"ចុះពីមុននោះ អូននិងគេក្រែងជាសង្សារនិងគ្នាមិនចឹង?" ថេយ៉ុង លើកចិញ្ចើមសួរ រឿងមួយនេះគឺជាជុងគុកខ្លួនឯងទេដែលនិយាយចេញមកនៅកាល
នោះ ទើបថេយ៉ុងព្រមដើរចេញដោយមិនងាកក្រោយ ហើយកាលដែលគេបានភ្នាល់ជាមួយជីហូ
រឿងយកជុងគុកមកធ្វើជារបស់ខ្លួននោះ មិនទាន់និងបានមួយថ្ងៃស្រួលបួលផងគេក៏ចេញជីហូបាត់ទៅហើយ ទើបគេព្រមចាកចេញដោយមិនងាកក្រោយឡើយ។"បងនិងហើយដែលជាអ្នកនិយាយ នៅកាល
នោះខ្ញុំមិនទាន់បាននិយាយអ្វីទាំងអស់ ក៏ប៉ុន្តែបងជាអ្នកសម្រេចដោយខ្លួនឯង ខ្ញុំមិនបានស្រលាញ់បងជីហូ បងក៏ថាខ្ញុំស្រលាញ់គាត់ដោយខ្លួនឯង គ្រាន់តែឃើញខ្ញុំនិងគាត់ស្និទ្ធស្នាលគ្នាតែបន្តិច បងក៏គិតបែបនិងទៅហើយ គ្រប់យ៉ាងគឺព្រោះតែបងមិនស្តាប់អ្វីដែលខ្ញុំនិយាយទៅវិញទេ" ថេយ៉ុង សញ្ចឹងគិតបន្តិច ទើបដឹងថាការពិតគឺដូចដែលរាងតូចនិយាយពិតមែន នៅកាលនោះគេឈឺចាប់ខ្លាំងពេក ទើបសម្រេចចិត្តជំនួសជុងគុក ហើយក៏មិនបាននៅស្តាប់ការនិយាយបន្តរបស់រាងតូចដូចគ្នា ទើបគេគិតបែបនិងតែម្តងទៅ អ្នកណាទៅដឹងថាការពិតគឺបែបនេះទៅវិញ។"សម្រេចថាបងជាអ្នកខុស?" ថេយ៉ុង លើកម្រាមដៃចង្អុលមុខរបស់ខ្លួនឯង ជុងគុកនិយាយបកស្រាយ
ប៉ុណ្ណឹងហើយគេនៅមិនយល់ទៀតរឺ?"និងហើយ" រាងតូចងាកមុខចេញព្រោះតែងរ ចូលចិត្តណាស់គិតអីតែម្នាក់ឯង លទ្ធផលធ្វើឲ្យគេដេកនឹកដេកយំរាល់តែថ្ងៃ ថ្ងៃខ្លះហើមភ្នែករហូតមិនបានមករៀនក៏មាន ព្រោះតែថេយ៉ុងតែម្នាក់ដែលធ្វើឲ្យគេក្លាយជាបែបនេះ។
"បងសុំទោស មកពីបងទើបអូនខឹងបែបនេះ ក៏ប៉ុន្តែបងក៏បានលួងអូនដោយឲ្យហូស៊ុកយកទឹក
ដោះគោចេកឲ្យអូនរាល់ថ្ងៃហើយតើ ចាត់ទុកថាឈប់ខឹងបងទៅណា?"
"ឈប់សិន! មិញនេះបងនិយាយថាម៉េច?"
"បងនិយាយថា ពេលដែលបងឈប់តាមរំខានអូននោះ បងឈប់ពិតមែន តែរបស់ដែលបងធ្លាប់យកឲ្យអូននោះ បងមិនដែលភ្លេចនោះទេ ព្រោះបងបានផ្ញើឲ្យហូស៊ុកយកទៅជូនអូនគ្រប់ពេល ហើយគ្រប់សកម្មភាពរបស់អូនដែលបានធ្វើក៏គេចមិនផុតពីខ្សែភ្នែករបស់បងដូចគ្នា"
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Acciónស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...