ភាគទី01 : ផ្តើមរឿង

1.1K 153 6
                                    

#សេអ៊ូលឆ្នាំ 2xxx

កើតក្នុងគ្រួសារអ្នកមានមិនប្រាកដថាមានក្តីសុខនោះទេ គ្រួសារធ្លាប់តែរីករាយប្រែក្លាយជាលែងសូម្បីនិយាយរកគ្នាដោយសារមានអ្នកថ្មីចូលមកជំនួសដំណែងអ្នកចាស់ ។ ចាប់តាំងពីលែងលះគ្នា ថេហ្យុង ដែលជាកូនទោលត្រូវកាត់អោយនៅខាងឪពុក ដែលមានប្រពន្ធថ្មីចូលមករស់នៅជាមួយ ។ បើទោះជាខាងឪពុកមានទ្រព្យសម្បត្តិច្រើនក៏ពិតមែន ប៉ុន្តែ ថេហ្យុង មិនដែលរស់នៅមានក្តីសុខនោះទេ បើគេរៀនចប់ពេលណាគេនិងរើទៅនៅខាងក្រៅតែម្នាក់ឯងមិនពឹងគ្រួសារនេះឡើយ ពេលដែលគេ អាចចិញ្ចឹមខ្លួនឯងបាន មានលុយសន្សំទុកច្រើនហើយគេនិងយកម៉ាក់គេមកនៅជាមួយ ដែលពេល នេះគាត់បានទៅរស់នៅឯស្រុកកំណើតរបស់គាត់វិញបាត់ទៅហើយ ។

#សកលវិទ្យាល័យ
ថេហ្យុង រៀនសាលាថ្លៃៗមិត្តក៏ជាកូននាក់មានដែរ តែគេមានមិត្តម្នាក់គឺជិតស្និតគ្នាណាស់ពិសេសគឺអត្តចរិកដូចគ្នាដែលហៅថា Soulmate គេឈ្មោះ ផាក ជីមីន ។
"ម្សិលមិញសន្យាជាមួយយើងហើយថាចេញពី រៀនទៅញាំអីជាមួយគ្នា"
"ចាំថ្ងៃស្អែកទៅ ថ្ងៃនេះប៉ាមកទទួលទៅញាំអីជា មួយគ្នា កម្រមានឱកាសបែបនេះណាស់"
"អា៎ៗ ដឹងហើយៗ ស្អែកប្អូនជីដូនមួយរបស់យើង ផ្លាស់មកទីនេះដែរនិងបានទៅជាមួយតែម្តង ហាមគេចទៀតអោយសោះ"
"យើងទៅហើយ ប៉ា..." ថេហ្យុង លាមិត្តរបស់គេ រួចរត់ទៅរកលោកប៉ាដែលឈរចាំនៅកន្លែងឡាន នៅខាងក្រៅ ។
"តោះយើង កូន" លោកគីម ញញឹមនិងនាំកូនប្រុសធំរបស់គាត់ឡើងឡានបើកចេញទៅ សណ្ឋាគារតែម្តង ។
"ពួកយើងទៅណាប៉ា?"
"ទៅញាំអាហារពេលល្ងាចនៅសណ្ឋាគារ"
"សណ្ឋាគារ ប៉ាគួរតែអោយខ្ញុំប្តូរខោអាវសិនដែរ មើលចុះជាក្មេងសិស្សសាលាបែបនេះឬ?"
"សល់ពេលមួយម៉ោងទៀតដែរ ប៉ាបានកក់នៅម៉ោង 7 ឯណោះ"
"អញ្ចឹងប៉ាកំដរកូនដើរផ្សារទៅ"
"បានៗ ថ្ងៃនេះប៉ាទំនេរ ប៉ាក៏មានរបស់ត្រូវទិញដែរ" លោកគីម ញញឹមតបទៅកូនវិញធ្វើអោយគេ សប្បាយវចិត្តណាស់ គេលួចផ្ញើរសារអោយម៉ាក់របស់គេទៀតផង ។
Tae : ម៉ាក់! ថ្ងៃនេះប៉ានាំកូនទៅ Shopping ។
Mom : ទៅវិញរកថ្នាំអោយប៉ាឯងលេបផង ។
Tae : ម៉ាក់បារម្ភប៉ាមែនទេ? ប៉ារឹងមាំណាស់ ។
Mom : ម៉ាក់ស្មានថាកើតគ្រុនក្តៅបានជានាំកូន ទៅក្រៅបែបនេះ ។
Tae : តាមពិតប៉ាស្រលាញ់កូនណាស់ ។
Mom : ម៉ាក់មិនចង់ដឹង ។
Tae : តែកូនស្រលាញ់ម៉ាក់ជាង ។
Mom : បើស្រលាញ់ម៉ាក់ កូនយកម៉ាក់ យំតាមម៉ាក់ បាត់ហើយ ។
Tae : ម៉ាក់នេះពូកែង៉រមើលតែកូនក្មេងទៅកើត អ្នក ម៉ាក់ស្រស់ស្អាតគួរអោយស្រលាញ់ជាងគេ អូ៎... កូនទៅដល់ផ្ទះវិញនិងទាក់ទងទៅម៉ាក់ កូនស្រលាញ់ម៉ាក់ ជុប*
ថេហ្យុង ឈប់ចុចទូរសព្ទពេលមកដល់គេដើរ បណ្តើរប៉ារបស់គេទៅក្នុងផ្សារទំនើបដើរទិញរបស់ ជាមួយគ្នា ។
រៀបការដោយការបង្ខំចិត្ត ជ្រុលជ្រួសគ្នាព្រោះតែ ស្រវឹងពេលទៅជប់លៀងជាមួយគ្នាកាលនៅជាសិស្សសកលវិទ្យាល័យ កាលនោះប៉ាម៉ាក់ ថេហ្យុង អាយុទើបតែ 18ឆ្នាំក៏មាន ថេហ្យុង ទើបរៀបការ ស្មានថាអាចចុះសម្រុងគ្នាតែអត់ទេ លោកគីម នៅតែ អះអាង នៅតែទាក់ទងនិងសង្សាររបស់គាត់ មានម្តង ម៉ាក់របស់គាត់អោយបែកគ្នាតែមិនបានប៉ុន្មានក៏លួច ទៅទាក់ទងគ្នាវិញ ម៉ាក់ ថេហ្យុង មិនអាចទ្រាំបានទើបលែងលះគ្នាហើយ ថេហ្យុង គឺនៅក្មេងណាស់ ត្រូវមនុស្សចាស់បញ្ចុះបញ្ចូលក៏ព្រមទៅតាម ចំណែក ម៉ាក់ ថេហ្យុង ក៏ទៅរស់នៅឯស្រុកកំណើតរបស់គាត់ វិញបាត់ទៅ ។
វ័យ 38ឆ្នាំប៉ាម៉ាក់របស់ ថេហ្យុង គឺនៅក្មេងស្អាត និងសង្ហារណាស់ លោកគីម សម្រេចចិត្តរៀបការជា មួយសង្សាររបស់គាត់ពេលនេះមានកូនអាយុ 10ឆ្នាំជាកូនស្រី លោកគីម រវល់ជាមួយប្រពន្ធកូនក្រោយ តែគាត់នៅតែឆ្លៀតពេលសម្រាប់ ថេហ្យុង ណាស់តែប្រពន្ធក្រោយគាត់មិនចូលចិត្ត ថេហ្យុង នោះទេ ។
ថ្ងៃនេះលោកគីម ទំនេរបានជានាំ ថេហ្យុង ទៅញាំអីតែពីរនាក់ប៉ាកូនតែម្តងទៅ ។

ផែនការទាក់ស្នេហ៍💘Where stories live. Discover now