part20. ដកខ្លួន!!

397 23 0
                                    


(ថាម៉េច? ពេលនេះឯងកំពុងតែនៅសមុទ្រជា
មួយនិងថេយ៉ុងតើមែនទេ?) ហូស៊ុក ស្រែកទាំងភ្ញាក់
ផ្អើលតាមរយះខ្សែទូរស័ព្ទដែលរាងតូចបានខលទៅនិយាយប្រាប់រឿងគ្រប់យ៉ាង។

"ពិតហើយបងប្រុស ពួកខ្ញុំបានយល់ចិត្តគ្នាហើយ ទើបដាក់ច្បាប់មកលេងនៅទីនេះសាងអនុស្សាវរីយ៍ជាមួយគ្នា សុំទោសផងដែលមិនបានប្រាប់បងជាមួយនិងម៉ាក់"

(បើបែបនិងគឺល្អហើយ ដើម្បីកុំឲ្យឯងគិតច្រើន បងរីករាយផងណា នៅទីបំផុតពួកឯងក៏អាចមានថ្ងៃនេះ ថ្ងៃដែលយល់ចិត្តគ្នាពិតប្រាកដ)

"អរគុណណាស់បងស៊ុក ខ្ញុំក៏អរគុណដល់បងដូចគ្នា បងបានធ្វើគ្រប់យ៉ាងជំនួសបងថេយ៍ដែលបានផ្តាំ ខ្ញុំមិននឹកស្មាននោះទឹថាបងកុហកខ្ញុំកន្លងមកបានសម
បែបនេះ''

(ព្រោះតែវាមិនចង់ឲ្យបងប្រាប់ឯងនោះអី ដូច្នេះ
ហើយបានជាបងខំសម្តែងឲ្យសមបន្តិចនិងណា ខ្លាចថាឯងសង្ស័យនោះអី)

"បងពូកែស្រាប់ហើយ! តែបងកុំភ្លេចប្រាប់ម៉ាក់
ឲ្យខ្ញុំផងណា ដើម្បីកុំឲ្យគាត់បារម្ភ" បាត់មកជាមួយនិងថេយ៉ុងដោយមិនបានផ្តល់ដំណឹងឲ្យអ្នកគ្រប់គ្នាបែបនេះ គាត់ជាមនុស្សដែលមានវៃចំណាស់ចាស់ណាស់ទៅហើយ មិនដឹងថាគាត់មានការភិតភ័យស្លន់
ស្លោកម្រិតណានោះទេ។

(បងដឹងហើយ! ហើយចុះឯងបានប្រាប់ថេយ៉ុងអំពីរឿងជំងឺរបស់ឯងហើយរឺនៅ?)

"នៅទេបង! ខ្ញុំមិនចង់ឲ្យគាត់បានដឹង ខ្លាចថាគាត់
ពិបាកចិត្តបើសិនជាគាត់បានដឹង ចាំពេលវេលាសម
ស្របជាងនេះ ខ្ញុំនិងនិយាយប្រាប់គាត់" គិតដល់រឿង
នេះ ជុងគុកបែរជាមិនសប្បាយចិត្ត គេខ្លាចថាពេលវេលាមកដល់ គ្រប់យ៉ាងមិនដូចជាអ្វីដែលគេកំពុងតែគិត។

(បងយល់ណា ក៏ប៉ុន្តែឯងគួរតែប្រាប់គេ ដើម្បីកុំឲ្យគេកាន់តែពិបាកចិត្តជាងនេះបើសិនជាថ្ងៃណាមួយឯងកើតអ្វីទៅនោះ)

"បាទខ្ញុំយល់ហើយ! ខ្ញុំចង់នៅទីនេះមួយរយះទៀតសិន ព្រោះខ្ញុំខ្លាចថាពេលដែលខ្ញុំវះកាត់ហើយ ខ្ញុំភ្លេចរឿងគ្រប់យ៉ាងដែលធ្លាប់សាងជាមួយគាត់ ទើបខ្ញុំចង់ប្រើពេលដែលនៅសល់នេះ សាងអ្វីដែល
ល្អៗជាមួយគាត់ឲ្យបានច្រើន ទុកជាការចងចាំដ៏មាន
ន័យបំផុតសម្រាប់ជីវិតរបស់ខ្ញុំ"

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now