ផ្តើមឬបញ្ចប់

25 1 0
                                    

បើយើងក្រឡេកទៅមើលនៅកណ្តាលក្រុងភ្នំពេញ ផ្ទះវីឡាមួយដ៏ធំស្កឹមស្កៃប្រក់ដំបូលពណ៌ក្រហម មានសួនច្បារខាងមុខខៀវស្រងាត់។ អមដោយជញ្ចាងពណ៌ពង់មាន់លេចត្រដែតបង្អួតភ្នែកអ្នកដំណើរដែលឆ្លងកាត់ទីនេះ។ ដួង សត្ថា ជាគហបតីកំពូលម្នាក់ក្នុងទីក្រុងភ្នំពេញនេះ លោកមានពុកមាត់រឹមៗសក់មានស្កូវមួយៗមានរាងកាយមាំមួនសមនឹងវ័យ50ឆ្នាំប្លាយរបស់គាត់។ ទោះបីជារូបលោកចាស់មែនពិតតែសម្រស់នៅមិនទាន់ចាញ់កំលោះៗនៅឡើយទេ។ លោកសត្ថាទទួលបានឈ្មោះជាគហបតីចិត្តធម៌ព្រោះលោកបានជួយដល់ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា និងឧបត្ថម្ភដល់មន្ទីរពេទ្យជាច្រើនកន្លែង ដោយចិត្តសប្បុរស។លោកតែងតែមានទស្សន:មួយថា "កើតមកជាមនុស្សទោះបីមានទ្រព្យសម្បត្តិប៉ុនណ្ណា ក៏ស្លាប់ទៅមិនអាចយកអ្វីទៅតាមបានដែរ"។

សព្វថ្ងៃ រូបលោកបានប្រគល់កិច្ចការការទាំងអស់ឲ្យទៅកូនតែមួយរបស់លោកគឺ ដួងសត្ថា នុត ដែលជាកំលោះរូបសង្ហា ក្មេងខ្ជីមានវ័យប្រហែល27ឆ្នាំ ។ទម្រង់មុខរបស់កំលោះនេះស្រស់ស្អាតគ្មានអី្វផ្ទឹម បបូរមាត់គេញញឹមជាប់ហាក់មិនដែលមានរឿងកើតទុក្ខសៅម៉ងក្នុងចិត្តសោះ គួបផ្សំជាកូនគហបតីដែលជាអ្នកស្នងមរតកបន្តផងនោះ ធ្វើឲ្យស្រីៗដែលបានឃើញលង់ចិត្តគ្រប់ៗគ្នា ។ តែគួរឲ្យសោកស្តាយដែរ ព្រោះកំលោះរូបនេះហាក់គ្មានចិត្តនិងមនុស្សស្រីសោះតែម្តង។

- លោកប៉ា
នុត ដែលទើបត្រឡប់មកពីធ្វើការ ក្រឡេកទៅឃើញលោកប៉ារបស់គេ ដែលកំពុងពិនិត្យមើលឯកសារចំណូលចំណាយការងារបែបនេះ គេទម្លាក់ទឹកមុខចុះហាក់ដូចមិនសប្បាយចិត្ត រួចបន្តដើរទៅរកលោកប៉ារបស់គេដែលអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវ។
- លោកប៉ា ហេតុអីមកអង្គុយមើលឯកសារនៅទីនេះវិញ ក្រែងកូនបានប្រាប់ប៉ារួចហើយថា រឿងការងារទាំងអស់នេះប៉ាមិនបាច់ធ្វើទេ ទុកឲ្យកូនធ្វើចុះប៉ាកុំបារម្ភខ្លាចកូនធ្វើការមិនកើត

គេនិយាយបណ្តើរទាញយកឯកសារពីដៃរបស់ប៉ាគេបណ្តើរដោយកាយវិការថ្មមៗ។
- អើ បា៉គ្រាន់តែមើលបន្តិចប៉ុណ្ណោះ ប៉ាខ្លាចកូនហត់ទើបជួយខ្លះទៅ
- មិនអីទេប៉ា ការងារប៉ុណ្ណឹងវាមិនហត់អីណាស់ណាទេ សំខាន់សុខភាលោកប៉ា កូនមិនចង់ឃើញប៉ាកើតអីទេ
- អឹម ប៉ាឈប់មើលកូនបាន.. តែយាយចឹងថ្ងៃស្អែកនឹងកូនត្រូវទៅយកលោកយាយនៅខេត្តបាត់ដំបូងផង ហើយត្រូវនាំយាយឯងមករស់នៅជុំគ្នាអោយបាន។
- ហឹម..ខ្លាចគាត់មិនព្រមមកទេប៉ា កូនខំអញ្ជើញគាត់មកច្រើនដងហើយមិនបានផលសោះ លោកយាយនៅតែគិតខ្លាចចម្ការរបស់គាត់គ្នានអ្នកថែទាំ ខ្លាចអត់ពីគាត់គ្នានអ្នកមើលការខុសត្រូវ ទាំងដែលមានកូនឈ្នួលច្រើនគួរសមដែល។

You've reached the end of published parts.

⏰ Last updated: Oct 16 ⏰

Add this story to your Library to get notified about new parts!

សម្រស់ផ្កាWhere stories live. Discover now