយ៉ុងបានអង្គុយញាំបាយតែពីរនាក់នៅមាត់សមុទ្រយ៉ាងរ៉ូមេនទិច វាប្រៀបដូចជាគូស្នេហ៍មួយគូរដែលមកដំណើរកំសាន្តនៅទីនេះអញ្ចឹង។

"ចូលចិត្តទេអូនសម្លាញ់?" ជុងគុក កំពុងតែគយគន់ទេសភាពនាពេលព្រឹកមើលទឹកសមុទ្រ តែសម្លេងមួយបានលឺក្បែរត្រចៀករបស់គេ ធ្វើឲ្យសាមីខ្លួនងាកមើលយ៉ាងលឿនឃើញថាជាថេយ៉ុង តែមិញនេះគេដូចជាបានលឺថេយ៉ុងហៅគេថាអូនសម្លាញ់តើមែនទេ រឺមួយគេស្តាប់ច្រឡំទេដឹង?

"ម៉េចក៏មិនឆ្លើយសំនួររបស់បង?"
"ព្រោះតែខ្ញុំមិនដឹងថាបងចង់សម្តៅដល់អ្នកណា
នោះទេទើបមិនឆ្លើយ" រាងតូចនិយាយបែបនេះក៏សមហេតុសមផល ទោះបីជាពេលនេះគេនៅតែពីរនាក់ថេយ៉ុងក៏ពិតមែន បើថេយ៉ុងនិងគេមិនទាន់បានស្រលាញ់គ្នា ដូច្នេះហើយគេមិនអាចតបសំនួរដែល
នាយសួរមិញនេះឡើយ។

"ពុទ្ធោអើយ!! ពេលនេះបងនៅជាមួយអូនតែពីរ
នាក់ តើអូនគិតថាបងសួរអ្នកណាទៅ? ម្យ៉ាងទៀតពួក
យើងក៏ជាប្តីប្រពន្ធនិងគ្នាហើយ គួរតែប្តូរសព្វនាមដែលនិយាយរាល់ថ្ងៃនេះទៅ"

"តែបងនិងខ្ញុំមិនទាន់បានរៀបការ ជាប្តីប្រពន្ធយ៉ាងម៉េច? ណាមួយពួកយើងក៏មិនបានស្រលាញ់គ្នាដែរ"

"រឿងយប់មិញនេះរឺមួយក៏អូនភ្លេចវាទៅហើយ?" ថេយ៉ុង ចាប់ផ្តើមរំលឹកដល់រឿងយប់មិញ ជុងគុកក៏មិនបានភ្លេចគេនៅចាំបានច្បាស់ដូចជាថ្ងៃ គេគ្រាន់តែសង្ស័យថាបើនាយមិនបានស្រលាញ់គេផង មកហៅគេប្រពន្ធបែបនេះគឺមិនសមទំណងឡើយ។

"តែបងនិងខ្ញុំមិនបានស្រលាញ់គ្នា ម្យ៉ាងវិញទៀត
បងត្រូវថ្នាំខ្ញុំគិតថាបងមិនបានតាំងចិត្តឲ្យវាកើតឡើង
នោះទេ ព្រោះមនុស្សដែលបងស្រលាញ់មិនមែនជាខ្ញុំដូចពីមុនទៀតឡើយ" រាងតូចឱនមុខចុះពេលដែល
និយាយដល់ចំណុចមួយនេះ រឿងយប់មិញទោះបីជាថេយ៉ុងមិនបានតាំងចិត្ត គេក៏ស្ម័គ្រចិត្តជួយនាយព្រោះក្តីស្រលាញ់ដែលមានចំពោះថេយ៉ុង មិនដូចជានាយទេ មានមនុស្សដែលខ្លួនស្រលាញ់រួចហើយបែរជាមកធ្វើខុសជាមួយនិងគេទៅវិញ។

"ហេតុអ្វីក៏ថាបងមិនបានតាំងចិត្ត? កាលដែលបងធ្វើព្រោះតែត្រូវថ្នាំ? មួយទៀតអូនដឹងមកពីណាថាបងមានអ្នកដែលស្រលាញ់រួចហើយ?" ថេយ៉ុង លើកសំនួរមកជាច្រើនសួរបកទៅជុងគុកវិញ ខ្លួនគេមិនបានដឹងផងថាមានអ្នកណាជាពិសេសក្រៅពីជុងគុក ចុះម្តេចក៏ពេលនេះរាងតូចអាចឆ្លើយជំនួសគេបានគ្រប់រឿងដូច្នេះ?

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now