part21. លើកឧទាហរណ៍🔞!!

497 26 0
                                    


ពេលល្ងាចរាងព្រលប់បន្តិច មានគូរស្នេហ៍មួយគូរ
កំពុងតែអង្គុយគៀកកើយគ្នានៅលើដីខ្សាច់សម្លឹងមើលទឹកសមុទ្រដែលមានថ្ងៃរះជិតលិចទៅវិញ ពន្លឺពណ៌ទឹកក្រូចស្រាលចាំងជះមកលើផ្ទៃទឹកប្រៀបដូចជាស៊ុតចៀនមួយអញ្ចឹង។

"ចង់ត្រលប់ទៅបន្ទប់វិញឥលូវនេះដែរទេ?" ថេយ៉ុង ឱនមុខចុះសម្លឹងមើលរាងតូចដែលកំពុងតែគេងនៅលើស្មារបស់នាយ ឯភ្នែករបស់ជុងគុកមើល
មិនព្រិចនៃទឹកសមុទ្រឡើយ។

"អត់ទេ! ខ្ញុំចង់នៅបែបនេះមួយភ្លេតទៀតសិន" ជុងគុក ឆ្លើយទាំងភ្នែកសម្លឹងមើលអ្វីដែលគេកំពុងតែ
មើលមិនឈប់ និយាយឲ្យចំទៅគេចង់នៅបែបនេះតែពីរនាក់ឲ្យបានច្រើនជាមួយនិងថេយ៉ុង ចង់មានពេលតែពីរនាក់ ដោយគ្មាននាក់ណាមួយមករំខានពួកគេឡើយ។

"មានអារម្មណ៍យ៉ាងណាពេលដែលអូនមកមើលសមុទ្រជាមួយនិងបងបែបនេះ?"

"ក៏ល្អ ស្ងប់ស្ងាត់ មានពេលតែពីរនាក់ ខ្ញុំចង់នៅ
បែបនេះរហូតជាមួយនិងបង"

"បើអូនសប្បាយចិត្ត បងនិងនាំអូនមកទីនេះគ្រប់ពេលឲ្យតែអូនចង់មក"

"បងសន្យាហើយណា ហាមភ្លេចឲ្យសោះ"
"បងសន្យាដើម្បីអូនបងធ្វើបានស្រាប់ហើយ"
"បងថេយ៍! ខ្ញុំសួរបងរឿងមួយតើបានទេ?"
"មានអ្វីក៏សួរមក បងរីករាយនិងឆ្លើយជានិច្ច"
"ឧបករណ៍ថាបើសិនជាថ្ងៃណាមួយ ខ្ញុំបាត់ការចងចាំមិនចាំបងនោះ តើបងនៅតែស្រលាញ់ខ្ញុំដែរទេ?"
"ហេតុអ្វីក៏អូនស្រាប់តែសួរសំនួរនេះ?"
"ខ្ញុំសួរបង បងក៏ឆ្លើយមក" ជុងគុក ងើបក្បាលពីស្មារបស់នាយជម្រិតសួរដោយការចង់ដឹង គេចង់ដឹងថាថេយ៉ុងនិងឆ្លើយបែបណា បើសិនជាថ្ងៃនោះមកដល់ពិតមែន គេនិងបានសង្ឈឹមថានាយមិនប្រចិត្តទៅណាពីគេនោះឡើយ។

"បើសិនជាអូនបាត់ការចងចាំ បងនិងសុំអូនបែកគ្នា"
"ប-បង! និយាយពិតមែនហ្ហេស?" រាងតូចស្រាប់តែមានទឹកដក់នៅក្នុងរង្វង់ភ្នែក ថេយ៉ុងឆ្លើយចេញមក
ដោយទឹកមុខស្មើធេង នេះបញ្ជាក់បានច្បាស់ហើយថានាយចិត្តដាច់ពីគេពិតមែន។

"ក្មេងឆ្កួត បងនិយាយលេងតែប៉ុណ្ណោះអូនគិត
ច្រើនធ្វើអីទៅ? បងស្រលាញ់អូនយ៉ាងនេះមិនថាអូនមានរឿងអ្វីបងក៏និងនៅក្បែរអូនរហូត មិនចាកចេញពីអូនឡើយ ទោះអូនពិការភ្នែក បាក់ដៃបាក់ជើង បង
ក៏នៅតែក្បែរអូនអស់មួយជីវិតរបស់បងនិង" ថេយ៉ុង លើកដៃចុចច្រមុះរបស់ជុងគុកបន្តិច ឃើញគេបញ្ចេញទឹកមុខកំសត់ឡើងមកទើបនាយនិយាយប្រាប់ គ្រប់យ៉ាងដែលនាយនិយាយប្រយោគមុននេះគឺជារឿងលេងសើចដើម្បីធ្វើឲ្យជុងគុកមានការភិត
ភ័យតែប៉ុណ្ណោះ។

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now